អាហ្វហ្គានីស្ថានមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្រោមសម្ពាជអាមេរិកទេ។

Vovworld-ក្នុងបទថ្លែងមតិនៅរដ្ឋសភានាថ្ងៃទី១៥មីនាប្រធានាធិបតីអាហ្វហ្គានីស្ថាន
លោក HamidKarzaiបានលើកច្បាស់ថា៖អាមេរិកអាចរៀប​ផែនការ​ដកទ័ព​ទាំងអស់​
ចេញ​ពី​អាហ្វហ្កានីស្ថានដោយសារនាបច្ចុប្បន្នកងទ័ពអាហ្វហ្គានីស្ថានការពារបាន
ដែនដីរបស់ខ្លួនបាន៩៣%ព្រមទាំងត្រៀមខ្លួនជាស្រេចទទួលភារកិច្ចធានាសន្តិសុខ
ទៀតផង។លោករូបនេះ បាន​អះ អាងជាថ្មីម្តងទៀតថា៖នឹងមិនចុះហត្ថលេខាលើBSA
ជាមួយអាមេរិកទេ។ យោងតាម​កិច្ចព្រមព្រៀង​នេះ ក្រោយ​ការ​ដកទ័ពនៅ​ចុង​ឆ្នាំ​២
០១៤ អាមេរិក​នឹង​រក្សា​ទុក​ទាហាន​ចំនួន ពី១ម៉ឺនដល់១ម៉ឺន ២ពាន់នាក់ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ។

​​​​​ ធានាផលប្រយោជន៍ជាតិ
លោកប្រធានាធិបតី Hamid​ Karzai អោយដឹងថា៖លោក បដិសេធ​មិនព្រម​ចុះហត្ថលេខា
លើ BSA ដោយសារវាផ្តល់សិទ្ឋិអាទិភាពសំរាប់ទាហានអាមេរិកក្នុងនោះមានអភ័យឯក
សិទ្ឋិចំពោះមុខច្បាប់នៃប្រទេសសាមីឬការ​ចូល​ឆែកឆេរ​​ ទៅលើវិហាកាតូលិចនិង​ទីតាំង​
ដែល​គេ​សង្ស័យ​ថា​មានភេរវជន។តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថាក្រៅពីហេតុផល
ពោលខាងលើ លោក Hamid​ Karzaiនៅអស់សង្ឃឹមទៅលើទំនាក់ទំនងជាមួយអាមេរិក
ក្នុងរយះពេល២អាណត្តិកាន់អំណាចកន្លងទៅនេះ។លោករិះគន់អាមេរិកនិងអង្គការ
សន្ឋិសញ្ញាអាត្លង់ទិក(NATO)ជានិច្ចថា៖សកម្មភាពយោធារបស់អាមេរិកនិង NATOជា
មូលហេតុដែលបង្កអស្ថិរភាពនៅប្រទេសនេះនិងមិនធានាបានសន្តិសុខសំរាប់ប្រទេស
នេះ។

                                                   

អាហ្វហ្គានីស្ថានមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្រោមសម្ពាជអាមេរិកទេ។ - ảnh 1

សម្ពាធខាងសន្តិសុខនិងសេដ្ឋកិច្ច
ទោះបីជា លោកប្រធានាធិបតី Hamid​ Karzaiនៅអះអាងថាកងទ័ពនៃប្រទេសនេះអាចការពារបានដែនដីបាន៩៣%ក្តីប៉ុន្តែ​ប្រការនេះមិនមានន័យថា៖សមត្ថភាពធានាសន្តិសុខរបស់ អាហ្វហ្កានីស្ថានត្រូវបាន
កែលំអទេសាធារណះមតិនៅមានការមន្ទីលសង្ស័យអំពីលទ្ឋភាពនេះថ្វីត្បិតតែអាមេ
រិកបានជួយ​ហ្វឹកហ្វឺន​​កំលាំងសន្តិសុខអាហ្វហ្កានីស្ថានក្នុងរយះពេលជាច្រើនឆ្នាំក្តី។
ក្រៅពីផលប្រយោជន៍ខាងនយោបាយនោះការបដិសេដ្ឋចុះហត្ថលេខាលើBSAរបស់
លោកប្រធានាធិបតី Hamid​ Karzaiបាន ជះឥទ្ឋិពលមិនតូចទៅលើជំនួយឥតសំណង
របស់អាមេរិកសំរាប់ អាហ្វហ្កានីស្ថាន។ Haji Mirdad Khan Nijirabi អ្នកតាក់តែងច្បាប់
១រូបតែងតែអោយដឹងថា៖អាមេរិកមានផែនការផ្តល់ប្រាក់ជំនួយចំនួន៨,១ពាន់លាន
ដុល្លារអាមេរិកសំរាប់អាហ្វហ្កានីស្ថានកសាងកំលាំងសន្តិសុខនិងមូលដ្ឋានស៊ីវិលផ្សេង
ទៀតនៃប្រទេសនេះ​។ប៉ុន្តែចំនួនប្រាក់ជំនួយទាំងអស់នេះនឹងបាត់ទៅទាំងស្រុងពេល
ដែលអាហ្វហ្កានីស្ថានបដិសេដចុះហត្ថលេខាលើBSA។ប្រការនេះក៍មានន័យថា
អាហ្វហ្កានីស្ថាននឹងប្រឈមមុខនឹងការលំបាកនាពេលខាងមុខ។បដិសេដ្ឋចុះហត្ថ
លេខាលើBSAជាមួយអាមេរិកមានន័យថា៖ លោកប្រធានាធិបតី Hamid​Karzaiផ្ទេ
ភារកិច្ចនេះដល់អ្នកបន្តបន្ទាប់ពីការបោះឆ្នោតនាថ្ងៃទី៥មេសាខាងមុខ។មជ្ឈដ្ឋាន
អ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថា៖អាមេរិកមិនគ្រាន់តែរក្សាវត្តមានរបស់កងទ័ព
នៅ អាហ្វហ្កានីស្ថានប៉ុណ្ណោះទេថែមទាំងចងធានាវ​ត្តមានយោធានិងឥទ្ឋិពលនៅតំបន់
អាស៊ីខាងត្បូងជាតំបន់យុទ្ឋសាស្រ្តដ៍សែនសំខាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ