(VOVworld)- អ្នកការទូតកំពូលនៃសហភាពអឺរ៉ុប (EU) ទើបនឹងឯកភាពអូស
បន្លាយបន្ថែម៦ខែចំពោះបទដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបន្តដាក់សម្ពាធទៅលើ
ក្រុងម៉ូស្គូអំពីជម្លោះនៅ ភាគខាងកើតរបស់អ៊ុយក្រែន។ ទោះបីជាបទដាក់ទណ្ឌ
កម្មនេះត្រូវមានការអនុម័តពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេស EU នៅសន្និសីទ
របស់ប្លុកនេះដែលនឹងបានប្រព្រឹត្តទៅនា ប៉ុន្មានថ្ងៃខាងមុខក៏ដោយ ប៉ុន្តែក្នុង
ដំណើរការពិភាគ្សាលើខ្លឹមសារមុននេះ ការខ្វែង គំនិតចំពោះបញ្ហាដាក់ទណ្ឌ
កម្មរុស្ស៊ីកាន់តែបានបង្ហាញច្បាស់លាស់។
|
កិច្ចប្រជុំមួយនៃសហភាពអឺរ៉ុប |
ឯកអគ្គរដ្ឋទូតនៃ២៦ប្រទេសជាសមជិក EU បានស្រុះចិត្តគំនិតគ្នានៅក្នុង
កិច្ចប្រ ជុំនាថ្ងៃទី២១មិថុនា ស្តីពីការអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីទៅដល់
ថ្ងៃទី៣១មករា ឆ្នាំ២០១៧ ដោយមូលហេតុថាគ្មានការរីកចំរើនណាមួយឡើយ
ក្នុងដំណើរការដោះស្រាយជំលោះនៅអ៊ុយក្រែន។
សេចក្តីសម្រេចអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីបាននាំចេញបន្ទាប់ពីរុស្ស៊ី
រៀបចំ វេទិការសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St.Petersburg (ដែលបានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨មិថុនា)។ នៅវេទិការនេះ ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin បានមានបទថ្លែងមតិមានចរិតលក្ខណៈផ្សះផ្សាជាមួយEU ។ ជាពិ
សេស លោក បានពោលថា ត្រៀមខ្លួនជាស្រេចលបចោលរាល់វិធានការតបតរ
វិញEU ជាមុន ដោយ លក្ខ័ណ្ឌថា អង្គការនេះអនុវត្តប្រការផ្ទុយទៅវិញ។
ស្តែងចេញយ៉ាងច្បាស់ការខ្វែងគំនិតផ្ទៃក្នុង
សេចក្តីសម្រេចអូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីត្រូវបាន EU នាំ
ចេញក្នុងបរិ បទដែលមានប្រទេសសមាជិកជាច្រើនជម្រុញសម្ព័ន្ធភាពនេះកែលំ
អរទំនាក់ទំនង ជាមួយម៉ូស្គូ។មិនតែប៉ុណ្ណោះមានអ្នកនយោបាយEU កាន់តែច្រើន
បានផ្សាភ្ជាប់ទំនាក់ទំនង ជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីរយៈពេលកើតមានការ
ខ្វែងគំនិតជុំវិញវិបត្តិនៅអ៊ុយក្រែន។ អ៊ីតាលី ក្រិក និងហុងគ្រីបានដាក់ចេញសំនួរ
ថា តើចាំបាច់អូសបន្លាយបទដាក់ទណ្ឌ កម្មដែរឬទេ។ ពោលគឺ នាដើមខែមិថុនា
នេះ រដ្ឋសភាបារាំងបានអនុម័តនូវសេចក្តី សម្រេចចិត្តដោយអំពាវនាវឲ្យរដ្ឋាភិ
បាលបន្ធូស្រាលវិធានការដាក់ទណ្ឌកម្មរុស្ស៊ី។
|
អ្នកកាទូត EU ក្នុងកិច្ចប្រជុំនៅuxembourgនាថ្ងៃទី២០មិថុនា |
ក្នុងពេលជាមួយគ្នានោះ សមាជិកនៃក្រុមបេសកកម្មអ៊ុយក្រែននៃក្រុមប្រឹក្សា
អឺរ៉ុបលោកស្រី Nadezhada Savchenko បានគាំទ្រការលុបចោលជាបណ្តើរនូវវិធាន
ការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី។
តាមមជ្ឈដ្ឋានអ្នកវិភាគថា មូលហេតុដែលមានប្រទេសសមាជិកEU ច្រើន
បាន អំពាវនាវលុបចោលបទដាក់ទណ្ឌកម្មរុស្ស៊ីដោយសារ ក្រៅពីការខាតបង់
សេដ្ឋកិច្ចទៅ EUក៏ត្រូវផ្តោតការយកចិត្តទុកដាក់ ដោះស្រាយវិបត្តិជនអន្តោប្រ
វែសន៍ផងដែរ។
ប៉ុន្តែប្រទេស Baltic មួយចំនួននិងបូឡូញនៅតែកាន់ជំហរប្រឆាំងការលប់
ចោល បទដាក់ទណ្ឌកម្មរុស្ស៊ីដែរ។ ស្រុះចិត្តគំនិតជាមួយនឹងទស្សននេះ រដ្ឋមន្ត្រី
ការបរទេសអង់គ្លេស លោក Philip Hammond បានអះអាងថាមិនអាចពិភាគ្សា
លើការលុប ចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី មុនពេលសន្តិភាពត្រូវបានបង្កើត
នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ការខូចខាតចំពោះភាគីទាំងពីរ
EU ចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីនាខែកក្កដាឆ្នាំ២០១៤។រហូត
ដល់ខែកញ្ញាឆ្នាំ២០១៤ បទដាក់ទណ្ឌកម្មនេះកាន់តែបានរឹតបន្តឹងខ្លាំង។ហើយបច្ចុ
ប្បន្ន EU កំពុងជាដៃគូពាណិជ្ជកម្មនាំមុខរបស់រុស្ស៊ី ស្រូបយកជិត៤៥%នៃតម្លៃប្រាក់
ពាណិជ្ជ កម្មនាំចេញរបស់ប្លុកនេះក្នុងឆ្នាំ២០១៥។
|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងវេទិការសេដ្ឋកិច្ចSt Petersburg |
ការអនុម័តលើសេចក្តីសម្រេចចិត្តអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីនោះអាច
នឹងបាន ដំណើរការនាថ្ងៃទី២៤មិថុនាខាងមុខ ឬនៅសន្និសីទមួយរបស់ថ្នាក់ដឹកនាំ
EU ដែល ប្រព្រឹត្តទៅនៅក្រុង Brussels (ប៊ែលហ្សីក)ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៨
និងទី២៩ មិថុនា ។ ទោះបីជាយូរឬឆាប់ ការសម្រេចចិត្តអូសបន្លាយបទដាក់ទណ្ឌ
កម្មរុស្ស៊ីនឹងបាន អនុម័តជាផ្លូវការ ប៉ុន្តែច្បាស់ណាស់ថា ក្រោយរយៈពេល២ឆ្នាំអនុ
វត្តបទដាក់ទណ្ឌកម្ម នេះ អ្វីៗដែលអឺរ៉ុប មើលឃើញនោះគឺជាការបែកបាក់គ្នាកាន់
តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយសម្ព័ន្ធមិត្តនេះមិនត្រឹមតែរងឥទ្ធិពល
ដោយការខាតបង់សេដ្ឋកិច្ច ដោយសារគោលនយោបាយពោលខាងលើប៉ុណ្ណោះ
ទេថែមទាំងពិបាកក្នុងការរក្សា សាមគ្គីគ្នារបស់ប្លុកក្នុងការទប់ទល់ក្នុងការតប់តវិញ
ជាមួយរុស្ស៊ីទៀតផង៕