អាស៊ាន ដៃគូសំខាន់នៅក្នុងតំបន់និងអន្តរជាតិ

(VOV)_៥០ឆ្នាំ តាំងពីពេលបង្កើតមក ចាប់ពីអង្គការមួយក្នុងតំបន់ អាស៊ានបានក្លាយទៅជាសហគមន៍មួយដ៏រឹងមាំ មានឋានះ និងតួនាទីកាន់តែខ្ពស់ លើឆាកអន្តរ ជាតិ។អាស៊ានកំពុងអះអាងនូវសក្ដានុភាពជាអង្គការរឹងមាំ តភ្ជាប់ជាមួយគ្នាស៊ីជំរៅនិងទូលំទូលាយនិងជាដៃគូដែលមិនអាចខ្វះបានរបស់ប្រទេសនានាលើពិភព លោក។ក្នុងឱកាសសន្និសីទរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានលើកទិ៥០ (AMM-50) 

(VOV)_៥០ឆ្នាំ តាំងពីពេលបង្កើតមក ចាប់ពីអង្គការមួយក្នុងតំបន់ អាស៊ានបានក្លាយទៅជាសហគមន៍មួយដ៏រឹងមាំ មានឋានះ និងតួនាទីកាន់តែខ្ពស់ លើឆាកអន្តរជាតិ។អាស៊ានកំពុងអះអាងនូវសក្ដានុភាពជាអង្គការរឹងមាំ តភ្ជាប់ជាមួយគ្នាស៊ីជំរៅ និងទូលំទូលាយ និងជាដៃគូដែលមិនអាចខ្វះបានរបស់ប្រទេសនានាលើពិភពលោក។ ក្នុងឱកាសសន្និសីទរដ្ឋមន្ត្រីការបរទេស បណ្ដាប្រទេសអាស៊ានលើកទិ៥០ (AMM-50) និងសន្និសីទទាក់ទិននានា ប្រព្រឹត្តទៅនៅទីក្រុង Manila (ប្រទេសហ្វីលីពីន) អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម មានបទសរសេរដោយមានចំណងជើងថា៖អាស៊ាន ដៃគូសំខាន់ក្នុងតំបន់និងអន្តរជាតិ។

អាស៊ាន ដៃគូសំខាន់នៅក្នុងតំបន់និងអន្តរជាតិ - ảnh 1

ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៦៧ នៅទីក្រុងបាងកក (ថៃ) ដោយមានសមាជិកបង្កើតចំនួន៥ ហើយរហូតដល់នាបច្ចុប្បន្ន អាស៊ានបានរីកធំធាត់ខ្លាំង ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន១០។ ក្រោយ រយៈពេល៥០ឆ្នាំអភិវឌ្ឍន៍ អាស៊ានបានក្លាយទៅជាសហគមន៍រួមមួយ នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥។

          ទាក់ទាញការយកចិត្តទុកដាក់ ចូលរួមរបស់ដៃគូនានានៅខាងក្រៅ

        ក្រោរយៈពេល៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍ អាស៊ានបានសាធារណះមតិអន្តរជាតិវាយតំលៃជាអង្គការមួយប្រកបដោយប្រសិទ្ធភាព ដើរតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។

        ការបង្កើតសហគមន៍អាស៊ាន បានលើកកំពស់ឋានះ និងតួនាទីយុទ្ធសាស្ត្រ របស់អាស៊ាន ទាក់ទាញការយក ចិត្តទុកដាក់ ចូលរួមរបស់ដៃគូនៅខាងក្រៅជាច្រើន ដើម្បីគោលដៅរួមគឺសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។សន្និសីទជាន់ខ្ពស់ពិសេសជាមួយអាមេរិក រុស្ស៊ី ចិន ក្នុងប៉ុន្មានឆ្នាំកន្លងទៅជាសក្ខីភាពរស់រវើក អំពីការគោរព គាំទ្រ របស់ដៃគូនានាចំពោះអាស៊ាន។ នាបច្ចុប្បន្ន ប្រទេសចំនួន៨៦បានចាត់តាំងឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ាន និងគណៈកម្មាធិការអាស៊ានចំនួន៥០ ប្រចាំនៅប្រទេសទីបី។ អង្គការអន្តរជាតិ និងប្រទេសជាច្រើន នៅអាស៊ី អឺរ៉ុប និងអាមេរិកឡាទិន បន្តមានគោលបំណងបង្កើតទំនាក់ទំនងដៃគូជាមួយអាស៊ាន។ 

          អាមេរិកជាដៃគូធំក្នុងតំបន់ បានគោរពនិងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន និងសន្យាជួយឧបត្ថម្ភអាស៊ានកសាងសហគមន៍ សង្កត់ធ្ងន់អាស៊ានជាដៃគូសេដ្ឋកិច្ចសំខាន់របស់អាមេរិក បន្តអនុវត្តគំនិតច្នៃប្រឌិតតភ្ជាប់អាស៊ាន -អាមេរិក លើកទឹកចិត្តកំណើនសេដ្ឋកិច្ចចីរភាព និងសមភាព រក្សាបណ្ដាកម្មវិធីបំប៉ុន បណ្ដុះបណ្ដាលសំរាប់យុវជន និងនារីអាស៊ាន ។ប្រធានាធិបតីអាមេរិក លោក D.Trump បានសន្យាចូលរួមព្រឹត្តិការណ៍របស់តំបន់ដូចជា៖សន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅវៀតណាម សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក និងសន្និសីទជាន់ខ្ពស់អាស៊ីខាងកើត នៅហ្វីលីពីន នាចុងច្នាំនេះដែរ។

          យន្តការនយោបាយ សន្តិសុខ ការពារជាតិ របស់អាស៊ាន មិនគ្រាន់តែតភ្ជាប់ក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំង ទាក់ទាញបានបណ្ដាប្រទេសធំៗលើពិភពលោកចូលរួមទៀតផង។ វេទិកាតំបន់អាស៊ាន (ARF) ត្រូវបានបង្កើតឡើង នាឆ្នាំ ១៩៩៤ ដោយមានស្មារតី” ជំរុញសន្តិភាព និងសន្តិសុខ តាមរយៈជំនួបសន្ទនា និងកិច្ចសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វីក” បានចាប់ផ្តើមអោយយន្តការសន្ទនា និងពិគ្រោះយោបល់អំពីបញ្ហាសន្តិសុខ និងនយោបាយក្នុងតំបន់។

          អំពីសេដ្ឋកិច្ច អាស៊ានបានបង្កើតឡើងទីផ្សារធំមួយ ដោយមានប្រជាជនចំនួន៦៣លាននាក់ GDP សរុបចំនួន៣ពាន់ដុល្លារអាមេរិក កំណើន៤,៧%/ឆ្នាំ។

បន្តលើកកំពស់តំលៃនិងកម្លាំងរស់របស់អាស៊ាន

        បន្តជោគជ័យដែលទទួលបាននោះ ក្រោយរយៈពេល៥០ឆ្នាំតភ្ជាប់ អាស៊ានបន្តប្តេជ្ញាចិត្តជំរុញការតភ្ជាប់ក្នុងសហគមន៍លើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង លើកកំពស់តំលៃ និងកម្លាំងរស់របស់អាស៊ាន នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់តំបន់ ប្រទេសជាសមាជិក។

          ឆ្នាំ ២០១៧ អាស៊ានបានកំណត់ទិសដៅអាទិភាពចំនួន៦ រួមមាន៖កសាងអាស៊ានឆ្ពោះទៅប្រជាជន  និង យកប្រជាជនជាមជ្ឈមណ្ឌល ជំរុញសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ បង្កើនសន្តិសុខ និងកិច្ចសហប្រតិបត្តិការនាវាចរណ៍ ។

          ក្រោយរយៈពេល៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍ អាស៊ានបន្តសាមគ្គីភាព ពង្រីកតួនាទីជាមជ្ឈមណ្ឌល លើកកំពស់តួនាទីរបស់ខ្លួន និងរួមវិភាគទានចំពោះការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ