|
អ៊ុយក្រែនបន្តមានវិបត្តិ (Reuters) |
Vovworld-ក្នុងបំរ៉ែបំរួលថ្មីបំផុត ជំនួបមុខរបស់ក្រុមការងារក្នុងក្រុមជួបសន្ទនា
អំពីការដោះស្រាយស្ថានភាពនៅភាគអាគ្នេយ៍អ៊ុយក្រែនទើបនឹងបានបញ្ចប់នៅ
រដ្ឋធានី Minsk របស់បេឡារុសដែលមិនទទួលបានលទ្ធផលជាក់ស្ដែងណាមួយ
ឡើយ។ ទោះបីជាជំនួបត្រូវបានភាគីនានាវាយតំលៃថាមានចរិតលក្ខណៈស្ថាបនា
ក៏ដោយ ប៉ុន្តែបណ្ដាបញ្ហាក្នុងរបៀបវារៈដូចជាបទឈប់បាញ់ឬដកអាវុធធុនធ្ងន់
សុទ្ធតែមិនទទួលបានការស្រុះចិត្តគំនិតឡើយ។
បណ្ដាភាគីរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់
ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីជំនួបបានបញ្ចប់នោះ ជនប្រដាប់អាវុធនិងជន
ស៊ីវិលប្រមាណ១៥នាក់ត្រូវស្លាប់ក្នុងការប៉ះទង្កិចរវាងកំលាំងរដ្ឋអំណាចអ៊ុយក្រែន
និងភាគីប្រឆាំងនៅដំបន់ជិត Donetsk។ រដ្ឋអំណាចអ៊ុយក្រែនបានចោទប្រកាន់
កំលាំងប្រឆាំងបានចាប់ផ្ដើមយុទ្ធនាការវាយប្រហារដោយទ្រង់ទ្រាយធំទៅលើ
បណ្ដាកន្លែងរបស់អ៊ុយក្រែនជិតDonetsk និងទីក្រុង Marinka។ ខណៈពេលនោះ
ថ្នាក់ដឹកនាំយោធានៃសាធារណៈរដ្ឋប្រជាមានិត Donetsk (DPR) ស្វ័យប្រកាសបាន
អះអាងថាមិនដំណើរការវាយប្រហារយោធាដ៏ធំណាមួយតម្រង់ទៅលើកងទ័ព
អ៊ុយក្រែនឡើយ ហើយកងទ័ព Kiev បានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមនេះ។
បណ្ដាការចោទប្រកាន់ទៅវិញទៅមករវាងភាគីនានានិងកិច្ចព្រមព្រៀងឈប់
បាញ់ ត្រូវរំលោភជាបន្តបន្ទាប់បានរុញភាគខាងកើតអ៊ុយក្រែនធ្លាក់ក្នុងវិបត្តិ
មនុស្សធម៍ដ៏ធ្ងន់ធ្ងរ។ តាមរបាយការណ៍ថ្មីបំផុតនៃការិយាល័យស្នងការអង្គការ
សហប្រជាជាតិទទួលបន្ទុកអំពីសិទ្ធិមនុស្សដែលប្រកាសនាថ្ងៃទី២មិថុនាថា មក
ដល់ឥឡូវនេះបរិមាណអ្នកត្រូវស្លាប់គឺ៦៤០០នាក់ មនុស្ស១៦ពាន់នាក់រងរបួសនិង
២,២លាននាក់ត្រូវភៀសខ្លួន។
ការខ្វែងគំនិតរវាងរុស្ស៊ីនិងលោកខាងលិចមិនត្រឹមតែបញ្ចប់នៅដំណោះស្រាយ
នយោបាយឡើយ
ឥឡូវនេះការតស៊ូដាក់ទណ្ឌកម្មរវាងរុស្ស៊ីនិងលោកខាងលិចមានសញ្ញាឡើង
ជណ្ដើរ។ វិធានការមួយតបតវិញបន្ទាប់ពីរុស្ស៊ីប្រកាសបញ្ជីរាយនាមខ្មៅតួនាទី
នយោបាយនិងការទូតអឺរ៉ុបចំនួន៨៩នាក់មិនបានឆ្លងដែនចូលប្រទេសនេះ
សហភាពអឺរ៉ុប (EU) នាថ្ងៃទី២មិថុនាបានប្រកាសថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ EU
លោក Vladimir Tchijov ត្រូវហាមឃាត់ធ្វើដំណើរទៅមកនៅទ្វីបអឺរ៉ុបនេះរួមជាមួយ
តួនាទីនយោបាយមួយទៀតមិនទាន់បានលើកឈ្មោះជាក់ស្ដែងឡើយ។ រួមជាមួយ
គ្នានោះ ស្ថាប័ននិតិបញ្ញត្តិរបស់ EU បានសំរេចចិត្តផ្អាក់កិច្ចសហប្រតិបត្តិការជាមួយ
គណៈកម្មាធិការសហប្រតិបត្តិការសភារុស្ស៊ី-អឺរ៉ុប។
ខណៈពេលនោះ អ៊ុយក្រែនក៏បានប្រកាសមានផែនការប្រមូលទ្រពសម្បត្តិបរទេស
របស់រុស្ស៊ីដើម្បីសងឲ្យការដែលរុស្ស៊ីដណ្ដើមយកគ្រីមេ។
ជាក់ស្ដែងគឺការតបតវិញថ្មីនេះរវាងរុស្ស៊ីនិង EU មិនចៃដន្យឡើយពីព្រោះសង្គ្រាម
ដាក់ទណ្ឌកម្មរវាងរុស្ស៊ីនិង EU មិនដែលបន្ធូស្រាលឡើយ។ ការបង្កើនបទដាក់
ទណ្ឌកម្មទៅលើគ្នាទៅមកបានធ្វើឲ្យវិបត្តិនៅអ៊ុយក្រែនក្លាយទៅជាគ្មានច្រកចេញឡើយ។
ពិបាកស្វែងរកដំណោះស្រាយលើគ្រប់វិស័យសំរាប់ផលប្រយោជន៍នៃភាគីនីមួយៗ
បណ្ដាការចរចារសន្តិភាពអំពីអ៊ុយក្រែនត្រូវបានតភ្ជាប់ឡើងវិញចាប់ពីថ្ងៃទី៦ឧសភានៅ
ទីក្រុង Minsk បេឡារុសក្នុងកាលៈទេសៈភាពតានតឹងរីករាលដាលឡើងវិញនៅដំបន់
បន្ទាប់ពីរយៈពេលមួយបន្ធូស្រាលដោយបទឈប់បាញ់នាខែកុម្ភៈ។
តាមគំរោងក្នុងខែនេះ EU បន្តប្រជុំពិភាគ្សាអំពីគោលនយោបាយដាក់ទណ្ឌកម្មទៅ
លើរុស្ស៊ីពីព្រោះថាបណ្ដាបទដាក់ទណ្ឌកម្មនឹងអស់សុពលភាពនាខែកក្កដាខាងមុខ។
តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា លទ្ធភាព EU បង្កើនបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅ
លើរុស្ស៊ីគឺស្ទើរតែមិនមានឡើយដោយសារការប្រឆាំងរបស់ប្រទេសសមាជិកនានា
ដែលកំពុងរងផលប៉ះពាល់ដោយបទដាក់ទណ្ឌកម្ម។ ប៉ុន្តែលទ្ធភាពអូសបន្លាយពេល
វេលាអនុវត្តវិធានការដាក់ទណ្ឌកម្មនាបច្ចុប្បន្នគឺអាចកើតមានឡើង។ ការរកឃើញ
ដំណោះស្រាយលើគ្រប់វិស័យមួយសំរាប់វិបត្តិនយោបាយនៅអ៊ុយក្រែនកាន់តែក្លាយ
ទៅជាទាល់ច្រក៕