អាមេរិក និងសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បានបញ្ចប់វង់ចរចារអំពីបញ្ហាអាមេរិកផ្ដល់ជំនួយស្បៀងអាហារ
(VOVworld)តាមអ្នកយកព័តមាន នៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅប៉េកាំង (ចិន) បានជូនដំណឹងអោយដឹងថា៖ អាមេរិក និងសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ បានបញ្ចប់វង់ចរចារ អំពីបញ្ហាអាមេរិកផ្ដល់ជំនួយស្បៀងអាហារអោយសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ នៅទីក្រុងប៉េកាំង (ចិន)។ ព័តមានអោយដឹងថា៖ ក្នុងរយះពេលជិត២ថ្ងៃចរចារ ភាគីទាំងពីបានប្រមូលផ្តុំពិភាក្សារអំពីពេលវេលា ក៏ដូចជា របៀបដែលអាមេរិកផ្ដល់ជំនួយស្បៀងអាហារអោយ សាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ និងការឃ្លាំមើលការចែកចាយស្បៀងអាហារ។
កម្មវិធីផ្ដល់ជំនួយស្បៀងអាហារពោលខាងលើ ជាផ្នែកមួយរបស់ការព្រមព្រៀងដែលទទួលបានក្នុងជំនួបពិភាក្សាររវាង សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ -អាមេរិក នាសប្ដាហ៏កន្លងទៅនេះ។ តាមនោះសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ នឹងបញ្ឈប់បណ្ដាការសាក់ល្បង់នុយគ្លេអ៉ែ បាញ់កាំជ្រូចចំងាយឆ្ងាយ ក៏ដូចជាសកម្មភាពចំរាញសារធាតុUrani។ ប្តូរមកវិញ អាមេរិកត្រូវផ្គត់ផ្គង់ស្បៀងអាហារចំនួន 240ពាន់តោន អោយ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ មុនបង្អស់គឺសំរាប់កុមារនារីមានផ្ទៃពោះ និងមនុស្សចាស់។ នេះគឺជាការផ្ដល់ជំនួយស្បៀងអាហារលើកដំបូងរបស់រដ្ឋាភិបាលអាមេរិក អោយ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ក្នុងរយះពេល ៣ឆ្នាំកន្លងទៅ៕