(VOV)_សកម្មភាពកែប្រែកោះ និងបញ្ចូលសកម្មភាពយោធានៅក្នុងតំបន់
សមុទ្រខាងកើតរបស់ចិនថ្មីៗនេះ បានធ្វើអោយសាធារណៈមតិអន្តរជាតិព្រួយ
បារម្ភយ៉ាងខ្លាំង ដែលក្នុងនោះមានបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ចាប់
ពីពេលសម្ព័ន្ធសមាគមក្លាយទៅជាសហគមន៍រួមមក អាស៊ានបានបង្កើនតួនាទី
របស់ខ្លួន ចំពោះបញ្ហាជំលោះនៅសមុទ្រខាងកើត។
|
អាស៊ានកាន់តែឯកភាពពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងបញ្ហាសមុទ្រខាងកើត |
បញ្ហាសមុទ្រខាងកើតនាបច្ចុប្បន្ន មិនគ្រាន់តែជាបញ្ហារបស់ប្រទេសនានាដែល
បានប្រកាសអធិបតេយ្យភាពប៉ុណ្ណោះទេ ថែមទាំងប្រទេសអាស៊ានទាំងឡាយដែល
មានផលប្រយោជន៍ក្នុងតំបន់សមុទ្រនេះទៀតផង។ ចំពោះបំរ៉ែបំរូលដ៏ស្មុគ្រស្មាញ
នាពេលថ្មីៗនេះ នៅសមុទ្រខាងកើត អាស៊ានហាក់លែងព្រងើយកន្ទើយទៀតឡើយ។
សាមគ្គីគ្នាថែមទៀត
ក្នុងសន្និសីទកំពូលអាមេរិក-អាស៊ានរៀបចំឡើង នៅទីក្រុង California (អាមេរិក)
នាខែកុម្ភះឆ្នាំ២០១៦ជំលោះដែនដីជាប្រធានបទធំមួយ ត្រូវបានយកមកពិភាក្សា ប៉ុន្តែ
ក្នុងសេចក្ដីថ្លែងការណ៍រូម មិនលើកឡើងឈ្មោះសមុទ្រខាងកើតឡើយ។ ភាគីទាំងពីរ
បានអំពាវនាវអោយ៖គោរពអធិបតេយ្យភាពរបស់ប្រទេសជាតិនិមួយៗ និងច្បាប់អន្ត
រជាតិ។ អ្នកវិភាគជាច្រើនបានអះអាងថា៖ ការមិនស្ដីអំពីចិន ក្នុងសេចក្តីថ្លែងការណ៍
រួម បន្ទាប់ពីសន្និសីទនេះបានសរអោយឃើញនូវការបំបែកបំបាក់ជាច្រើនក្នុងអាស៊ាន
ហើយប្រការនេះកំពុងបំផ្លាញ់ស្មារតីសាមគ្គីភាពរបស់ប្លុក។ ប៉ុន្តែ ក្រោយនោះ ត្រឹម
តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ នៅសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រ
ព្រឹត្តទៅនៅទិក្រុងវៀងច័ន្ទ(ប្រទេសឡាវ) នាថ្ងៃទី២៧ កុម្ភះ បណ្ដាការយកចិត្តទុក
ដាក់និងសេចក្ដីថ្លែងការណ៍របស់បណ្ដារដ្ឋមន្ត្រីចំពោះបញ្ហាសមុទ្រខាងកើតបាន
ខ្លាំងក្លាជាង។ ក្នុងសន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានលើក
ឡើងដំណោះស្រាយជាក់ស្ដែងចំពោះជំលោះនៅសមុទ្រខាងកើត ដូចជា៖ជំលោះ
ទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធី ដែលក្នុងនោះ ត្រូវគោរពដំណើការការទូត និងគតិយុត្តិ មិនប្រើប្រាស់អំពើហឹង្សា ឬគំរាមគំហែងប្រើប្រាស់អំពើហឹង្សា។
នេះជាលើកដំបូងហើយដែលសេចក្ដីថ្លែងការណ៍រួមជាផ្លូវការរបស់អាស៊ាន ក្រៅពី
ស្ដីអំពីបញ្ហាគោរពការចរចារការទូតសន្តិភាពក៏សម្ដែងនូវការគាំទ្រដំណោះស្រាយ
គតិយុត្តិ ក្នុងជំលោះអធិបតេយ្យភាពផងដែរ។ តាមសាស្ត្រាចារ្យរង Le Van Cuong
អតីត ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ ក្រសួងនគរបាលវៀតណាមថា៖នេះ
គឺជាជំហានសកម្មមួយរបស់អាស៊ាន៖
“ យើងខ្ញុំចាត់ទុកនេះគឺជាប្រតិកម្មសកម្ម។ ប្រទេសអាស៊ានទាំង១០ មាន
ជោគវាសនារួម។ អាស៊ានដើរតួនាទីដ៏សែនសំខាន់ មិនគ្រាន់តែក្នុងវិស័យសេដ្ឋ
កិច្ចប៉ុណ្ណោះទេ។ ក្នុងសភាពការណ៍អន្តរជាតិនាបច្ចុប្បន្ន អាស៊ានត្រូវពង្រីកតួនា
ទីជាមជ្ឈមណ្ឌលតភ្ជាប់តំបន់និងពិភពលោក។”
សេចក្ដីប្រកាសសារព័ត៍មានរបស់ប្រធានសន្និសីទក៏បានលើកច្បាស់ថា៖
អាស៊ានបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនៅតំបន់
មសុទ្រខាងកើត ដែលក្នុងនោះមានការកកែប្រែដោយទ្រង់ទ្រាយធំ និងបង្កើន
សកម្មភាពជះឥទ្ធិពលអសកម្មចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំ
បន់។ អាស៊ានអំពាវនាវអោយមិនអនុវត្តសកម្មភាពយោធា និងមានការអត់ធ្មត់
នៅក្នុងតំបន់សមុទ្រនេះ។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Vu Tung នៅវិទ្យាស្ថាន
សមុទ្រខាងកើត បានថ្លែងថា៖
“ របៀបពិព័ណ៍នាអំពីស្ថានភាពនៅសមុទ្រខាងកើតត្រូវបានលើកឡើង
ដោយ បង្ហាញនូវសកម្មភាពនានានៅសមុទ្រខាងកើតកំពុងឡើងជន្ដើរ។ បណ្ដា
សកម្មភាពរបស់ចិន ដើរផ្ទុយទៅនឹងច្បាប់របស់អន្តរជាតិ រួមទាំងច្បាប់អន្តរជាតិ
UNCLOS 1982 សេចក្ដីថ្លែងការណ៍នយោបាយទ្វេភាគីនិងពហុភាគីទៀតផង។
ចំពោះបណ្ដាប្រទេសអាស៊ាន សកម្មភាពរបស់ចិន នៅជាសកម្មភាពរបស់ប្រ
ទេសធំ ចំពោះប្រទេសជិតខាងតូចជាង ក្នុងការជំលោះដែនដី។សកម្មភាពរបស់
ចិនជះឥទ្ធិពលខ្លាំងទៅលើទំនុកទុកចិត្តរបស់ប្រទេសនានា។”
បញ្ហាសមុទ្រខាងកើត ត្រូវបានពិភាក្សាបើកចំហរ និងលើកឡើងក្នុងសេចក្ដី
ថ្លែងការណ៍ក្រោយសន្និសីទ បានសរអោយឃើញនូវតួនាទីប្រធានអាស៊ាន ២០១៦
របស់ឡាវគឺមានតុល្យភាពគ្រាន់បើ។ នៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thonglun Sisoulith បានអោយដឹងថា៖ក្នុង
តួនាទីជាប្រធានអាស៊ាន ឡាវនឹងរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញ
កិច្ចសហប្រតិបត្តិការរវាងចិនជាមួយអាស៊ាន ដើម្បីបន្តអនុវត្តសេចក្ដីថ្លែងការណ៍
រួមស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចការ
កសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(COC)។
|
អាស៊ានកាន់តែឯកភាពពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងបញ្ហាសមុទ្រខាងកើត |
សាមគ្គីគ្នា ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន
ស្ថានភាពជាក់ស្ដែងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះបានសរអោយឃើញ
ថា៖ សកម្មភាពយោធានៅតំបន់សមុទ្រជំលោះនេះកំពុងគំរាមកំហែងស្ថិរភាពនៅ
ក្នុងតំបន់។
ជាការច្បាស់លាស់ណាស់ថា៖ ជំលោះនៅសមុទ្រខាងកើត កំពុងក្លាយទៅ
ជាបញ្ហាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសហគមន៍អាស៊ាន។ ប៉ុន្តែ
អាស៊ាន ត្រូវធ្វើអ្វីដើម្បីគ្រប់គ្រង និងដោះស្រាយបានបញ្ហានេះ។ ជាងពេលណាៗ
ទាំងអស់ ពេលដែលអាស៊ានបានក្លាយទៅជាសហគមន៍រួមមួយ ជោគវាសនារួម
មួយ គឺចំណងសាមគ្កីក្នុងអាស៊ាន ត្រូវបានចាត់ទុកជាអាទិភាពជួរមុខ។ ប្រការនេះ
មានសារះសំខាន់ណាស់ដើម្បីអាស៊ានកាន់ចង្កូត កំណត់ការអភិវឌ្ឍន៍ក្នុងតំបន់ក៏
ដូចជា រួមចំណែកដោះស្រាយការសាកល្បងលើពិភពលោកផងដែរ៕