អាស៊ាននិងវៀតណាម៖ ឆ្ពោះទៅរកជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) - សេដ្ឋកិច្ចសកលនិងតំបន់កំពុងមានបម្រែបម្រួលជាច្រើនដែលជះឥទ្ធិពល មិនអំណោយផលទៅលើខឿនសេដ្ឋកិច្ចនៃប្រទេសអាស៊ាននានា។ ប៉ុន្តែ ដោយមិន អើពើដល់ឥទ្ធិពលនិងគ្រោះអាសន្នទាំងនោះ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ច នៅសន្និសីទវេទិកា WEF ASEAN ឆ្នាំ២០១៨បានចាត់ទុកថា អាស៊ាននៅតែជា រឿងជោគជ័យមួយក្នុងការស្វែងរកឱកាសនៅក្នុងចំណោមការសាកល្បង ដែលបាន ត្រៀមខ្លួនជាស្រេចក្ដាប់ជាប់ឱកាសដោយឈរលើឧត្តមភាពដែលមានស្រាប់ ដើម្បីឆ្ពោះទៅរកកំណើនប្រកបដោយស្ថិរភាពនិងចីរភាព។
អាស៊ាននិងវៀតណាម៖ ឆ្ពោះទៅរកជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1 បដិវត្តន៍ឧស្សាហកម្មលើកទី៤នឹងជាឱកាសធំមួយចំពោះប្រទេសអាស៊ានទាំងអស់


 
ត្រៀមខ្លួនជាស្រេចដើម្បីឈានចូលយុគ្គសម័យឌីជីថល់

ប្លុកអាស៊ានមានចំនួនប្រជាជនប្រមាណ៦៤០លាននាក់ ទំហំសេដ្ឋកិច្ចនាឆ្នាំ២០១៧ទទួលបានជាង២ ទ្រីលាន៧៦០ប៊ីលានដុល្លាអាមេរិក ដែលនាំអាស៊ានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៣បំផុតនៃទ្វីបអាស៊ី។ ប្រទេសទាំងអស់ក្នុងតំបន់សុទ្ធតែទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ប៉ុន្តែលេចធ្លោបំផុតនៅតែជារឿងជោគជ័យនៃប្លុកអាស៊ានទាំងមូល។ ក្នុងបរិបទដែល សេដ្ឋកិច្ចអ៊ីនធឺណែតនិងឌីជីថល់កំពុងអភិវឌ្ឍន៍ បរិមាណអ្នកប្រើប្រាស់អ៊ីនធឺណែតនិងទូរស័ព្ទឆ្លាតកើនឡើងយ៉ាងខ្លាំងក្លា ហើយចំនួនប្រជាជនវ័យក្មេងដែលមានកម្រិតចំណេះដឹងទូទៅនិងចំណូលកើនឡើងជារៀងរាល់ឆ្នាំនោះ អាចអះអាងថា បដិវត្តន៍ឧស្សាហកម្មលើកទី៤នឹងជាឱកាសធំមួយចំពោះប្រទេសអាស៊ានទាំងអស់។ នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បានចាត់ទុកថា៖

“ពិភពលោកកំពុងមានការផ្លាស់ប្ដូរជាច្រើនអំពីបច្ចេកវិទ្យា។ ឥឡូវយើងមានបច្ចេកវិទ្យាដើម្បីតភ្ជាប់ពិភពលោកជាមួយគ្នា មនុស្សក៏ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពពលកម្ម និងជួញដូរ។ អាស៊ានកំពុងមានឱកាសល្អណាស់ដើម្បីឆ្លៀតយកបាននូវសមិទ្ធផលនានាដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមក ជូន”។

អាស៊ាននិងវៀតណាម៖ ឆ្ពោះទៅរកជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 2 ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អញ្ជើញចូលរួមពិធីបើកសម្ពោធសេវាកម្មនៃក្រុមហ៊ុន Go-Jek នៅវៀតណាម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ (រូបថត៖ VOV)


ដើម្បីឆ្លៀតយកបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថែមទៀត នាពេលកន្លងទៅ អាស៊ានមានការត្រៀមរៀបចំទាំងនៅក្នុងថ្នាក់តំបន់ផងនិងថ្នាក់ជាតិទៀតផង។ ជាក់ស្ដែងគឺ អាស៊ានបានរៀបចំកម្មវិធីសហប្រតិបតិ្តការលើវិស័យឌីជីថល់ដ៏សម្បូរបែបដូចជា ផែនការមេស្ដីពីបច្ចេកវិទ្យាព័ត៌មានអាស៊ានដល់ឆ្នាំ២០២០ កម្មវិធីធ្វើសកម្មភាពអាស៊ានស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិកដំណាក់កាល២០១៧-២០២៥ ផែនការធ្វើសកម្មភាពស្ដីពីវិទ្យា សាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មីអាស៊ានដំណាក់កាល២០១៦-២០២៥ ជាដើម។

នៅថ្នាក់ជាតិ ប្រទេសជាសមាជិកអាស៊ាននានាក៏ផ្ដោតសំខាន់ទៅលើការលើកស្ទួយសមត្ថភាពដើម្បីត្រៀមរៀបចំឲ្យបដិវត្តន៍ឧស្សាហកម្ម៤.០ដូចជា ជំរុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ប្រព័ន្ធបញ្ជរតែមួយអាស៊ាន បញ្ជរតែមួយជាតិ និងបណ្ដាញទីក្រុងឆ្លាត ជាដើម។

វៀតណាម៖ សមាជិកអាស៊ានដ៏សកម្មក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

តាមអ្នកជំនាញការសេដ្ឋកិច្ចជាច្រើនរូបឲ្យដឹងថា វៀតណាមនាបច្ចុប្បន្នស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចទាំង១១ដែលមានល្បឿនកំណើនលឿនបំផុតក្នុងរយៈពេលខ្លីៗ ដោយទទួលបានកម្រិត៥%ជារៀងរាល់ឆ្នាំក្នុងចន្លោះពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៦។ បដិវត្តន៍ឧស្សាហកម្មលើកទី៤អាចបង្កឡើងការផ្លាស់ប្ដូរធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកល ក៏ដូចជាតំបន់ ហើយប្រសិនបើវៀតណាមអាចក្ដាប់ជាប់និងឆ្លៀតយកឱកាសធ្វើសមាហរណកម្មនោះ គឺនឹងទទួលបានជោគជ័យជាមិនខាន។ លោកស្រី Anu Madgavkar អគ្គនាយិការងពិគ្រោះយោបល់យុទ្ធសាស្ត្រធុរកិច្ចអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់យុទ្ធសាស្ត្រធុរកិច្ចអន្តរជាតិ McKinsey បានចាត់ទុកថា៖

“ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិចតួចលើពិភពលោក ដែលមានការផ្លាស់ប្ដូរថ្មីជាច្រើនអំពីបច្ចេកវិទ្យាដែលជួយលើកស្ទួយផលិតភាពពលកម្មនិងបង្កើនសមត្ថភាពប្រកួតប្រជែង។ ដោយមានកម្លាំងពលករដែលមានជំនាញវិជ្ជាជីវៈនោះ វៀតណាមត្រូវឆ្លៀតយកឧត្តមភាពនេះក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ហើយប្រការនេះអាចបង្កើតឡើងការផ្លាស់ប្ដូរដ៏វិជ្ជមានជាច្រើននាអនាគត”។

ការដែលវៀតណាមទទួលរៀបចំវេទិកា WEF ASEAN ២០១៨ បានធ្វើឲ្យសហគមន៍សហគ្រាសនិងសង្គមយកចិត្តទុកដាក់ថែមទៀតដល់បដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ដូចជាទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកចំពោះអាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែកផងដែរ ដើម្បីឈរលើមូលដ្ឋាននោះ បង្កើតឡើងឱកាសសហប្រតិបត្តិការថ្មីៗនាពេលខាងមុខ។ លោក Mac Quoc Anh ប្រធានសមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមទីក្រុងហាណូយ បានចាត់ទុកថា៖

“វេទិកានេះមិនត្រឹមតែផ្ដោតទៅលើបដិវត្តន៍ឌីជីថល់ប៉ុណ្ណោះទេ ថែមទាំងទៅលើការតភ្ជាប់កិច្ចសហប្រតិបតិ្តការក្នុងប្លុកអាស៊ានទៀតផង។ ដោយឈរលើគ្រឹះស្ថានអំពីបច្ចេកវិទ្យា អ្នកតាក់តែងគោលនយោបាយនានាអាចកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងសហគមន៍អាស៊ានឌីជីថល់មួយ។ ទន្ទឹមនឹងនោះគឺវត្តមានរបស់សហគ្រាសចាប់អាជីពជាច្រើនដែលបានទទួលជោគជ័យក្នុងប្លុកអាស៊ាន។ នោះគឺជាប្រភពកម្លាំងដ៏ធំធេងដើម្បីទាក់ទាញវិនិយោគិនបរទេស និងរលកទុនវិនិយោគមកពីប្រទេសជឿនលឿននានាលើពិភពលោក។

នាបច្ចុប្បន្ន អាស៊ានកំពុងស្រាវជ្រាវអំពីការត្រៀមខ្លួនជាស្រេចរបស់អាស៊ានចំពោះបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដើម្បីកសាងគោលនយោបាយឲ្យបានសមស្រប។ ក្នុងនោះ ទិសដៅសំខាន់មួយនោះគឺ អាស៊ាននឹងផ្ដល់សិទ្ធិជាច្រើនថែមទៀតសម្រាប់សហគ្រាស ពិសេសគឺសហគ្រាសឯកជន ព្រោះថានេះជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ