អេហ្ស៊ីបក្រោយរយៈពេល១ឆ្នាំកាន់អំណាចរបស់ប្រធានាធិបតី Mohamed Morsi

អេហ្ស៊ីបក្រោយរយៈពេល១ឆ្នាំកាន់អំណាចរបស់ប្រធានាធិបតី Mohamed Morsi - ảnh 1
អេហ្ស៊ីបក្រោយរយៈពេល១ឆ្នាំកាន់អំណាចរបស់ប្រធានាធិបតី Mohamed Morsi (vov.vn)


        VOV-ពេលឡើងកាន់អំណាច១ឆ្នាំមុននេះ ប្រធានាធិបតី Mohamed Morsi
មិនគិតថា ដំណែងរបស់លោកត្រូវរញ្ជួលយ៉ាងខ្លាំងក្លាខណៈ​ពេល​ដែលដើរបាន
១/៤នៃកំណាត់ផ្លូវ។ ​លើគ្រប់វិស័យ ពីនយោបាយដល់សេដ្ឋកិច្ចសង្គម ប្រជាជន
អេហ្ស៊ីបសុទ្ធតែមិន​ទាន់​​​ពេញចិត្តអំពីការគ្រប់គ្រងរបស់ប្រធានាធិបតី Morsi នៅ
ឡើយ។ គេចាត់ទុកថា ក្នុង​អំឡុង​១​ឆ្នាំកន្លងមក នៅអេហ្ស៊ីបមិនទាន់មានការ
ផ្លាស់ប្តូរសកម្មណាមួយឡើយ។ ខឿនសេដ្ឋកិច្ចអេហ្ស៊ីបនៅមានវិបត្តិដ៏ធ្ងន់ធ្ងរ​តំលៃបានកើនឡើង២ដងបើប្រៀប​នឹង​ចុងឆ្នាំទៅមិញ។ ទិន្នន័យដែលបាន
ក្រសួងហិរញ្ញវត្ថុអេហ្ស៊ីបប្រកាសនាថ្ងៃទី២០​មិថុនា​បានសឲ្យឃើញថា​ការ
ខាត់បង់ថវិការដ្ឋក្នុងរយៈពេល១១ខែកន្លងមកបានកើន​ឡើង​ជិត៣ម៉ឺនលាន
ដុល្លារអាមេរិក ស្មើរនឹង១១,៨%នៃ GDP និងកើនឡើងជា​ច្រើន​បើប្រៀបនឹង
កំរិតខាត់បង់ថវិការរដ្ឋជិត២ម៉ឺនលានដុល្លារអាមេរិកក្នុងរយៈ​ពេល​ដូចគ្នានៃឆ្នាំ
ទៅមិញ។ បំណុលបរទេសរបស់អេហ្សីបក៏បានកើនឡើង​១៥,៥%​ឡើងដល់ជាង
៣៨ពាន់លានដុល្លារអាមេរិក។ ​អត្រាបាត់អាជីពបាន​កើន​ឡើង​១៣%។

        នៅលើឆាកនយោបាយ ប្រធានាធិបតី Mahamed Morsi នៅខំប្រឹងប្រែងបង្កើន
សិទ្ធិអំណាច ដោយសកម្មភាពតែងតាំងសមាជិកជិតស្និទ្ធិរបស់ខ្លួនជាអភិបាលខេត្ត
ថ្មី។ 

        វិបត្តិសេដ្ឋកិច្ច រួមជាមួយការពង្រឹងសិទ្ធិអំណាចបានធ្វើអោយប្រជាជន​កាន់តែ
អរិចិត្ត។ តាមនោះអាត្រាគាំទ្រ ប្រធានាធិបតី​ Mahamed Morsiក៏ត្រូវថយចុះយ៉ាង
ខ្លាំង។ លទ្ធផលនៃការស្ទង់មតិ ​ដោយ​វិទ្យាស្ថានស្រាវជ្រាវ Zogby (ZRS) ប្រកាស
ជាសាធារណះ នាថ្ងៃទី​១៧​ មិថុនា បានសរអោយឃើញថា÷ អត្រាអ្នកគាំទ្រ
ប្រធានាធិបតី Mahamed Morsi នៅតែ២៨%ប៉ុណ្ណោះ។

        គួរអោយព្រួយបារម្មណ៍ជាងនេះទៀត នោះគឺការអរិចិត្តរបស់ប្រជាជនបានផ្ទេរ
ទៅជាការធ្វើបាតុកម្មនានា និងតាមស្ថិតិរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍​អន្តជាតិ ( IDC)
ថា÷បរិមាណការធ្វើបាតុកម្មនៅអេហ្ស៊ីប ​ក្រោយរយះ​ពេល១ឆ្នាំ ​កាន់អំណាចរបស់ ប្រធានាធិបតី Mahamed Morsi បានកើនឡើងជិត ​៩៥០០លើក។ ​តួលេខនេះខ្ពស់ជាង
៧ដង បើប្រៀងនឹងរយះពេលកាន់​អំណាច​របស់អតីតប្រធានាធិបតី Hosni Mubarak
អ្នកដែលត្រូវ​បាន​ផ្តួលរលំ​អំណាច នាឆ្នាំ ២០១១។

        ក្នុងការខំប្រឹងប្រែងមួយដើម្បីបន្ធូរស្រាលភាពតានតឹង ក្នុងបទថ្លែងមតិនៅលើ
ទូរទស្សន៍នាថ្ងៃទី ២៦ មិថុនា ប្រធានាធិបតី Mahamed Morsi ​បាន​សន្យាដំណើការ កែទម្រង់ និងអំពាវនាវឲ្យដំណើរការចរចារជាតិ។ លោកក៏បានព្រមានអំពីការបំបែក
បំបាក់នយោបាយបានឡើងកំរិតដែលអាចគំរាមកំហែងដល់ខឿនប្រជាធិប​តេយ្យ
ធ្វើ់អោយប្រទេសជាប់គាំង ក៏ដូចជាបង្កអស្ថេរភាពផងដែរ។  ក៏ប៉ុន្តែសន្ទរកថាក៏មិន
អាចធ្វើឲ្យបន្ថយការបែងចែកដែលកំពុងរីករាលដាលនៅប្រទេសអាហ្វ្រីកខាងជើង
នេះឡើយ។ ភ័ស្តុតាងគឺ១ថ្ងៃក្រោយនោះ​ភាគីប្រឆាំងនិង​បណ្ដា​កំលាំងបដិវត្តន៍អេហ្សីប
បានប្រកាសដំណើរការអន្តរកាលក្នុងករណីដែលប្រធានាធិបតី Mohamed Morsi លាលែងពីដំណែង។ ក៏តាមនាយករដ្ឋមន្ត្រីឯករាជ្យមួយរូបនឹងត្រូវបានជ្រើសតាំង ដើម្បីដឹកនាំរដ្ឋាភិបាល​បច្ចេកាធិតេយ្យជាមួយភារកិច្ចអនុវត្តផែនការសេដ្ឋកិច្ចបន្ទាន់
សំដៅសង្គ្រោះខឿនសេដ្ឋកិច្ចរបស់អេហ្ស៊ីបដែលកំពុងមានវិបត្តិនិងអនុវត្តគោល
នយោបាយសមភាពសង្គម។

        ជាច្បាស់ណាស់ថា របត់១ឆ្នាំក្រោយពេលទទួលដំណែងរបស់ប្រធានាធិតី
Mohamed Morsi ត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ព្រួយបារម្មណ៍ជាច្រើន​និងដាក់រដ្ឋាភិបាលអេហ្ស៊ីបនៅចំពោះការសាកល្បងស្លាប់រស់ជាច្រើន។ ផ្ទុយនឹងក្តី​សប្បាយរបស់ប្រជាជន១ឆ្នាំមុននេះ ឥឡូវនេះអេហ្ស៊ីបនៅបន្តត្រូវស្វែងរកច្រកចេញ
ពី​វិបត្តិដែលនៅឆ្ងាយសង្វែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ