អាមេរិកទទួលប្រធានាធិបតីលើកទី៤៥

(VOV)_​បន្ទាប់ពីការ​ប្រជែងស្វែងរកសន្លឹកឆ្នោតយ៉ាងស្វិតស្វាញទី​បំផុត​លោក
Donal Trump មកពីគណបក្សសាធារណរដ្ឋបានក្លាយជា​ប្រធានាធិបតី​ជំនាន់ទី​៤៥
របស់អាមេរិក។ ​តាម​ការឃ្លាំមើលពីមជ្ឈដ្ឋានអ្នកវិភាគថា៖ ប្រទេសអាមេរិកក្រោម
ការដឹកនាំរបស់​លោក Donal Trump នឹងឈានចូលក្នុងកំណាត់ផ្លូវ”លោត
ផ្លោះ” ​ដោយ​​មាន​គោលនយោបាយអាទិភាពជួរមុខគឺស្ដារខឿនសេដ្ឋកិច្ចអាមេរិកឡើងវិញ។

អាមេរិកទទួលប្រធានាធិបតីលើកទី៤៥ - ảnh 1
លោក Donal Trump

          ក្នុងបទសន្តរកថាអបអរសាទរការឈ្នះឆ្នោត លោក Donal Trump​បាន​ប្រកាស
ថានេះជាពេលវេលាដែលមនុស្សគ្រប់រូបត្រូវខិតមកជិតគ្នា។​ហើយជាងពេល​ណាទាំង
អស់​ប្រទេសអាមេរិកត្រូវសាមគ្គីគ្នា ដើម្បីត្រឡប់ជាមហាអំណាចទីមួយ​លើពិភពលោក។

          បណ្ដាសកម្មភាពផ្ទៃក្នុង កិច្ចការបរទេសនឹងបានអនុវត្ត

        ក្រឡេកមើលឡើងវិញកំណាត់ផ្លូវស្វែងរកសម្លេងគាំទ្រ លោក Donal Trump ​បាន
ទៅគ្រប់តំបន់ក្នុងទូទាំងតប្រទេស​អះអាងនូវគោលបំណងដាចខាតរបស់ខ្លួន ​គឺ​បាន
​ចូលទៅក្នុងសេតវិមាន និងនាំចេញសេចក្ដីសម្រេចចិត្តសំខាន់ៗដើម្បីជំរុញប្រទេសអា
មេរិកផ្លាស់ប្តូរថ្មី។ ដូចជាអ្វីដែលលោក Donal Trump បានសន្យាថា៖ ក្លាយទៅ​ជាប្រធា
នា ធិបតី អាមេរិកនឹងឈានចូលក្នុងកំណាត់ផ្លូវលោតផ្លោះ ដោយមាន​គោលនយោ
បាយអស្ចារជាច្រើន ដូចជា៖​បង្កើតបន្ថែមការងារធ្វើ​ចំនួន២៥លាន ​ក្នុងរយៈ​ពេល១០
ឆ្នាំខាងមុខ កាត់បន្ថយពន្ធសហគ្រាសពី៣៥%​នាបច្ចុប្បន្នចុះ​១៥% វិនិយោគចូលហេ
ដ្ឋារចនាសម្ព័ន្ធ…លៗ

          ស្ដីអំពីកិច្ចការបរទេស លោក Donal Trump ក៏បានបង្ហាញច្បាស់គោល​ជំហរ​ថា៖ 
គោលនយោបាយកិច្ចការបរទេសរបស់អាមេរិក គួរតែផ្តោតសំខាន់​ទៅលើ​​ផលប្រយោ
ជន៍របស់អាមេរិកតែប៉ុណ្ណោះ។

          មហាសេដ្ឋី Donal Trump មានវ័យ៧០ឆ្នាំ ជាអ្នកជើងចាស់ល្បីឈ្មោះក្នុង​វិស័យ​ពា
ណិជ្ជកម្ម។ នាខែកក្កដាឆ្នាំ ២០១៥ Donal Trumpបានក្លាយទៅជាអ្នក​ដំណាងជាផ្លូវការ
របស់គណបក្សសាធារណរដ្ឋ ចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ ២០១៦។ 
ការជោគជ័យរបស់លោក ​ បាន​សរ​អោយឃើញ​នូវ​គំនិតគិតគូររបស់ជនអាមេរិកនា
បច្ចុប្បន្នដែលកំពុងមានការព្រួយបារម្ភដោយមាគា៍​នយោបាយជាប្រពៃណី។នោះគឺ
ស្ថានភាពភេរវកម្ម អំពើហឹង្សា ​និង ការ​គ្រប់​គ្រងអាវុធ។ ដូច្នេះ រដ្ឋអំណាចថ្មី ដោយ
មានការសន្យាអំពីគោល​នយោបាយនានាអាចនាំមកនូវការលោតផ្លោះ ពិសេសគឺ
នាំមកនូវវិធីសាស្ត្រថ្មី។ ដោយមានជោគជ័យក្នុងការបោះឆ្នោតលើកនេះ លោក Donal
 Trump បាន​អះអាងនូវប្រការមួយថា៖ ប្រជាជនជឿជាក់ទៅលើលោក ដោយសារលោក
មិននាំ​អាមេរិកចូលក្នុងសង្គ្រាមមិនសមហេតុផល​នៅឯបរទេសទេ ហើយលោកនឹង
ដាក់​ផលប្រយោជន៍របស់ជនអាមេរិក ជាអាទិភាពចំបង។

អាមេរិកទទួលប្រធានាធិបតីលើកទី៤៥ - ảnh 2
 លោក Donal Trump

ភារកិច្ចធំធេងរបស់ប្រធានាធិបតីជំនាន់ទី៤៥របស់អាមេរិក។

          ឈានចូលសេតវិមានក្នុងអាណត្តិ៤ឆ្នាំខាងមុខ បណ្ដាគោលនយោបាយ​ដែល
លោក Donal Trump ត្រូវប្រឈមមិនតិចទេ​ ដូចជា៖​ បញ្ហាភេរវកម្ម ​បញ្ហាស៊ីរី បំណុល
សាធារណះ…លៗ

          ប្រធានាធិបតីថ្មីនឹងត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី៦មករាឆ្នាំ២០១៧។ តាម
​រដ្ឋធម្មនុញ្ញអាមេរិក អាណត្តិរបស់ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមពីថ្ងៃទី​២០
មករា ឆ្នាំជាបន្ត គឺថ្ងៃទី២១មករាឆ្នាំ ២០១៧។ ប្រធានាធិបតីថ្មី នឹងចាប់ផ្តើម​របៀប
វារះ បន្ទាប់ពីពេលទទួលដំណែងពីប្រធានាធិបតីអាណត្តិមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ