អាមេរិកស្វែងរកសម្លេងរួមពីសម្ព័ន្ធមិត្តអាស៊ីនានា

(VOVWORLD) - រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្មីលោក Mark Esper ទើបនឹងអញ្ជើញទៅ បំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសអាស៊ីចំនួន ៥បន្ទាប់ពីលោកចូលកាន់តំណែងបានប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ កាយវិការនេះបានសរអោយឃើញនូវតួនាទី ដ៏សំខាន់នៃតំបន់នេះក្នុងគោលនយោ បាយរបស់វ៉ាស៊ីនតោន ព្រមទាំងផ្ដល់សញ្ញា ពីការផ្ទេរប្ដូរអាទិភាពថ្មីរបស់មន្ទីរបញ្ចកោណក្នុងរយៈពេលយ៉ាងហោចណាស់១ ទសវត្សខាងមុខ ផង ដែរ។
អាមេរិកស្វែងរកសម្លេងរួមពីសម្ព័ន្ធមិត្តអាស៊ីនានា - ảnh 1រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ AFP)

  ប្រទេសចំនួន៥ក្នុងដំណើរទស្សនកិច្ចដើមដំបូងនៅទ្វីបអាស៊ីរបស់រដ្ឋមន្រ្តី ការពារជាតិអាមេរិកលោក Mark Esper នោះគឺ អូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី។ ប្រទេសចំនួន៤ក្នុងក្រុមនេះគឺជាសម្ព័ន្ធមិត្តដ៏ សំខាន់របស់អាមេរិកនៅក្នុងតំបន់។ ចំណែកឯប្រទេសម៉ុងហ្គោលី ជាគោលដៅ គួរអោយយកចិត្តទុកដាក់ក្នុងដំណើរទស្សនកិច្ចរបស់លោក Esper ដែលផ្ដល់ សញ្ញាពីការផ្ទេរប្ដូរអាទិភាពថ្មីរបស់មន្ទីរបញ្ចកោណក្នុងអនាគត។

       ការសន្យាសហប្រតិបតិ្តការពីបណ្ដាសម្ព័ន្ធមិត្ត

       ដោយការជ្រើសរើសអូស្ត្រាលីជាទីបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោក Esper នោះ អាមេរិកចង់រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសន្តិសុខ ការពារជាតិជាមួយប្រទេសនៅទ្វីបអូសេ អានីនេះ។ លទ្ធផលគឺនៅក្នុងជំនួប ពិគ្រោះយោបល់ជាប្រចាំឆ្នាំរវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិ អូស្ត្រាលី-អាមេរិក (AUSMIN) នៅទីក្រុង Canberra នោះ ភាគីទាំងពីរបានឯកភាពគ្នា លើវិធីសាស្ត្រអភិក្រមចំពោះបញ្ហានានានៅសមុទ្រ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើ ការសន្យារួមចំពោះសន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទៀតផង។

        យ៉ាងណាមិញ ការដែលអូស្ត្រាលីបានអោយដឹងថា នឹង “ពិចារណាយ៉ាងហ្មត់ចត់” លើ សំណើររបស់អាមេរិកស្ដីពីការចូលរួមយុទ្ធនាការ “អ្នកការពារនិងយាមល្បាត” នៅ មជ្ឈឹមបូព៌ា ប៉ុន្តែមិនចេញការសន្យាណាមួយឡើយ ថែមទាំងបានសម្ដែងនូវអាកប្ប កិរិយាមិនជួយជ្រោមជ្រែងផែនការដាក់ពង្រាយកាំជ្រួចមីស៊ីលនៅទ្វីបអាស៊ីរបស់អាមេរិកនោះ បានសរអោយឃើញនូវភាពខុសប្លែកគ្នាខាងទស្សនៈនិងការយកចិត្តទុកដាក់ រវាងសម្ព័ន្ធមិត្តទាំងពីរនេះ។

        បន្ទាប់ពីទៅកាន់ទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ លោក Esper បានអះអាងសារជាថ្មីថា តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកជាអាទិភាពមួយក្នុង យុទ្ធសាស្ត្រការពារជាតិរវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរមានទស្សនៈវិស័យរួម ចំពោះអនាគត។ ថ្នាក់ដឹកនាំការពារជាតិនៃប្រទេសទាំងពីរបានសន្យារឹតបន្តឹង ទំនាក់ទំនងភាពជាដៃគូសំដៅបន្តអនុវត្តយុទ្ធសាស្ត្រនានានៅតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក។

        ក្នុងបរិបទដែលទំនាក់ទំនងរវាងសេអ៊ូលនិងតូក្យូកំពុងធ្លាក់ចុះនៅកម្រិត ទាបបំផុតក្នុងអំឡុងពេលជាងពាក់កណ្ដាលសតវត្សកន្លងទៅនោះ គឺដំណើរ ទស្សនកិច្ចរបស់លោក Esper នៅជប៉ុននិងកូរ៉េខាងត្បូងបានឆ្លុះបញ្ចាំងនូវគោល បំណងរបស់វ៉ាស៊ីនតោនក្នុងការផ្សះផ្សារនិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។ នៅក្នុងជំនួបជាមួយសមភាគីជប៉ុនលោក Takeshi Iwaya ភាគីទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីជំរុញការលុបចោលអាវុធនុយក្លេ អ៊ែរនៅឧបទ្វីបកូរ៉េ ក៏ដូចជាសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការត្រី ភាគីជប៉ុន-អាមេរិក-កូរ៉េខាងត្បូងក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីប កូរ៉េនិងធានាសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ផងដែរ។ ចំណែកឯនៅក្នុងជំនួប ជាមួយសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong-doo នោះ លោក Esper បានលើក ច្បាស់ថា ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តដ៏រឹងមាំរវាងអាមេរិកនិងកូរ៉េខាងត្បូងជា កត្តាគន្លឹះដើម្បីជំរុញសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េនិងតំបន់អាស៊ីភាគឦសាន្ត។

        ប៉ុន្តែ ដូចទៅនឹងប្រទេសអូស្ត្រាលីដែរ រាល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Esper សំដៅបញ្ចុះបញ្ចូលរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Takeshi Iwaya ក្នុងការចូល រួមសម្ព័ន្ធភាពនាវាចរណ៍អន្តរជាតិនៅច្រកទ្វារសមុទ្រ Hormuz មិនទាន់សម្រេច បានជោគជ័យនៅឡើយ។ ក្រៅពីនោះ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកសំដៅ ផ្សះផ្សារជម្លោះរវាងសម្ព័ន្ធមិត្តទាំងពីរខាងលើក៏មិនទាន់សម្រេចបានប្រសិទ្ធភាពនៅឡើយដែរ។

        ម៉ុងហ្គោលី៖ ការប្ដូរទិសថ្មីរបស់អាមេរិក

        ការជ្រើសរើសម៉ុងហ្គោលីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងចំនួន៥ ដែលលោក Mark Esper ទៅបំពេញទស្សនកិច្ចក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ នោះ បានធ្វើអោយសាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដំណើរ ទស្សនកិច្ចនេះប្រព្រឹត្តទៅមិនជាយូរប៉ុន្មាន ក្រោយពីជំនួបរវាងប្រធានាធិបតីនៃប្រទេស ទាំងពីរនៅទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែកក្កដាកន្លងទៅ។

        ក្រឡែកមើលលើប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូត អាចឃើញថា ម៉ុងហ្គោលីជាដៃគូយោធាដ៏ឥតងាករេរបស់អាមេរិក ដែលបានជួយឧបត្ថម្ភដល់ យុទ្ធនាការយោធារបស់អាមេរិកនៅអ៊ីរ៉ាក់និងអាហ្គានីស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ Ulaanbaatar ក៏មាន ទំនាក់ទំនងដ៏ល្អជាមួយព្យុងយ៉ាង ដែលវ៉ាស៊ីនតោនអាចទាញយក ប្រសិនបើចង់ ជំរុញជំនួបពិភាក្សាពីការលុបចោលអាវុធនុយក្លេអ៊ែរដែលកំពុងជាប់គាំង។ មជ្ឈ ដ្ឋានអ្នកវិភាគចាត់ទុកថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅ ម៉ុងហ្គោលី ជាប្រទេសដែលស្ថិតនៅក្នុងចន្លោះរវាងរុស្ស៊ីនិងចិន ដែលត្រូវបាន ចាត់ទុកជាការគំរាមកំហែងចំនួន២ចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិកនោះ គឺមានអត្ថន័យជាច្រើន។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងទុកថា បាន ពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការរវាងអាមេរិកនិងម៉ុងហ្គោលី ព្រមទាំងបង្កើត បុព្វបទសម្រាប់កិច្ចសហប្រតិបតិ្តការនាអនាគតផងដែរ។

        ដោយការជ្រើសរើសប្រទេសអាស៊ីចំនួន៥ជាគោលដៅក្នុងដំណើរទស្សន កិច្ចជាផ្លូវការដើមដំបូងរបស់ខ្លួន រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្មីលោក Mark Esper បានយល់ដឹងច្បាស់លាស់ជាងមុនពីការសាកល្បងនានាដែលអាមេរិក ត្រូវតែប្រឈមមុខ។ ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែសំដៅពង្រឹងទំនាក់ ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអះអាងជាថ្មីម្ដង ទៀតនូវវត្តមាននិងតួនាទីរបស់អាមេរិកនៅក្នុងតំបន់យុទ្ធសាស្ត្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ