អ៊ីរ៉ង់សន្យាអនុវត្តយ៉ាងហ្មត់ចត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOV)_តាមការវាយតំលៃនាពេលថ្មីៗនេះរបស់ ទីភ្នាក់ងារ​​​​ថាមពល​​​​បរមា​ណូ​អន្តរ
ជាតិ​​(IAEA) នាថ្ងៃទី១៨ខែធ្នូ ថា៖ ក្រោយរយៈពេលជាងមួយឆ្នាំ ​ទទួល​បានកិច្ចព្រម
ព្រៀងនុយក្លេអ៊ែរជាមួយក្រុមP5+1 (រួមមាន៖អាមេរិក អង់គ្លេស ​បារាំង រុស្ស៊ី ចិននិង
អាល្លឺម៉ង់)  ​អ៊ីរ៉ង់បានខំប្រឹងប្រែងអនុវត្តតាមកិច្ចព្រម​ព្រៀង​នេះ។​សេចក្ដីប្រកាស
នេះជាការកត់សម្គាល់របស់សហគមន៍អន្តរជាតិចំពោះ​កាយវិការសុឆន្ទះរបស់​អ៊ីរ៉ង់
ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ រួមចំណែក​នាំមកនូវស្ថិរភាពសំរាប់ដំបន់។ 
ប៉ុន្តែ នៅមានឧបសគ្គជាច្រើនចំពោះអ៊ីរ៉ង់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដែរ។
អ៊ីរ៉ង់សន្យាអនុវត្តយ៉ាងហ្មត់ចត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
អ៊ីរ៉ង់សន្យាអនុវត្តយ៉ាងហ្មត់ចត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នាថ្ងៃទី១៤ កក្ដដាឆ្នាំ២០១៥ ក្រោយរយៈពេលច្រើនឆ្នាំចរចារ​អ៊ីរ៉ង់ និង​ប្រទេសចំ
នួន៦ រួមមានអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំងនិងអាល្លឺម៉ង់ បាន​ចុះហត្ថលេខា
លើកិច្ចព្រមព្រៀងមានចរិតលក្ខណះប្រវត្តិសាស្ត្រ រួមចំណែក​បញ្ចប់ភាពតានតឹង 
ដែលទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែររបស់Tehra។​ កិច្ចព្រមព្រៀងនេះ ត្រូវបានគេស្គាល់
ថាជាផែនការធ្វើសកម្មភាពលើគ្រប់វិស័យ​ (JCPOA)ដែលមានសុពលភាពគិតចាប់ពី
ថ្ងៃទី១៦ខែមករាឆ្នាំ២០១៦ ​សហគមន៍អន្តរជា​តិបានបន្ធួរស្រាលបទដាក់ទណ្ឌកម្ម
វិស័យ​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច ប្រេងរ៉ែ​ ប្តូរមកវិញ​អ៊ីរ៉ង់កាត់បន្ថយបណ្ដាសកម្មភាពនុយក្លេ
អ៊ែរ។

          ផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

        អ៊ីរ៉ង់បានអនុវត្តតាមកិច្ចព្រមព្រៀងនេះដោយសកម្មភាពជាក់ស្ដែងជាច្រើន
 ដូចជា៖កាត់បន្ថយបរិមាណឃ្លាំង Urani បិទឡររ៉េអាទ័រនុយក្លេអ៉ែរ Arak។ ​ស្ដីអំពី
ការងារឃ្លាំមើល Tehran ក៏បានអនុញ្ញតអោយទីភ្នាក់ងារ​​​​ថាមពល​​​បរមា​ណូ​អន្តរ
ជាតិ​​(IAEA) ចុះសង្កេត​មូលដ្ឋាននុយក្លេអ៊ែររបស់ប្រទេសនេះ។ 

          ចំពោះមុខកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ អ៊ីស្រាអែលជាប្រទេសមួយដែល
បានប្រឆាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏បានវាយតំលៃថា៖ កិច្ចព្រមព្រៀង
នេះបានកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានោះ 
​មជ្ឈដ្ឋានអ្នកការទូតនិងអ្នកវិភាគលោកខាងលិចបានអះអាងថា៖​ទំនាក់ទំនង
និង​ជំនួបប្រាស្រ័យរវាងភាគីនានាជាមួយអ៊ីរ៉ង់គឺគួរអោយទុកចិត្តបាន ហើយកិច្ច
ព្រម​ព្រៀងនេះជាជោគជ័យមួយក្នុងការកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែររបស់អ៊ី
រ៉ង់​នាំមកនូវស្ថិរភាពក្នុងតំបន់។

          ការអនុវត្តតាមកិច្ចព្រមព្រៀងនេះរបស់អ៊ីរ៉ង់ មិនគ្រាន់តែត្រូវបានសហគមន៍
​អន្តរជាតិទទួលស្គាល់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍ជាច្រើន​ចំពោះប្រ
ទេសនេះទៀតផង។ អំពីវិស័យសេដ្ឋកិច្ច អ៊ីរ៉ង់បានធ្វើសមាហរណកម្មជាមួយខឿន
សេដ្ឋកិច្ចសកល។អ៊ីរ៉ង់អាចប្រើប្រាស់ឡើងវិញទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ
អាមេរិកដែលត្រូវបានហ៊ំព័ទ្ធនៅធនាគារបរទេស ដោយបទដាក់ទណ្ឌកម្ម​មុននេះ។ 
នេះជាមូលហេតុដើម្បីអ៊ីរ៉ង់វិនិយោគកែលំអរ និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
ផលិតកម្មប្រេងឧស្ម័ន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចផងដែរ។

          កិច្ចព្រមព្រៀងនេះក៏ជួយអោយអ៊ីរ៉ង់រួចផុតពីស្ថានភាពឯកកោខាង​​នយោ​
បាយ។ Tehran បានកែលំអរទំនាក់ទំនងជាមួយទ្វីបអឺរ៉ុប និងទួរគី។​ អ៊ីរ៉ង់​ក៏បង្កើន
ទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយរុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង​
ឥណ្ឌា និងប្រទេសមួយចំនួននៅមជ្ឈឹមបូពា៍ និងអាហ្វ្រីកផងដែរ។

          នៅមានឧបសគ្គជាច្រើន

        ទោះបីជាទទួលបានសមិទ្ធផលជាជំហានពោលខាងលើក្តី ប៉ុន្តែកិច្ចព្រមព្រៀង
នុយក្លេអ៊ែរនៅត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន។បទដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុ
ភាគច្រើនគឺមកពីអាមេរិកគឺនៅរក្សាដដែល។ ក្រៅពីនោះ អាមេរិកនិងអ៊ីរ៉ង់នៅ
មានការខ្វែងគំនិតអំពីបញ្ហាសិទ្ធិមនុស្ស កម្មវិធីកាំជ្រួចមីស៊ីល និងភេរវកម្ម។

          មិនអាចបដិសេធបានចំពោះការដែលអ៊ីរ៉ង់បានគោរពអនុវត្តតាមកិច្ចព្រម
ព្រៀងនុយក្លេអ៊ែរនេះ ហើយដើរតួនាទីសំខាន់ចំពោះអនាគតរបស់កិច្ចព្រមព្រៀង
នុយក្លែអ៊ែរមានលក្ខណះប្រវត្តិសាស្ត្រនេះ រួមចំណែកនាំមកនូវស្ថិរភាពសំរាប់តំបន់។ 
ប៉ុន្តែ នេះជាឆ្នាំដើមដំបូងដែលកិច្ចព្រមព្រៀងនេះចាប់សុពលភាពក្តី ហើយកំណាត់
ផ្លូវខាងមុខនៅឆ្ងាយនិងពោពេញទៅដោយឧបសគ្គ​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ