អាមេរិកបង្កើនទំនាក់ទំនងដៃគូសន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក

​​​​​​​​​​​​​​​
                     

អាមេរិកបង្កើនទំនាក់ទំនងដៃគូសន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
Image: Internet

Vovworld- កន្លែងមកដំបូង​ ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់រដ្ឋមន្ត្រីការបរទេស
អាមេរិក Hillary Clinton គឺជាកោះ Cook។ នៅទីនេះ លោកស្រីបានចូលរួមសន្និសីទ
កំពូលប្រជុំកោះ ប៉ាស៊ីហ្វីកលើកទី ៤៣និងក្លាយទៅជារដ្ឋមន្ត្រីការបរទេសអាមេរិក
ដើមដំបូងចូលរួមសន្និសីទ នេះ។ មជ្ឃដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ ដំណើរទស្សន
កិច្ចកោះនេះរបស់លោកស្រី Hillary Clinton គឺសំដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយ
ប្រទេសនេះ ព្រមទាំងបន្ថយឥទ្ធិពលចិន ចំពោះតំបន់នេះ។

ចាកចេញពីកោះ Cook លោកស្រី Hillary Clinton បានទៅទស្សនកិច្ចនៅឥណ្ឌនេស៊ីក្នុង បំណងរិតបណ្តិងថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនិងពិភាក្សារអំពីកិច្ច
សន្យានៃប្រទេសទាំង ២ ដែលមានការទាក់ទិនដល់បញ្ហាក្នុងតំបន់និងលើពិភពលោក
ទាំងមូល។ ប៉ុន្តែ មជ្ឍដ្ឋានអ្នកវិភាគពិនិត្យថា៖ ការពិភាក្សារអំពីបញ្ហាសមិទ្រខាងកើត
និងបញ្ហានៃ សហគមន៍បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) ទើបជាប្រធានបទ
សំខាន់ក្នុងដំណើរ ទស្សនកិច្ចនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានអំ
ពាវនាវឲ្យជំរុញសាមគ្គី ភាពរវាងបណ្ដាប្រទេសអាស៊ាន សំដៅដោះស្រាយជំលោះ
អំពីអាធិបតេយ្យភាពនៅសមុទ្រ ខាងកើតលោកស្រីបានអំពាវនាវឲ្យបណ្ដាប្រទេស
អាស៊ាននិងចិនដោះស្រាយការខ្វែងកំ និតអំពីបញ្ហានេះតាមរយៈការចរចារការទូត។
បន្ទាប់ពី ចាការតា​លោកស្រី Hillary Clinton មានវត្តមាននៅប៉េកាំងក្នុងរយៈពេល ២
ថ្ងៃគឺថ្ងៃ ទី ៤ និងទី ៥ កញ្ញា ដើម្បីពិភាក្សារអំពីបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងចិន-
អាមេរិក។​នោះជា បញ្ហាសិទ្ធិមនុស្សរបៀបដោះស្រាយវិត្តិនៅស៊ីរីនិងជំលោះនៅ
សមុទ្រខាងកើតរវាងចិនជា មួយបណ្ដាប្រទេសអាស៊ាន ។ល។ មុនដំណើរទស្សន
កិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Victoria Nuland បានឲ្យ
ដឹងថា៖ នាថ្ងៃទី ២៨ សីហា ថា៖បញ្ហាសមុទ្រខាងកើតជាខ្លឹមសារសំខាន់ក្នុងពិធីជួប
ពិភាក្សារជាមួយថ្នាក់ដឹកនាំចិន។ ដំណើរ ទស្សនកិច្ចនេះត្រូវបានចាត់ទុកជាការខំ
ប្រឹងប្រែងរបស់វ៉ាស៊ីនតោនសំដៅកសាងទំនាក់ទំនង ដៃគូរជាមួយចិននាពេលខាង
មុខទៀតផង។


                        

អាមេរិកបង្កើនទំនាក់ទំនងដៃគូសន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 2
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារសំខាន់ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Clinton
(Image: Internet)

ក្នុងដំណើរទស្សនកិច្ចលើកទី៣នេះមកទ្វីបអាស៊ី (គិតតាំងពីខែឧសភាឆ្នាំ ២០១២មក) រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងទៅបំពេញទស្សនកិច្ចការងារនៅ Timo ខាងកើត និង
ក្លាយទៅជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាមេរិកទៅបំពេញ​ទស្សន​កិច្ចនៅប្រទេសនេះគិត
តាំងពីពេល Timo ខាងកើត ដណ្ដើមបានឯករាជ្យពីឥណ្ឌូនេស៊ី​នាឆ្នាំ២០០២មក។ តាម
កាសែត Jakarta Post (ឥណ្ឌូនេស៊ី) ថា ក្នុងបណ្ដាជំនួប​សន្ទនាជាមួយមន្ត្រីជាន់ខ្ពស់របស់
Timo ខាងកើត  លោកស្រី Clintonនឹងសង្កត់ធ្ងន់ទៅលើកិច្ចសន្យាគាំទ្ររបស់អាមេរិក
ចំពោះខឿនប្រជាធិបតេយ្យ ក្មេងខ្ចីនៃប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹង
ទៅបំពេញទស្សនកិច្ចនៅប៊្រុយណេ ជា​ប្រទេសដែលនឹងក្លាយទៅជាប្រធានប្តូរវេនរបស់
អាស៊ានក្នុងឆ្នាំ២០១៣។ ចុងក្រោយ​នោះលោកស្រី Clinton នឹងតាងនាមប្រធានាធិបតី
Barack Obama ដឹកនាំគណៈ​ប្រតិភូអាមេរិកចូលរួមសន្និសីទកំពូលវេទិការសហប្រតិបត្តិ
ការសេដ្ឋកិច្ចអាស៊ី-ប់ាស៊ីហ្វិក APEC ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៨និង៩កញ្ញានៅ Vladivos
tok ដំបន់​ចុងបូព៌ាររុស្ស៊ី។​ក្រៅពីបណ្ដាប្រធានបទរួមគឺ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារនិងកំណើនបៃតង” រដ្ឋមន្ត្រីការបរទេសអាមេរិកនឹង​ពិភាគ្សា​ជាមួយសមភាគីរុស្ស៊ី Sergei Lavrov អំពីឯកសារជាច្រើនដែលក្នុងមានោះមានបញ្ហា​ស៊ីរី
ផង។

ច្បាស់លាស់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលើកនេះមិនក្រៅ​ពីគោលដៅដណ្តើមយកឥទ្ធិពលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាតំបន់ ដែលចិនកំពុង​ខំប្រឹងប្រែងបង្កើនការតភ្ជាប់។ ម្យ៉ាងទៀត ខណៈពេលអាមេរិក ផ្ទេប្តូរគោល​នយោបាយ
កិច្ចការបរទេសជាមួយគោលដៅត្រឡប់មកអាស៊ីវិញនោះ រដ្ឋអំណាចរបស់​ប្រធានាធិប
តីអាមេរិក Barak Obama កំពុងខំប្រឹងប្រែងបង្កើតឡើងខ្សែ​ប៉ាស៊ីហ្វិក​១ដើម្បីទប់ទល់
ជាមួយប្រទេសចិន១ ដែលកំពុងបង្កើន សិទ្ធអំណាចនិងឥទ្ធិពល​ចំពោះភាពតានតឹង
ដែលកំពុងកើនឡើងពី១ថ្ងៃទៅ១ ថ្ងៃក្នុងតំបន់។ ដូច្នេះ​ ដំណើរ​ទស្សនកិច្ចរបស់លោកស្រី
Clinton លើកនេះ សំដៅបញ្ជាក់ថា Washington កំពុង​យកចិត្តទុកដាក់ដល់ដំបន់នេះ និង
សម្តែងនូវ តួនាទីរបស់ខ្លួនក្នុងការស្ថិរភាពក្នុងតំបន់និង​សំខាន់ជាងទៀត គឺបង្កើតទំនាក់ ទំនងជិតស្និទជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ