(VOV)_ក្រោយពីរដ្ឋធម្មនុញ្ញ ត្រូវបានរដ្ឋសភាវៀតណាម នីតិកាលទី១៣អនុម័ត
និងមានសុពលភាពចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៤មក។ ភារកិច្ចសំខាន់ចំនួន២ដែល
បានលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនោះគឺឃោសនានិងធ្វើវិសោធនកម្មឯកសារច្បាប់។
បំពេញភារកិច្ចចំនួន២នេះអោយបានល្អប្រសើរនិងរួមចំណែកធានាបានរដ្ឋធម្មនុញ្ញ
ជ្រាបចូលក្នុងជីវភាពរស់នៅ ជះឥទ្ធិពលយ៉ាងសកម្មលើគ្រប់វិស័យក្នុងសង្គម។
|
រដ្ឋធម្មនុញ្ញ១៩៩២ (TTXVN) |
ឃោសនារដ្ឋធម្មនុញ្ញដ៍ទូលំទូលាយនៅក្នុងនិងក្រៅប្រទេស
ការងារឃោសនាអំពីរដ្ឋធម្មនុញ្ញ ពិសេសគឺបណ្ដាចំណុចថ្មីក្នុងរដ្ឋធម្មនុញ្ញ ជា
ការអាទិ ភាពជួរមុខក្នុងការរៀបចំលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ។ ការងារឃោសនា
ប្រមូល ផ្តុំធ្វើអោយបានច្បាស់លាស់នូវខ្លឹមសារស្នូល និងចំណុចថ្មីក្នុងរដ្ឋធម្មនុញ្ញ។
អនុប្រធាន គណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាម លោក Le Minh Thong បាន
អោយដឹងថា÷
“ ប ណ្ដាស្ថាប័នឃោសនាផ្សព្វផ្សាយ អប់រំច្បាប់ ត្រូវជាស្ថាប័នឈានទៅមុខ
ក្នុង ការផ្សព្វផ្សាយអំពីកម្មវិធី ខ្លឹមសារនិងស្មារតីនៃរដ្ឋធម្មនុញ្ញ។ សារព័ត៌មានត្រូវ រួមចំណែកយ៉ាងសកម្មក្នុងការនាំយកស្មារតីនិងពាក្យអក្ខវិរុទ្ធរបស់រដ្ឋធម្មនុញ្ញចូល
ក្នុង វិស័យនិមួយៗនៃជីវភាពរស់នៅ។”
ទន្ទឹមនឹងនោះ សារព័ត៍មានក៏ត្រូវការពាររដ្ឋធម្មនុញ្ញ ដើម្បីកែសម្រួលរាល់
ទស្សនៈ ខុសឆ្គងអំពីរដ្ឋធម្មនុញ្ញអោយបានទាន់ពេលវេលា។ លោក Le Van Nghiem នាយកនាយកដ្ឋានសារព័ត៍មានបរទេស ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម
បានចាត់ទុកថា÷
“ យើងត្រូវមានផែនការផ្សព្វផ្សាយជាបន្តបន្ទាប់និងក្នុងរយៈពេលវែង។ ទីមួយ
គឺត្រូវផ្សាភ្ជាប់ការផ្សព្វផ្សាយក្នុងនិងក្រៅប្រទេស។ ទីពីរគឺត្រូវម្ចាស់ការក្នុងពេលធ្វើ
សកម្មភាព។ យកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយចំណេះដឹង អប់រំ លើកកំពស់ ចំណេះដឹងអំពីសិទ្ធិមនុស្ស។”
ទន្ទឹមនឹងនោះ ដើម្បីរដ្ឋធម្មនុញ្ញពង្រីកប្រសិទ្ធិភាពយ៉ាងឆាប់ៗក្នុងជីវភាពរស់
នៅ គ្រប់ក្រសួង ស្ថាប័ន អាទិភាពអនុវត្តសកម្មភាពស្រាវជ្រាវស្វែងយល់អំពីខ្លឹម
សាររដ្ឋធម្មនុញ្ញ ដើម្បីអោយឃើញកាន់តែច្បាស់អត្ថន័យនិងតួនាទីដ៏ធំធេងរបស់
រដ្ឋធម្មនុញ្ញ។
ពិនិត្យឡើងវិញដើម្បីលុបចោល ធ្វើវិសោធនកម្មឯកសារគតិយុត្តិ
ពោះការពិនិត្យមើល កែសម្រួលរាល់ឯកសារគតិយុត្តិ ស្ដីពីក្បាលម៉ាស៊ីនរដ្ឋពី
សិទ្ធិអំណាចពីតួនាទីរចនាសម្ព័ន្ធ និងរបៀបធ្វើសកម្មភាព សុទ្ធតែជាតម្រូវការចាំ
បាច់ ធានាប្រព័ន្ធ ឯកសារគតិយុត្តិសមស្របជាមួយរដ្ឋធម្មនុញ្ញ។ តាមនោះ វៀត
ណាម អាទិភាពអនុវត្តការពិនិត្យឡើងវិញ កែសម្រួល និងបំពេញបន្ថែមច្បាប់មួយ
ចំនួន ដូចជា÷ ច្បាប់ចាត់តាំងរដ្ឋសភា ច្បាប់ធ្វើសកម្មភាពឃ្លាំមើលនៃរដ្ឋសភា ច្បាប់បោះឆ្នោតរដ្ឋសភា…។ល។ អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀត
ណាម លោក Le Minh Thong បានអោយដឹងថា÷
“ កម្មវិធីតាក់តែងច្បាប់ឆ្នាំ ២០១៤ ២០១៥ គឺត្រូវអាទិភាពសំរាប់ច្បាប់ស្ដីពី
ការរៀបចំចាត់តាំងក្បាលម៉ាស៊ីន ដើម្បីបង្កើតគ្រឹះដ្ឋានរឹងមាំសំរាប់ការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៤។ ដំណើការសុក្រិដ្ឋប្រព័ន្ធច្បាប់របស់វៀតណាម ត្រូវបាន អនុវត្តពីវិស័យសេដ្ឋកិច្ច សង្គម ទៅដល់អប់រំ បណ្ដុះបណ្ដាល តាមដំណើការអាទិ
ភាព។”
ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញជាភារកិច្ចដ៏សែនសំខាន់ មានជាប់ទាក់ទិនផ្ទាល់និងជ្រាលជ្រៅទៅលើប្រព័ន្ធនយោបាយទាំងមូល។ ដំណើការលាតត្រ ដាងអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងសកម្ម ម៉ត់ចត់ នឹងធានាអោយរដ្ឋធម្មនុញ្ញត្រូវបាន គោរព បង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ៕