អាមេរិកខិតមកជិតដល់ការវាយប្រហារស៊ីរី។
HONG VAN -  
(vov) /  
VOV-នាថ្ងៃទី៤កញ្ញា គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានអនុម័ត
លើសេចក្តីសំរេចចិត្តអនុញ្ញាតិឲ្យប្រធានាធិបតី Barack Obama ធ្វើអន្តរាគមន៍យោធា
នៅស៊ីរី។កាយវិការនេះបានបើកផ្លូវដើម្បីនាំសេចក្តីសំរេចចិត្តចេញទៅបោះឆ្នោតនៅ
ព្រឹទ្ធសភានិងរដ្ឋសភានាដើមសប្ដាហ៍ខាងមុខ ។ បំរែបំរួលពោលខាងលើរួមជាមួយការ
បញ្ជូនកងទ័ពក្នុងប៉ុន្មានថ្ងៃកន្លងមកបានសឲ្យឃើញថា ពេលវេលាអាមេរិកចាប់ផ្ដើមការវាយប្រហារតម្រង់ទៅលើស៊ីរីកំពុងខិតមកដល់ហើយ។
មូលហេតុដែល គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកអនុម័ត
លើសេចក្តីសំរេចចិត្តអនុញ្ញាតិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama
ធ្វើអន្តរាគមន៍យោធានៅស៊ីរីគឺរដ្ឋាភិបាលនៃប្រទេសស៊ីរីបានប្រើប្រាស់អា
វុធគីមីប្រឆាំងនឹងជនស៊ីវិល។ ប៉ុន្តែសេចក្តីសំរេចចិត្តនេះមិនអនុញ្ញាតឲ្យប្រើប្រាស់
កំលាំងជើងគោកដោយបញ្ជាក់ច្បាស់ថា សកម្មភាពយោធាគឺសំដៅគំរាមកំ
ហែងមិនទុកឲ្យស៊ីរីអនុវត្តការវាយប្រហារដោយអាវុធគីមីថែមទៀតទេ។ តាមសេចក្តី
សំរេចចិត្តនេះថា ប្រធានាធិបតី Barack Obama មានសិទ្ធិបញ្ជាការវាយប្រហារដោយ
មានមានកំរិតទៅលើគោលដៅយោធារបស់ស៊ីរី ក្នុងរយៈពេល៦០ថ្ងៃនិងមានសិទ្ធិ
ពន្យាពេលបន្ថែម៣០ថ្ងៃជាមួយលក្ខណៈមួយចំនួន។
ក្នុងការខំប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋសភា រដ្ឋមន្រ្តីការបរទេស John Kerry និងរដ្ឋមន្រ្តីការពារជាតិ Chuck Hagel បន្តការសួរដេញដោលនៅគណៈកម្មាធិការ
រដ្ឋសភាអាមេរិក។ មុននោះ ប្រធានាធិបតីអាមេរិក Barack Obama ទទួលបានការ
គាំទ្រពីសមាជិកសភា២រូបរបស់គណៈបក្សសាធារណៈរដ្ឋ គឺលោក John Boehner
និងលោក Eric Cantor។
ក្នុងពេលនោះ នាវាផ្ទុកយន្តហោះនុយក្លែអ៉ែ USS Nimitz រួមជាមួយក្រុមនា
វាវាយប្រហារបស់អាមេរិក កំពុងឆ្ពោះទៅសមុទ្រក្រហម ដើម្បីជួយការវាយ
ប្រហារបស់អាមេរិកទៅលើស៊ីរី។ មុននោះ កងទ័ពជើងទឹករបស់អាមេរិក
បានដាក់ពង្រាយនាវាដឹកជញ្ជូន USS San Antonio មានសមត្ថភាពដឹកជញ្ជូនកង
ទ័ពជើងទឹកប្រយុទ្ឋើលើគោក រាប់រយនាកើទៀត។
|
រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry និងរដ្ឋមន្រ្តីការពារជាតិ
Chuck Hagel ក្នុងកិច្ចប្រជុំ១នាថ្ងៃទី៣កញ្ញា (រូបថតៈNYT ) |
ព្រឹត្តការណ៌ទាំងនេះមិនមានន័យថា រដ្ឋអំណាច របស់ប្រធានាធិបតីBarack Obamaនឹងងាយស្រួលទទួលបានការស្រុះចិត្តគំនិត របស់រដ្ឋសភានិងព្រឹទ្ធសភា
ក្នុងការបោះឆ្នោតនាថ្ងៃទី៩កញ្ញាឡើយ។ ព្រឹទ្ធសមាជិកគណៈបក្សសាធារណរដ្ឋ
Bob Corker កំណត់ថា នេះជាពេលវេលាពិបាករបស់ប្រធានាធិបតី Barack Obama
ដើម្បីអំពាវនាវការជួយ គាំទ្រឲ្យបានពីរដ្ឋសភា។
ក្នុងពេលនោះការស្ទាបស្ទង់មតិបានសរឲ្យឃើញថា ជនអាមេរិកភាគច្រើន
មិនគាំទ្រការវាយប្រហារទីលើស៊ីរីទេ។ទន្ទឹមនឹងនោះ បណ្ដាការធ្វើបាតុ
កម្មប្រឆាំងសង្គ្រាមបានផ្ទុះឡើងលើទូទាំងប្រទេសអាមេរិក។
លើវិស័យអន្តរជាតិ រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ក៏បានជួបការលំបាកមួយចំនួនដែរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban
ki Moon បានអះអាងថា ធម្មនុញ្ញរបស់អង្គការនេះអនុញ្ញាតឲ្យធ្វើសកម្មភាព
យោធាត្រឹមក្នុងបំណងការពារខ្លួនឯង រឺមានការយល់ព្រមរបស់ក្រុមប្រឹក្សាសន្តិ
សុខតែប៉ុណ្ណោះ។ ការដែលអាមេរិកវាយប្រហារទៅលើស៊ីរីអាចបង្កបន្ថែមអស្ថិរ
ភាព។ ក្នុងពេលនោះ អ្នកប្រមុខប្រទេសរុស្ស៊ី ប្រធានាធិបតី Vladimir Putin បាន
សង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកលោកខាងលិចមានភ័ស្តុតាងអំពីការរំលោភរបស់
រដ្ឋាភិបាលស៊ីរីនោះ ត្រូវដាក់ជូនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការដែលអាមេរិកវាយប្រហារយោធាដោយគ្មានការយល់ព្រមរបស់អង្គការសហប្រ
ជាជាតិជាការឈ្លានពានមួយ។ អ្នកប្រមុខប្រទេសរុស្ស៊ីមិនលើកលែងលទ្ធភាពថា មូស្គូនឹងតភ្ជាប់ការប្រគល់កាំជ្រួចការពារដែនអាកាសទំនើប S-300 សំរាប់
ស៊ីរីឡើងវិញ។
|
នាវាចម្បាំងរបស់អាមេរិករង់ចំាបញ្ជាវាយប្រហាទៅលើស៊ីរី |
ប្រហែលជា ដំណាក់កាលចាប់ផ្ដើមសង្គ្រាមនៅស៊ីរីកំពុងខិតជិតមកដល់។ ប្រសិនបើប្រការនេះកើតមានឡើងនោះ នឹងធ្វើឲ្យជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់
បាត់បង់ជីវិត។ ប្រការនេះមិនអាចអធិប្បាយបានមូលហេតុដែលរដ្ឋអំណាចរបស់
ប្រធានាធិបតី Barack Obama នាំចេញដើម្បីវាយប្រហារទៅលើស៊ីរីឡើយ៕
HONG VAN
-vov