អាស៊ានប្តេជ្ញាចិត្តអនុវត្តឲ្យបានគោលដៅកសាងសហគមន៍
HUYEN-HIEN -  
(VOV) /  
|
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បានប្រព្រឹត្តទៅនាខែមុននៅប្រ៊ុយណេ (vov.vn) |
VOV-ចាប់បដិសន្ធិនាថ្ងៃទី៨សីហាឆ្នាំ១៩៦៧នៅទីក្រុងបាងកក-ថៃអាស៊ាន
ដោយមានប្រទេសចំនួន៥ជាសមាជិកត្រូវបានបង្កើតឡើងក្នុងដំបន់មួយដែល
ធ្លាប់កើតមានឡើងសង្គ្រាមជំលោះដ៏ធ្ងន់ធ្ងរមានភាពក្រីក្រនិងអន់ខ្សោយនោះ
នាបច្ចុប្បន្នប្រមូលផ្ដុំបានប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១០ប្រទេស នាំមកការផ្លាស់
ប្តូរជាសារវន្តអំពីចរិតលក្ខណៈរបស់សមាគមក៏ដូចជាស្ថានភាពដំបន់។ អាស៊ាន-
១០ បានបង្កើតឡើងកំលាំងពលំនិងការស្រុះចិត្តគំនិតដើម្បីបង្កើតទំនាក់ទំនងថ្មី
ដោយឈរលើមូលដ្ឋានមិត្តភាពយល់ដឹងគ្នានិងទំនុកទុកចិត្តជួយឧបត្ថម្ភគ្នាទៅ
វិញទៅមក ជួយឲ្យអង្គការនេះមានជំហានលោតផ្លោះខាងសេដ្ឋកិច្ចនិងនយោបាយ។
សមិទ្ធិធំបំផុតរបស់អាស៊ានក្នុងរយៈពេល៤៦ឆ្នាំកន្លងមកគឺបានអនុម័តលើ
ធម្មនុញ្ញអាស៊ាន ជាមូលដ្ឋានដើម្បីអាស៊ានអនុវត្តកិច្ចសន្យាបង្កើតសហគមន៍
អាស៊ានលើសសរស្នូលចំនួន៣គឺ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងវប្បធម៍នាឆ្នាំ
២០១៥។ ក្នុងកាលៈទេសៈពិភពលោកមានការបំរែបំរួលដ៏ស្មុគស្មាញ បរិយាកាសសន្តិសុខកំពុងត្រូវគំរាមកំហែងនោះ អាស៊ានយល់ដឹងច្បាស់លាស់កាន់តែត្រូវប្តេជ្ញា
ចិត្តអនុវត្តកិច្ចសន្យារបស់ខ្លួន។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh អះអាង
ថា៖
“នៅសល់តែជិត២ឆ្នាំទៀតគឺអាស៊ានត្រូវសំរេចគោលដៅកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥។ ដូច្នេះការប្តេជ្ញាចិត្តរបស់អាស៊ានគឺបង្កើនកំលាំងផ្ទៃក្នុងខំប្រឹងប្រែងដើម្បីបង្កើតសហគមន៍នាឆ្នាំ២០១៥លើសសរទាំង៣។ តាំងពីពេលនេះតទៅអាស៊ានបានត្រៀមរៀបចំឲ្យការងារអនុវត្តដើម្បីធានាអាស៊ានបន្តអភិវឌ្ឍន៍សមាហរណកម្មស៊ីជម្រៅជាង លើគ្រប់វិស័យជាង ប្រែអាស៊ានក្លាយទៅជាដំបន់មានកំលាំងប្រគួតប្រជែងសេដ្ឋកិច្ចខ្ពស់ជាអង្គការដំបន់មួយមានការអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នាចីរភាពនិងសមភាព។”
អាស៊ានមានលទ្ធភាពទទួលបានគោលដៅរបស់ខ្លួនត្រូវតាមកាលកំណត់
ដែលបានដាក់ចេញដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់។ ប្រសិនបើក្រឡេក
មើលក្នុងជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បាន
ប្រព្រឹត្តទៅនាខែមុននៅប្រ៊ុយណេអាចឃើញច្បាស់ប្រការនេះ។ “អាស៊ានជាតែ
មួយ” នោះគឺសារដ៏ខ្លីនិងប្រហែលជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្នុង៤៦កិច្ចប្រជុំ
របស់សន្និសីទប្រចាំឆ្នាំរដ្ឋមន្ត្រីការបរទេសអាស៊ាន សេចក្តីថ្លែងការរួមមួយត្រូវបាន
បណ្ដារដ្ឋមន្ត្រីការបរទេសអនុម័តយ៉ាងលឿនដូច្នេះឡើយ។ ជាពិសេសបញ្ហាមួយ
ដែលត្រូវបានចាត់ទុកជាលំបាកបំផុតក្នុងអាស៊ានគឺទទួលបានទស្សនៈរួមអំពីការ
ដោះស្រាយជំលោះលើសមុទ្រខាងកើត។ ចែករំលែកជាមួយអ្នកយកព័ត៌មាននៅ
ខាងក្រៅសន្និសីទលើកនេះនៅប្រ៊ុយណេ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានអះអាងថា៖
“បញ្ហាសមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់ប្រទេសក្នុងដំបន់។ នេះជាប្រការត្រូវបានឯកភាពខ្ពស់ក្នុងអាស៊ាននិងអាស៊ានចាត់ទុកការដោះស្រាយ
បញ្ហាសមុទ្រខាងកើតដោយសន្តិវិធីអត់ធ្មត់មិនប្រើប្រាស់អំពើរហឹង្សា ការគំរាម
កំហែងប្រើប្រាស់អំពើរហឹង្សានិងអនុវត្តត្រូវនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអំពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២សេចក្តី
ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាង
អាស៊ាននិងចិន។ ជាពិសេសបណ្ដាភាគីបានឯកភាពជំរុញដំណើរការសុក្រិដ្ឋក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ជាមួយចិន។”
ស្មារតីសាមគ្គីភាពឯកភាពរបស់អាស៊ាន ពិសេសគឺក្នុងការដោះស្រាយបញ្ហារសើបបានមានការប្រែប្រួលដ៏ច្បាស់លាស់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty
Netalegawa បានសង្កត់ធ្ងន់ថា៖
“រយៈពេលពីឆ្នាំទៅមិញរហូតដល់ដល់ឆ្នាំនេះបានមានការខុសប្លែកក្នុង
អាស៊ានអំពីការដោះស្រាយបញ្ហាសមុទ្រខាងកើត។ ខ្ញុំចាត់ទុកថា យើងទទួលបាន
ការឯកភាពខ្ពស់អំពីរាល់គោលដៅសារវន្តរបស់ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាង
កើត (COC)។ ពីព្រោះនេះជាឯកសារបង្កើតក្របខ័ណ្ឌកត្តិយុតសំខាន់ផ្អែកទៅលើការ
កំណត់នៃច្បាប់ដើម្បីកែប្រែកាយវិការរបស់បណ្ដាភាគីនៅសមុទ្រខាងកើត។ មុន
បង្អស់នោះគឺដើម្បីគោលដៅសន្តិភាពស្ថិរភាពសន្តិសុខនិងសេរីភាពខាងនាវាចរណ៍
ជំរុញកិច្ចសហប្រតិបត្តិការកសាងទំនុកទុកចិត្តទប់ស្កាត់ជំលោះឡើងជណ្ដើរនិង
ដោះស្រាយដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្រ។”
ក្នុងកំណាត់ផ្លូវជាបន្ត អាស៊ាននឹងត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន។ ប៉ុន្តែការប្រឈមមុខនឹងការសាកល្បងក៏ជាឱកាសដើម្បីអាស៊ានសុក្រិដ្ឋខ្លួនឯង។
ដាក់ផលប្រយោជន៍រួមរបស់ប្លុកលើផលប្រយោជន៍នៃប្រទេសនីមួយៗជារបៀបដែល
អាស៊ានកំពុងខំប្រឹងប្រែងអនុវត្ត។ ជាមួយមូលដ្ឋានរាល់សមិទ្ធិផលដ៏ល្អប្រសើរក្នុង
រយៈពេល៤៦ឆ្នាំកន្លងមក អាស៊ានពិតប្រាកដនឹងបន្តអភិវឌ្ឍន៍នាំមកនូវជីវភាពរស់នៅសន្តិភាពសម្បូរធូរធារនិងសម្បូរុងរឿងសំរាប់ប្រជាជនទាំងអស់ក្នុងដំបន់៕
HUYEN-HIEN
-VOV