អឺរ៉ុបប្រឈរមុខនឹងការបែកបាកគ្នា។

អឺរ៉ុបប្រឈរមុខនឹងការបែកបាកគ្នា។ - ảnh 1
ការបែកបាកបានភ្នាល់អធិបតេយ្យភាពរបស់ប្រទេសអឺរ៉ុបជាច្រើន (EPA)


        Vovworld-មុនបង្អស់ តួលេខក្នុងការស្ទង់ប្រជាមតិនៅដំបន់ Catalonia បាន​
និយាយឡើងប្រការជាច្រើន។​អ្នកបោះឆ្នោត២លាននាក់ក្នុងចំណោមអ្នកបោះ
​ឆ្នោតចំនួន៥,៤លាននាក់ចូលរួមនិងមាន៨០%ក្នុងចំណោមនេះយល់ព្រមនឹង
​ពាក្យឯករាជ្យ។ ពិតប្រាកដថា ភាគីប្រឆាំងនៅអេស្បាញទទួលបានជោគជ័យ
​ខណៈដែលចលនាបានបរិមាណអ្នកបោះឆ្នោត Catalonia ដូច្នេះទៅបោះឆ្នោត។

គ្រោះអាសន្នចាប់ផ្ដើមឲ្យវិបត្តិនយោបាយយូរអង្វែងមួយ

        ដោយមានលទ្ធផល៨០%អ្នកបោះឆ្នោតបានគាំទ្រនោះ ពិតប្រាកដថា
រដ្ឋាភិបាលអេស្បាញមិនអាចមិនអើពើរដល់បានឡើយនិងត្រូវមានវិធានការ​
ចរចារជាមួយរដ្ឋអំណាចដំបន់ Catalonia ដោយរបៀបដោយឡែក។ ប៉ុន្តែក្នុង
​បំរ៉ែបំរួលថ្មីបំផុត នាយករដ្ឋមន្ត្រីអេស្បាញលោក Mariano Rajoy បានបដិសេធ​
សំណើររបស់អ្នកប្រមុខដំបន់ Catalonia Artur Mas ស្ដីពីការបង្កើតយន្តការ​សន្ទនា​
មួយអំពីការដំណើរការស្ទង់ប្រជាមតិនៅ Catalonia។ លោក Rajoy បានប្រកាសថា
មិនយល់ព្រមរាល់ឧបាយកលទាមទាឯករាជ្យរបស់ដំបន់ Catalonia និងសន្យានឹង
ធ្វើគ្រប់ការងារដើម្បីការពារភាពឯកភាពក៏ដូចជា​បូរណភាពប្រទេសជាតិ។

        ភាពតានតឹងនាបច្ចុប្បន្នតាមបណ្ដាអ្នកវិភាគថា​អាចជំរុញការខ្វែងគំនិតរវាង​រដ្ឋ
អំណាចកណ្ឌាលអេស្បាញនិងរដ្ឋអំណាចដំបន់កាន់តែខ្ពស់ជាងទៀតនិងអាចចាប់
ផ្ដើមឲ្យវិបត្តិនយោបាយយូរអង្វែងមួយនៅអេស្បាញ។

ការលំបាកសេដ្ឋកិច្ចជំរុញនិន្ននាការបែកបាក

        Catalonia ជាដំបន់ឧស្សាហកម្មអភិវឌ្ឍន៍បំផុតនៅភាគឥសាន​អេស្បាញ។
ដោយមានចំនួនប្រជាជន៧,៥លាននាក់និងខឿនសេដ្ឋកិច្ចដ៏ផុល​ផុស Catalonia
មាន GDP ជាង៣សែនលានដុល្លារអាមេរិកស្រូបយក២០%នៃ GDP ទូទាំងប្រទេស
និង២៥%តំលៃនាំចេញនៃទូទាំងប្រទេស។

        ក្នុងប្លុកអឺរ៉ូនាបច្ចុប្បន្ន អេស្បាញជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងបំផុតពី​ឪន
ភាពសេដ្ឋកិច្ច។ ចំណាយហួសកំរិតថវិការរដ្ឋបានឡើងដល់៩% GDP និង​អត្រា
បាត់អាជីពហួសពីកំរិត៣០%។ សំណួរសួរថាហេតុអ្វីបានបង្ខំដំបន់ Catalonia ចែក
រំលែកអំរែកបំណុលរបស់អេស្បាញជាមួយធនាគារកណ្ដាលអឺរ៉ុបឬមូលនិធិរូបីយ
វត្ថុអន្តរជតិខណៈដែល Catalonia បានរួមចំណែកជាច្រើនបំផុតសំរាប់​ធនាគារ
​កណ្ដាល ជាមូលហេតុដែលជំរុញដំបន់នេះចង់ផ្ដាច់ចេញ។​

ឥទ្ធិពលដល់សន្តិសុខនិងភាពសម្បូររុងរឿងរួមរបស់ EU

        នាបច្ចុប្បន្ន​មិនទាន់ដឹងអ្វីនឹងកើតមានឡើងជាបន្តចំពោះដំបន់មានចំនួន​
ប្រជាជន​៥,៤លាននាក់នេះឡើយប៉ុន្តែជាច្បាស់ណាស់ថា បន្ទាប់ពីការស្ទង់​ប្រជា
មតិ​មិនផ្លូវការនៅ Catalonia រដ្ឋអំណាចមជ្ឈឹមអេស្បាញពិតប្រាកដត្រូវ​មាន​ដំណោះ​
ស្រាយ​​សម្របសម្រួលផលប្រយោជន៍ដើម្បីស្ថិរភាពស្ថានភាព​ប្រទេសជាតិ។​
ទូលាយ​ជាងទៀត ថ្នាក់ដឹកនាំ EU ក៏ត្រូវគិតដល់​ដំណោះ​ស្រាយដើម្បីរារាំង​ការ
ផ្ដាច់ខ្លួនដែលមានគ្រោះអាសន្នរីករាលដាលសាកល្បងនូវអធិបតេយ្យភាពរបស់
ប្រទេសជាច្រើននៅទ្វីបនេះ។ អស្ថិរភាពនៅអេស្បាញ​បាន​ចាប់ប្រភពពីដំបន់
Catalonia នឹង​ជាវិបត្តិរួមសំរាប់ប្លុក EU ដែលមិនទាន់ផុត​ពី​វិបត្តិ។​គ្រោះថ្នាក់ជាង
ទៀត វាអាចបង្កើត​ប្រតិកម្មស្វ័យប្រកាសឯករាជ្យ​ផ្ដាច់​ចេញពី​ប្លុក EU ដើម្បីផល
ប្រយោជន៍ដោយឡែក​និងមិនត្រូវចែករំលែកការ​លំបាក​របស់ប្លុក​ទាំងមូល។

        ប្រការគួរឲ្យព្រួយបារម្ភជាងទៀតគឺប្រសិនបើនិន្ននាការផ្ដាច់ខ្លួនឈ្នះនឹងជះ
​ឥទ្ធិពលផ្ទាល់ដល់សន្តិសុខនិងភាពសម្បូររុងរឿងរួមរបស់ EU។ ក្នុង​កាលៈទេសៈ
​សេដ្ឋកិច្ចលំបាក​បន្ដាសម្ព័ន្ធភាពរួមផ្សំគ្នានិងការចង់បង្កើនឥទ្ធិពល​របស់ខ្លួនឯង
​នេះជាបញ្ហាមិនងាយស្រួលដោះស្រាយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ