អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាបទន្លេ Cuu Long សមស្របជាមួយបំរ៉ែបំរួលអាកាសធាតុ

(VOV)_បំរ៉ែបំរួលអាការធាតុកំពុងជះឥទ្ធិពលអាក្រក់ទៅលើតំបន់វាលទំនាប
ទន្លេ Cuu Long ជាតំបន់រួមវិភាគទានចំនួន១៥% ផលិតផលសរុបក្នុងស្រុក ( GDP)។
 វេទិកា៖ដើម្បីតំបន់វាលទំនាបទន្លេ Cuu Long សម្បូរធូរធារនិងសម​ស្រប​ជាមួយបំរ៉ែ
បំរួលអាកាសធាតុ នាពេលថ្មីនេះ បានអំពាវនាវអោយបណ្ដាអង្គភាពអាជីវកម្មអន្តរ
ជាតិជួយឧបត្ថម្ភតំបន់វាលទំនាបទន្លេ Cuu Long ឆ្លងកាត់លើ​រាល់ការលំបាកសាក
ល្បងដោយកំណើនទឹកសមុទ្រ​និងបំរ៉ែបំរួលអាកាសធាតុ។

អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាបទន្លេ Cuu Long សមស្របជាមួយបំរ៉ែបំរួលអាកាសធាតុ - ảnh 1
អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់វាលទំនាបទន្លេ Cuu Long សមស្របជាមួយបំរ៉ែបំរួលអាកាសធាតុ

វេទិការ៖​វាលទំនាបទន្លេ Cuu Long ២០១៦ ដោយធនាគារពិភពលោក​ (WB) រួម
សហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងធនធាន​និងបរិស្ថាន 
ក្រសួងផែនការនិងវិនិយោគរៀបចំឡើង នាថ្ងៃទី២៧ មិថុនានៅទី​ក្រុងហូជីមិញ (ភាគ
ខាងត្បូងវៀតណាម)។ បណ្ដារបាយការណ៍ស្រាវជ្រាវដែលបានយកមកពិភាក្សានៅវេទិ
កាលើកនេះសុទ្ធតែចាត់ទុកថា៖ វាលទំនាបទន្លេ Cuu Long ដើរតួនាទីសំខាន់ចំពោះ
ការអភិវឌ្ឍន៍របស់វៀតណាមនិយាយរួម និងសន្តិសុខស្បៀងអាហារក្នុងតំបន់និយាយ
ដោយឡែក។ នេះគឺជាតំបន់ផលិតកសិផល ជលផល ទំនិញច្រើនបំផុតក្នុងទូទាំងប្រ
ទេសវៀតណាម។

          បំរ៉ែបំរួលអាកាសធាតុអាចបណ្ដាលអោយអត្រារួមវិភាកទាន GDP ថយចុះ

        គិតមកដល់បច្ចុប្បន្ន ទឹកប្រៃបានជ្រាបចូលដីគោកពី១០០ទៅ១២០គីឡូម៉ែត្រ 
នៅតំបន់វាលទំនាបទន្លេ Cuu Long ។ ផ្ទៃដីដាំស្រូវចំនួន​២៣០​ពាន់ហិកតា ដាំដើម
ឈើហូបផ្លែចំនួន៩៤០០ហិកតា និងផ្ទៃទឹកចិញ្ចឹមត្រីជាង​៥ពាន់ហិកតារងឥទ្ធិពល។
 ប្រជាជនចំនួន២៥ហ្មឺនគ្រួសារខ្វះទឹកសាបប្រើប្រាស់។ ​បរិមាណស្រូវសរុបក្នុងរដូវ
កន្លងទៅបានថយចុះជាង៤០ហ្មឺនតោន។ ក្នុងរយៈ​ពេលយូរអង្វែង សហគមន៍ ទីប្រ
ជុំជននានានៅវាលទំនាបទន្លេ Cuu Longនឹង​ជា​មុខសញ្ញាទទួលរងការជះឥទ្ធិពល
ច្រើនជាងគេដោយសារបំរ៉ែបំរួលអាកាសធាតុ។

          អនុវត្តរូបសណ្ឋានតភ្ជាប់ដើម្បីអភិវឌ្ឍន៍

        ក៏នៅក្នុងវេទិការនេះ អ្នកប្រមុខរដ្ឋាភិបាលវៀតណាមបានចាត់ទុកថា៖ វាលទំ
នាបទន្លេ Cuu Long មិនគ្រាន់តែជាឃ្លាំងស្រូវធំបំផុតរបស់វៀតណាមប៉ុណ្ណោះទេ​ 
ថែមទាំងជាតំបន់មានខឿនកសិកម្មទំនើប និរន្តរភាព កំណើនតំលៃខ្ពស់នៅ​អា
ស៊ីអាគ្នេយ៍។ ដើម្បី វាលទំនាបទន្លេ Cuu Long អភិវឌ្ឍន៍ថែមទៀតនាពេល​ខាង​មុខ
នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាណែនាំថា៖

          “ គណៈកម្មាធិការទទួលបន្ទុកណាមបូខាងលិច រួមជាមួយខេត្តផ្សេងៗ នៅ
​តំបន់វាលទំនាបទន្លេ Cuu Long ត្រូវរួមសហការជាមួយរដ្ឋាភិបាល ដើម្បី​បញ្ជា​ណែនាំ
 កសាងខ្សែតភ្ជាប់តំបន់ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅតំបន់វាលទំនាបទន្លេ Cuu
Long ដើម្បីពង្រីកឧត្តមភាពរបស់តំបន់និមួយៗ ប្រមូលផ្តុំផលិត​កសិផល និងរុក្ខ
ជលសមស្រប។ កំណត់ច្បាស់តួនាទី ការទទួលខុសត្រូវរបស់​តំបន់ ដើម្បីជួយឧបត្ថម្ភ
ផលិតកម្ម អាជីវកម្ម តភ្ជាប់អាជីវកម្មនិងសេវាកម្មដើម្បីលើកកំពស់កម្លាំងប្រកួត
ប្រជែងថែមទៀត។”​

          បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា

        នៅវេទិកាវាលទំនាបទន្លេ Cuu Long ២០១៦ នាយករដ្ឋមន្ត្រី លោក ​Nguyen
Xuan Phuc បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយ​ដៃគូនានាដើម្បី
អភិវឌ្ឍន៍វាលទំនាបទន្លេ Cuu Long ដែលក្នុងនោះមានកិច្ចសហ​ប្រតិបត្តិ​ការ​ជា
មួយធនាគារពិភពលោក។ លោកស្រី Victoria Kwakwa អនុប្រធានតំបន់អាស៊ី
អាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វីក របស់ធនាគារពិភពលោក ​បានអោយដឹងថា៖ 

          “ វេទិកានេះជាឱកាសដើម្បីបណ្ដាភាគីទាក់ទិនពិភាក្សានិងនាំចេញវិធាន
ការ​ជួយឧបត្ថម្ភនានា ដែលក្នុងនោះមានដៃគូអន្តរជាតិ។ យើងខ្ញុំ​មានគោលដៅ
​រួមគឺ​ជួយឧបត្ថម្ភប្រជាកសិករ តំបន់វាលទំនាបទន្លេ CuuLong ទប់ទល់នឹងការលំ
បាកសាក​ល្បង ​នាំមកនូវភាពសម្បូររុងរឿងក្នុងអនាគត។ ”

          រួមជាមួយកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនានា រដ្ឋាភិបាល​
វៀតណាមបាននិងកំពុងផ្តល់អាទិភាពវិនិយោគ កសាងតំបន់ឧស្សាហកម្ម លើក
កំពស់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមតាមផ្លូវគោក អាកាសចរណ៍ដើម្បី
គោលដៅអភិវឌ្ឍន៍នៅវាលទំនាបទន្លេ Cuu Long។ ទន្ទឹមនឹងនោះ គឺការវិនិយោ
គ​សំរាប់​ការស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តបច្ចេកវិទ្យាថ្មី ជាពិសេសគឺបច្ចេកវិទ្យា​ជីវ
សាស្ត្រ​ក្នុង​ការផលិតជលផល ដាំស្រូវ និងដើមឈើហូបផ្លែ ទំនើបភាវូបនីយកម្ម
កសិកម្ម​ ដើម្បី​ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងអភិវឌ្ឍន៍តំបន់វាលទំនា
បទន្លេ Cuu Long៕ ​   

ប្រតិកម្មទៅវិញ

ផ្សេងៗ