អេហ្ស៊ីប-១ឆ្នាំក្រោយនិទាឃរដូវអារ៉ាប់។

(VOVWORLD)-ថ្ងៃទី១១កុម្ភះឆ្នាំ២០១១ ប្រធានាធិបិតី អេហ្ស៊ីបHosni​ Moubarak
ត្រូវលាលែងពីដំណែង បញ្ឈប់រយះជាង៣០ឆ្នាំកាន់អំណាច   បន្ទាប់ពី១៨ថ្ងៃ
កំពូលនៃ ការ​​ធ្វើ​​បាតុកម្មនៅទូទាំងប្រទេស។គិតទាំងពីពេលនោះមក CSFA​​
ដឹកនាំប្រទេសជាតិ។ប្រការទុក្ខព្រួយធំបំផុតនៃនិទាឃរដូវអារ៉ាប់នៅ អេហ្ស៊ីប
គឺសករាជចាស់បានបញ្ឈប់ ប៉ុន្តែសករាជថ្មីពុំទាន់បានចាប់ផ្តើមនៅឡើយ។ទោះ
បីការបោះឆ្នោតរដ្ឋសភាត្រូវបានរៀបចំឡើង ហើយក្តីប៉ុន្តែ បណ្តាអ្នកនយោបាយ
ជឿនលឿននិងសកម្មជនមិនខសូវពេញចិត្ត។ការបោះឆ្នោត ប្រធានាធិបិតីគ្រោង
ប្រព្រិតទៅនាខែមិថុនាខាងមុខនិងសារពត័មានត្រូវបានធ្វើសកម្មភាពដោយសេរី
ជាង។សាធារណះមតិចាត់ទុកថា CSFAដែលកំពុងត្រួតពិនិត្យរដ្ឋាភិបាលនិង​កំពុង
រិះរករាល់វិធានការរក្សា១ចំណែកសិទ្ឋិ ត្រួតពិនិត្យអេហ្ស៊ីបក្រោយពីការបោះឆ្នោត ប្រធានាធិបិតីនាពេលខាងមុខ។ទោះបីប្រធានាធិបិតី Hosni​ Moubarakត្រូវជំនំជុំរះ
ពីបទបង្រ្កាបបាតុករក៍ដោយក៍សព្វថ្ងៃនេះបណ្តាបាតុករនៅតែត្រូវប៉ុលិសបង្រ្កាប
ដោយអំពើហិង្សាដ៍ដែល។ក្នុងការបោះឆ្នោតរដ្ឋសភាភាគីឥស្លាមទទួលបានជ័យ
ជំនះដ៍ធំធេញ ផ្ទុយទៅវិញកំលាំងស្នូល ក្នុងចលនាក្រោកឈរឡើប្រឆាំងរបប
ផ្តាច់ការ ដូចជា និស្សិត​  កំលាំងឆ្វេងនិយម យុវជនត្រូវចាត់ទុកថា បានទទួល
បរាជ័យដ៍ធ្ងន់ធ្ងរក្នុងល្បែងនយោបាយក្រោយសករាជMoubarak។ ក្នុងពេលនោះ
អំពើហិង្សានៅអេហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ហិង្សា​ក្នុងការប្រកួតបាល់
ទាត់​នាថ្ងៃទី១កុម្ភះធ្វើឲមនុស្សចំនួន៧៤នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស
ជាឧទាហរណ៍១។ការប៉ះទង្គិចគ្នារវាងប៉ូលិសជាមួយបាតុករពន្យានិងរិករាលដាល
ទៅទីក្រុងជាច្រើននៅ អេហ្ស៊ីប។ CSFA​ចាត់ទុកថាស្ថានភាពហិង្សាពោលខាងលើ
គឺដោយសារកំលាំងក្នុងនិងក្រៅប្រទេសមានឧបាយកលបំផ្លិចបំផ្លាញប្រទេសជាតិ។ប៉ន្តែសាធារណះមតិអេហ្ស៊ីបបានមនាគំនិតដ៍ទៃ។លើកាសែត​ Al Shorouq​​ អ្នកធ្វើ
អត្ថាធិប្បាយ​ Wael Qandil ពិនិត្យថា ការប្រកួត បាល់ ទាត់​រវាង​Al-Ahly  ជាមួយ Al-
Masry​នាថ្ងៃទី១កុម្ភះ ជាការប្រកួតនយោបាយប្រឆាំងបដិវត្តន៍។រីឯ លើកាសែត​ Al-
Tahir អ្នកធ្វើអត្ថាធិប្បាយ Ibraahim Mansur​ សរសេរថាប្រជាជនអេហ្ស៊ីបទាមទារឲ្យ
CSFAត្រូវលាលែងពីដំណែងដោយសារមិនធានាបានសន្តិសុខ។គម្រប់​​ខួបមួយ​ឆ្នាំ​
នៃ​ការ​​ធ្លាក់​​លោក ​Hosni​ Moubarak​​ ចេញដំណែងប្រជាជនអេហ្ស៊ីបពី កម្មក រដល់
និស្សិតបែជាធ្វើពតុកម្ម។គេអស់សង្ឃឹមនិងអ្វីៗដែលរង់ចាំក្នុងឆាកនយោបាយនៃ
ប្រទេសនេះ។គេចោទសំណួរអំពីអនាគតនៃប្រទសជាតិ។តើកងទ័ពមានការ
បេ្តជ្ងាចិត្តដកចេញពីឆាកនយោបាយឬទេ។តើភាគីឥស្លាមនឹង  អនុវត្តគោលនយោ
បាយយ៉ាងម៉េចពេលទទួលជោគជ័យ៕
                                                             

អេហ្ស៊ីប-១ឆ្នាំក្រោយនិទាឃរដូវអារ៉ាប់។ - ảnh 1
(Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ