|
អ៊ុយក្រែន-រុស្ស៊ី៖ទ្វាកិច្ចការបរទេសបានបិទជាបណ្ដើរៗ (REX) |
Vovworld-ក្នុងកាយវិការមួយបង្កើនភាពតានតឹងថែមទៀតរវាងប្រទេសទាំង
ពីរ នាថ្ងៃទី១៧មិថុនា រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
សេចក្តីសំរេចចិត្តមួយស្ដីពីអ៊ុយក្រែន ក្នុងនោះបរិហារទោសការវាយប្រហារដោយ
កាំភ្លើងធំ ពិសេសគឺនៅដំបន់ភាគខាងកើត សំណូមពរបញ្ឈប់អំពើរហឹង្សា ឈប់
បាញ់ដើម្បីសន្ទនាទន្ទឹមនឹងនោះសំណូមពរបើកការស៊ើបអង្កេតអំពីការស្លាប់
របស់អ្នកកាសែតរុស្ស៊ីចំនួន២នាក់នៅអ៊ុយក្រែន។
តបតវិញរដ្ឋសភាអ៊ុយក្រែននាថ្ងៃទី១៧មិថុនាក៏បានអនុម័តលើសេចក្តីសំរេចចិត្តអំពីបង្កើនការត្រួតពិនិត្យព្រំដែនភាគខាងកើតជាមួយរុស្ស៊ី។ តាមនោះក្នុងរយៈពេល១ខែស្ថាប័នការពារព្រំដែនអ៊ុយក្រែននឹងបង្កើនបុគ្គលិកជាច្រើនដើម្បីអាចត្រួតពិនិត្យតឹងរឹងដំបន់ព្រំដែនភាគខាងកើតជាប់ជាមួយរុស្ស៊ី។ ក្រៅពី
នោះ ប្រធានាធិបតីអ៊ុយក្រែនលោក Poroshenko ក៏បានបញ្ជាហាមឃាត់គ្រប់កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មយោធាជាមួយសហព័ន្ធរុស្ស៊ី។
ទំនាក់ទំនងកាន់តែបង្កកពីមួយថ្ងៃទៅមួយថ្ងៃ
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីររុស្ស៊ីនិងអ៊ុយក្រែនកាន់តែក្លាយទៅជា
ត្រជាក់ក្នុងពេលដែលម៉ូស្គូប្តេជ្ញាកាត់ផ្ដាច់ប្រភពផ្គត់ផ្គងឧស្ម័នដុតសំរាប់អ៊ុយក្រែន។ ក្នុងកាលៈទេសៈតានតឹងនាបច្ចុប្បន្ន ការធ្វើបាតុកម្មវាយប្រហារនៅខាងក្រៅ
ស្ថានទូតរុស្ស៊ីប្រចាំនៅ Kiev ជាការបង្កើនភាពតានតឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរចុះកំរិតទាបបំផុតក្នុងច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត រដ្ឋមន្ត្រី
ការបរទេសស្ដីទីអ៊ុយក្រែនលោក Andriy Deshchytsia បានបង្ករឿងអាស្រូវមួយក្នុង
ប្រវត្តិសាស្ត្រការទូតរវាងប្រទេសទាំងពីរក្នុងពេលដែលខ្វះភាពអត់ធ្មត់បានប្រើពាក្យ
សំដីប្រមាថដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅខាងក្រៅស្ថានទូតរុស្ស៊ី
ប្រចាំនៅ Kiev។
ដំណោះស្រាយមិនព្យាករណ៍បានលទ្ធផល
ប៉ុន្តែក្នុងកាយវិការមួយត្រូវបានចាត់ទុកជាការបោះជំហានដំបូងសំដៅបន្ធូ
ស្រាលភាពតានតឹងជាមួយម៉ូស្គូប្រធានាធិបតី Petro Poroshenko នាថ្ងៃទី១៨មិថុនាបានប្រកាសអនុវត្តបទឈប់បាញ់មួយដោយឯកតោភាគី ប្រកាសត្រៀមខ្លួនជាស្រេចធ្វើសម្បទានជាបន្តចំពោះកំលាំងបះបោរ ក្នុងនោះមានការកែទម្រង់លើគ្រប់វិស័យរដ្ឋធម្មនុញ្ញវិធានការមួយសំដៅបង្កើនអំណាចសំរាប់ដំបន់នានា។
តាមបណ្ដាអ្នកវិភាគថា ផែនការឈប់បាញ់នេះត្រឹមតែមានចរិតលក្ខណៈនិមិត្ត
រូបតែប៉ុណ្ណោះទេ ជាដំណោះស្រាយក្នុងគ្រាស្ថានភាព មានការគិតគូរ ពីព្រោះបទឈប់បាញ់មិនរួមមានការសន្ទនាទេ គ្រាន់តែជាសេចក្តីអំពាវនាវឲ្យបណ្ដាក្រុមប្រដាប់អាវុធទម្លាក់អាវុធនិងចាកចេញពីអ៊ុយក្រែន។ ខណៈដែលថ្នាក់ដឹកនាំអ៊ុយក្រែនចាត់
ទុកការទម្លាក់អាវុធដកទាហានចេញពីភាគខាងកើតជាលក្ខណៈសំរេចកំណត់ដើម្បី
សន្ទនានោះ កំលាំងបះបោរនៅភាគខាងកើតបានចាត់ទុកថា រាល់សំណើររបស់លោក
Poroshenko គឺគ្មានន័យទេ។ រាប់ទាំងរុស្ស៊ីក៏សង្ស័យទៅលើផែនការនេះរបស់ប្រធានាធិបតី Poroshenko ផងដែរដោយ ចាត់ទុកថា បទឈប់បាញ់ទាំងឡាយត្រូវមានចរិតលក្ខណៈ
លើគ្រប់ជ្រុងជ្រោយ មិនមែនជាការបណ្ដោះអាសន្នឡើយ ជាការបោះជំហានជាបន្តគឺការ
សន្ទនា។
ផ្ទុយនឹងសេចក្តីប្រកាសឈប់បាញ់ដោយឯកតោភាគីនោះ កងទ័ពអ៊ុយក្រែនបាន
បើកចំហរផែនការទិញបន្ថែមរថពាសដែក១ពាន់គ្រឿងដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ
នៅភាគខាងកើតអ៊ុយក្រែន ទន្ទឹមនឹងនោះឲ្យដឹងថា ប្រទេសនេះនឹងបង្កើតអង្គភាព
ប្រយុទ្ធចំណានពិសេសមួយនាពេលអនាគតដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខ
ជាតិ។
ក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែនធ្លាប់ជាផ្នែកដែនដីមួយរបស់រុស្ស៊ី។ អំពីភូមិសាស្ត្រអ៊ុយក្រែនមានខ្សែព្រំដែនរួមដ៏វែងជាមួយម៉ូស្គូ។ សហគមន៍ជនរុស្ស៊ីជាសហគមន៍
ជនជាតិភាគតិចធំបំផុតនៅអ៊ុយក្រែន។ អំពីសេដ្ឋកិច្ច រុស្ស៊ីជាដៃគូរធំបំផុតរបស់អ៊ុយ
ក្រែន ផ្គត់ផ្គងដល់៦០%នៃតម្រូវការឧស្ម័នដុតនិង១/២វត្ថុធាតុដើមសំរាប់ប្រទេសនេះ។ រាល់បំរ៉ែបំរួលខាងនយោបាយដែលកើតមានឡើងនៅអ៊ុយក្រែនក្នុងរយៈពេលកន្លង
មកនិងបំរ៉ែបំរួលតានតឹងនាបច្ចុប្បន្នកំពុងធ្វើឲ្យបែកបាក់ទំនាក់ទំនងរវាងប្រទេស
អតីតសូវៀតទាំងពីរនេះ។ ទំនាក់ទំនងរវាងអ៊ុយក្រែននិងរុស្ស៊ីពិបាកព្យាករណ៍ក្នុងរយៈ
ពេលខាងមុខ៕