(VOVworld)-នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Putra នៅរដ្ឋធានី Kuala
Lumpua របស់ម៉ាឡេស៊ី កំពុងប្រព្រឹត្តទៅសកម្មភាពត្រៀមរៀបចំឲ្យសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨ (AMM 48) និងសន្និសីទទាក់ទិននា
នា ដែលគ្រោងនឹងប្រារព្វនាថ្ងៃទី៤សីហា។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំ
ខាន់ស្ថិតក្នុង ចំណោមសកម្មភាពប្រចាំឆ្នាំរបស់អាស៊ាន។ ជាងនេះទៅទៀត
សន្និសីទលើក នេះមានអត្ថន័យសំខាន់បំផុត មិនត្រឹមតែដោះស្រាយរាល់បញ្ហា សំខាន់ៗរបស់អាស៊ានក្នុងឆ្នាំ២០១៥ប៉ុណ្ណោះទេ ថែមទាំងអះអាងយ៉ាងខ្លាំងក្លារ នូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់ទៀតផង។ តាំងពីសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បានចាប់បដិសន្ធិមុននេះ ៤៨ឆ្នាំមក ប្រ
ទេសជាសមាជិកស្ថាបនិក សុទ្ធតែឆ្ពោះទៅគោលដៅ ផ្សារភ្ជាប់បណ្តាប្រទេសក្នុង តំបន់ស្ថិតនៅក្រោមដំបូលតែមួយ សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍សម្បូរុងរឿង។
ឆ្លងកាត់រយៈពេលពាក់កណ្តាលសតវត្ស ទោះបីជួបប្រទះស្ថានភាពផ្លាស់ប្ដូរ
ជាច្រើនក្តី ប៉ុន្តែ អាស៊ានជានិច្ចកាល នៅតែបញ្ជាក់បាននូវកម្លាំងរស់យ៉ាងខ្លាំង
ក្លារបស់ខ្លួន។ អាស៊ានបាននិងកំពុងក្លាយទៅជាកត្តាសំខាន់រួមចំណែកធានា
បរិយាកាសសន្តិភាព ស្ថិរភាព និងជម្រុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
|
ថ្នាក់ដឹកនាំចូលរួមសន្និសីទ SOM AMM 48 |
កត្តាសំខាន់ក្នុងការធានាសន្តិសុខតំបន់
ជារៀងរាល់ឆ្នាំគឺមកដល់ខែកក្កដា ខែសីហា អាស៊ានបានស្វាគមន៍ចំពោះ
ដៃគូនាំមុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោក មកចូលរួមបណ្តាវេទិការ
សហប្រតិបត្តិការ សន្ទនាសំខាន់ៗ។ ក្នុងនោះអាចនិយាយដល់វេទិការតំបន់
អាស៊ាន (ARF) យន្តការសន្ទនាជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ឬ អាស៊ាន+១ អាស៊ាន
+៣ ហើយព្រឹត្តិការដែលលេចធ្លោបំផុតគឺវេទិការតំបន់ ARF ។ នេះជាវេទិការន
យោបាយ សន្តិសុខធំបំផុតក្នុងតំបន់ ដោយមានការចូលរួមរបស់ប្រទេសក្រៅ
អាស៊ាន ចំនួន១៨ រួមចំណែកសំខាន់ក្នុងការកសាងបរិយាកាសសន្តិសុខក្នុងតំ
បន់។ អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បាន
ឲ្យដឹងថា៖
“ARF មិនត្រឹមតែជាវេទិការពិភាគ្សានិងដោះស្រាយរាល់បញ្ហានយោបាយ
សន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដើម្បីថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំ ប្រទេសជាដៃគូនានា ស្វែងរកឱកាសសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត រួម
ទាំង ដោះស្រាយរាល់ការសាកល្បងរួមដែលតំបន់កំពុងតែប្រឈមមុខទៀតផង”។
យន្តការនិងវេទិការនានារបស់អាស៊ាន កំពុងមានការអភិវឌ្ឍន៍ និងកាន់តែ រក្សានូវតួនាទីសំខាន់ចំពោះរចនាសម្ព័ន្ធតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុ
នេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដៃគូនានា មានការយកចិត្តទុកដាក់ជាពិសេសដល់ អា
ស៊ាន គាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងបញ្ហា ដោះស្រាយរាល់ការសាកល្បងសន្តិសុខលើសមុទ្រខាងកើតទៀតផង។ លោក
អគ្គលេខា ធិការអាស៊ាន Le Luong Minh បានឲ្យដឹងថា៖
“ប្រទេសជាដៃគូសុទ្ធតែគាំទ្រគោលជំហររបស់អាស៊ាន អំពីការដោះស្រាយ បញ្ហាសមុទ្រខាងកើតជាមួយចិន ដោយឈរលើមូលដ្ឋានគោលការណ៍ ៦ “ខ”
របស់អាស៊ាន ដែលក្នុងនោះមានការធានាសន្តិសុខ ស្ថិរភាពតំបន់ ផងដែរ។
នាបច្ចុប្បន្ន មានប្រទេសចំនួន៧៤ ដែលមិនមែនជាសមាជិកអាស៊ាន បាន បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន”។
ធ្វើឲ្យទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូស៊ីជម្រៅថែមទៀត
ក្រឡែកមើលឡើងវិញរយៈពេលមួយឆ្នាំកន្លងទៅ គិតតាំងពីសន្និសីទការ ទូតអាស៊ានលើកទី៤៧បានរៀបចំឡើងនៅម៉ីយ៉ានម៉ា គឺមិនត្រឹមជម្រុញកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជម្រុញទំនាក់ទំនងរវាងអាស៊ានជាមួយ ដៃគូសន្ទនានានាឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែងទៀតផង។ក្នុងទំនាក់ទំនង
ជាមួយចិន ភាគីទាំងពីរកំពុងបើកទូលាយលើវិស័យថ្មីមួយចំនួន។ រីឯជាមួយជប៉ុន ភាគីតាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការអំពីការអនុវត្តបច្ចេកវិទ្យាផ្កាយរណប ក្នុងការគ្រប់គ្រងគ្រោះធម្មជាតិ។ ចំពោះអាមេរិក ភាគីទាំងពីរបន្តជម្រុញទំនាក់ ទំនងសន្ទនាឡើងកម្រិតយុទ្ធសាស្ត្រ។ ជាងនេះទៅទៀត សារៈសំខាន់នៃកិច្ច សហប្រតិបត្តិការរវាងអាមេរិកជាមួយអាស៊ាន ជាពិសេសលើវិស័យការពារជាតិ បានរដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter សង្កត់ធ្ងន់ថា៖
“អាចអះអាងនូវទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសអាស៊ានជាមួយ
អាមេរិកជា ឱកាសដើម្បីយើងបន្តកិច្ចសហប្រតិបត្តិការ សំដៅដោះស្រាយរាល់ ការសាកល្បងសន្តិសុខថ្មីនិងយូរអង្វែងលើតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ កិច្ច
សហប្រតិបត្តិការយោធារវាងអាស៊ានជាមួយអាមេរិក ជាសញ្ញាសំខាន់មួយសរ
ឲ្យឃើញនូវទំនាក់ទំនងនិងតួនាទីសំខាន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ររបស់អាមេរិកជាមួយបណ្តាប្រទេសអាស៊ានផងដែរ”។
ជាសកម្មភាពចុងក្រោយ មុននឹងអាស៊ានបង្កើតសហគមន៍នាចុងឆ្នាំ២០១៥
នេះ AMM ៤៨ និងបណ្តាសន្និសីទទាក់ទិននានា ពិតប្រាកដជានឹងនាំមកលទ្ធ
ផលជាក់ ស្តែងជាច្រើន។ មិនត្រឹមតែពង្រឹងសាមគី្គភាពនិងកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ ប៉ុណ្ណោះអាស៊ាននៅបន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលក្នុងការរក្សាបរិយា
កាស សន្តិភាព ស្ថិរភាព សន្តិសុខ និងសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាទៀត
ផង៕