(VOV)_ឆ្នាំ ២០១៧ វៀតណាមបានដាក់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទទួល
បានកំណើនសេដ្ឋកិច្ច ៦,៧% ធានាសុខុមាលភាពសង្គម។ដើម្បីអនុវត្តភារកិច្ចទាំង
នេះ ចាប់ពីប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០១៧នេះ រដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ន តំបន់
បាននាំចេញកម្មវិធីធ្វើសកម្មភាពជាក់ស្ដែងជាច្រើន។
|
អនុវត្តភារកិច្ចសេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៧ |
គោលដៅសំខាន់បំផុតចំនួន៣ ក្នុងឆ្នាំ ២០១៧នេះគឺកំណើន GDP ៦,៧% អតិផរ
ណាគិតជាមធ្យម៤% និងថវិកាត្រូវធានាពីមជ្ឈឹមដល់មូលដ្ឋាន។ រដ្ឋាភិបាលវៀតណាម
បានបង្ហាញនូវការប្តេជ្ញាចិត្តអនុវត្តគោលដៅទាំងនេះ តាមរយៈការអនុវត្តភារកិច្ច
ក្នុងត្រីមាសទី១ ឆ្នាំ២០១៧។ គ្រប់ក្រសួង ស្ថាប័ន និងតំបន់ក៏ត្រូវនាំចេញដំណោះស្រាយ
ជាក់ស្ដែងនានា។
ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល
នៅក្នុងសន្និសីទអនឡាយ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងទាំង៦៣ក្នុងទូទាំងប្រ
ទេស ចាបពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ចំនួន៣០ ត្រូវអនុវត្តក្នុង
ឆ្នាំ ២០១៧។ ខ្លឹមសារទាំងនេះបានបង្ហាញច្បាស់នូវការប្តេជ្ញាចិត្ត ខំប្រឹងប្រែងកែលំ
អរបរិយាកាសវិនិយោគ អាជីវកម្ម លើកកំពស់គុណភាព ប្រសិទ្ធិភាព និងកម្លាំងប្រ
កួតប្រជែងរបស់ខឿនសេដ្ឋកិច្ចទាំងមូល ធានាបំណុលសាធារណះក្នុងកំរិតសុវត្ថិភាព
បំផុសចលនាសន្សំសំចៃក្នុងសង្គមទាំងមូល។
រួមជាមួយភារកិច្ចស្នូលទាំង៣០ដែលបាននាយករដ្ឋមន្ត្រីនាំចេញនេះ រដ្ឋាភិបាល
ក៏បានត្រៀមរៀបចំចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ០១ស្ដីអំពីការអនុវត្តផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងគំរោងថវិការដ្ឋឆ្នាំ២០១៧។ តាមឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue ថា៖ពង្រាងសេចក្តីសម្រេចចិត្តនេះ បានប្រមូលផ្តុំទៅលើការ
ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងដំណើរកំណែទម្រង់ខឿនសេដ្ឋកិច្ច ធានាការ
អភិវឌ្ឍន៍លឿននិងចីរភាព។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអោយ
ដឹងថែមទៀតថា៖
“ ក្នុងត្រីមាសទីមួយ ធនាគារជាតិត្រូវរាយការណ៍ចំពោះនាយករដ្ឋមន្ត្រី អំពីគំ
រោងកាត់បន្ថយការរក្សាទុកប្រាក់ដុល្លារនិងមាស ហើយមានគំរោងការណ៍ប្រមូលផ្តុំ
មាស ប្រាក់ដុល្លារបំរើអោយខឿនសេដ្ឋកិច្ច។ គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវអនុ
វត្តគំរោងថវិកា ២០១៧ និងផែនការវិនិយោគសាធារណះ ចាប់ពីប៉ុន្មានថ្ងៃដើមឆ្នាំ។
បន្តរៀបចំខឿនសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន។”
ការស្រុះចិត្តគំនិតពីតំបន់ទាំងឡាយ
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung
បានអោយដឹងថា៖ ឆ្នាំ២០១៧ហាណូយនឹងក្តាប់ជាប់ការបញ្ជាណែនាំរបស់រដ្ឋាភិបាល
រួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន ដើម្បីជំរុញដំណើរកែលំអរបរិយាកាសអាជីវ
កម្ម បង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្ម បំពេញល្អការងារសុខុមាលភាព
សង្គម។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh
Phong បានអះអាងថា៖ ឆ្នាំ ២០១៧ទីក្រុងបានប្រមូលផ្តុំលើកកំពស់ប្រសិទ្ធិភាពគោល
នយោបាយជួយឧបត្ថម្ភ ខំប្រឹងប្រែងបង្កើតសហគ្រាសថ្មីចំនួនប្រាំហ្មឺនអង្គភាព។ ទី
ក្រុងក៏ប្រមូលផ្តុំគ្រប់កម្លាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំ ២០១៧ កែលំអរបរិយា
កាសវិនិយោគអាជីវកម្ម។
រីឯ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Nam លោក Nguyen Xuan Dong
បានអោយដឹងថា៖
“ ខេត្តនឹងរួមសហការជាមួយក្រសួង ស្ថាប័នដើម្បីរៀបចំមណ្ឌលឧស្សាហកម្មនៅ
ក្នុងខេត្ត។ អំពីយន្តការ គោលនយោបាយគឺជំរុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់
មានយន្តការបង្កើតប្រភពកម្លាំង ដើម្បីបោះទុនវិនិយោគនៅមណ្ឌលឧស្សាហកម្ម
Nam Cao។”
តាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van
Tung ថា៖ ឆ្នាំ ២០១៧ទីក្រុងខំប្រឹងប្រែងអនុវត្តគោលដៅសេដ្ឋកិច្ច សង្គមកិច្ចនៅកំ
រិតខ្ពស់ ប្តេជ្ញាបង្កើតឡើងជំហានអភិវឌ្ឍន៍ខ្លាំងក្លា៖
“ ឆ្នាំ ២០១៧ទីក្រុង ប្តេជ្ញាចិត្តទទួលអោយបានកំរិតកំណើនចាប់ពី១២,៥%
ដល់១៣% ប្រមូលថវិកាបាន ២១៥០០ ពាន់លានដុង ខ្ពស់ជាង៤ពាន់លានដុងបើ
ប្រៀបនឹងឆ្នាំ២០១៦។ ទីក្រុងក៏វិនិយោគនិងចាប់ផ្តើមកសាងគំរោងការណ៍សំខាន់ៗ
ដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចផងដែរ។”
ឆ្នាំ ២០១៧ វៀតណាមត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើននៅក្នុងនិងក្រៅ
ប្រទេស ប៉ុន្តែដោយមានការប្តេជ្ញាចិត្ត និងការបញ្ជាណែនាំរបស់រដ្ឋាភិបាល ក៏ដូច
ជាការស្រុះចិត្តគំនិត របស់តំបន់ទាំងមូលនេះ នឹងជាកម្លាំងចលករធំមួយ ដើម្បី
វៀតណាមសម្រេចរាល់គោលដៅដែលបានដាក់ចេញ៕