ឥណ្ឌាបង្កើតតុល្យភាពតួនាទីក្នុងដំបន់សមុទ្រឥណ្ឌា
ANH HUYEN -  
|
ឥណ្ឌាបង្កើតតុល្យភាពតួនាទីក្នុងដំបន់សមុទ្រឥណ្ឌា (Seychelles News) |
Vovworld-មុននឹងដំណើរទស្សនកិច្ចលើកនេះ សារព័ត៌មានឥណ្ឌានិងអន្តរជាតិ
បានធ្វើវិចារណាកថាជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Modi
ទៅកាន់បណ្ដាប្រទេសជិតខាងនេះ។ ភាគច្រើនបានចាត់ទុកថា គោលដៅធំបំផុតនៃ
ដំណើរទស្សនកិច្ចគឺសំដៅអូសទាញបណ្ដាប្រទេសក្នុងដំបន់សមុទ្រឥណ្ឌានេះខិត
មកជិតជាមួយឥណ្ឌាដោយខ្ទង់ជំនួយអំពីសេដ្ឋកិច្ចយោធា។ នាពេលថ្មីៗនេះការបង្កើន
វត្តមានរបស់ចិននៅបណ្ដាប្រទេសក្នុងដំបន់ដែលបានធ្វើឲ្យ New Delhi មានអារម្មណ៍
មិនស្ងប់ចិត្តនិងស្វែងវិធានការបង្កើតឥទ្ធិពលរបស់ខ្លួននៅដំបន់។
បង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង
កន្លែងបង្អង់ដំណើរដើមដំបូងរបស់លោក Modi គឺ Seychelles ប្រជុំកោះមានចំនួន
ប្រជាជនប្រមាណ៩ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែដើរតួនាទីយុទ្ធសាស្ត្រដ៏សែនសំខាន់
ត្រូវបានចាត់ទុកជាត្រីកោណសន្តិសុខយុទ្ធសាស្ត្រនៅដំបន់សមុទ្រឥណ្ឌា។ នៅទីនេះ
លោក Modi រួមជាមួយប្រធានាធិបតី Seychelles លោក James Michel បានចុះហត្ថលេខា
លើសន្ធិសញ្ញាមួយក្នុងនោះព្រមព្រៀងថា New Delhi បន្តជាអ្នកផ្គត់ផ្គង់សម្ភារៈយោធា
សំរាប់ Seychelles។ នេះត្រូវបានចាត់ទុកជាជោគជ័យដំបូងរបស់លោក Modi តាមរយៈ
ការបង្កើនការជួយឧបត្ថម្ភយោធាសំរាប់ Seychelles។
កន្លែងទី២ក្នុងដំណើរទស្សនកិច្ចរបស់លោក Modi គឺ Mauritius។ កោះមានចំនួនប្រជាជន១,២លាននាក់។ នេះជាដំបន់ឥទ្ធិពលដែលបានអះអាងរបស់ New Delhi។ មុន
នឹងដំណើរទស្សនកិច្ចនេះ ស្ថាប័នការទូតឥណ្ឌាបានសង្កត់ធ្ងន់ថា ចំណុចស្នូលនៃដំណើរ
ទស្សនកិច្ចគឺការបើកទូលាយថែមទៀតនូវទំនាក់ទំនងយោធាដោយមានកិច្ចសន្យាបំពាក់សំរាប់កោះ Mauritius នាវាចម្បាំងដោយឥណ្ឌាដម្លើងដើម្បីបង្កើនការការពារឆ្នេរសមុទ្រ
និងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ។ នៅ Mauritius នាយករដ្ឋមន្ត្រី Modi ជាភ្ញៀវអញ្ចើញកត្តិយស
នៅពិធីបុណ្យជាតិ Mauritius ផង។
កន្លែងបង្អង់ដំណើរចុងក្រោយនៃដំណើរទស្សនកិច្ចនិងក៏ជាកន្លែងសំខាន់បំផុតគឺ
ស្រីលង្កាចាប់ពីថ្ងៃទី១៣ដល់១៤មិនា។ នេះជាដំណើរទស្សនកិច្ចទ្វេភាគីដើមដំបូង
របស់នាយករដ្ឋមន្ត្រីឥណ្ឌាមួយរូបទៅកាន់ប្រទេសជិតខាងនៅភាគខាងត្បូងក្រោយ
រយៈពេល២៨ឆ្នាំ។ ឥណ្ឌាធ្លាប់ចាត់ទុកស្រីលង្កាជាទីលានខាងក្រោយរបស់ខ្លួន ប៉ុន្តែ
ក្រោមសម័យកាលកាន់អំណាចរបស់អតីតប្រធានាធិបតីស្រីលង្កា Rajapaksa នោះ
ទំនាក់ទំនងរវាងប្រទេសនេះជាមួយឥណ្ឌាបានថយចុះយ៉ាងខ្លាំង បញ្ច្រាស់ជាមួយ
ទំនាក់ទំនងជាមួយចិន។ ប៉េកាំងបានក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅ
ស្រីលង្កា។ ខណៈពេលនោះអំពីផ្នែកយោធា នាវាចម្បាំងចិនបានចូលចត់ជាច្រើន
នៅកំពង់ផែស្រីលង្កា។ ប្រការនេះបានធ្វើឲ្យឥណ្ឌាអរិចិត្ត។ហេតុនេះហើយ ការដែល
ប្រធានាធិបតីថ្មីរបស់ស្រីលង្កាឡើងកាន់អំណាចនាដើមឆ្នាំនេះជាឱកាសមាសដើម្បី
ឥណ្ឌាជំរុញទំនាក់ទំនងយោធា បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ
ស្រីលង្កា។
អះអាងតួនាទីរបស់ឥណ្ឌាក្នុងពិភពលោកថ្មីមួយ
គិតតាំងពីពេលឡើងកាន់អំណាចមក នាយករដ្ឋមន្ត្រី Modi បានមានគោលការណ៍
គោលនយោបាយជាច្រើនផ្លាស់ប្តូរជាមួយអ្នកកាន់អំណាចមុន។ ដោយត្រូវបានអ្នក
បោះឆ្នោតឥណ្ឌាជឿទុកចិត្តនិងសង្ឃឹមនឹងនាំមកការផ្លាស់ប្តូរមានចរិតលក្ខណៈ
យុទ្ធសាស្ត្រ លោក Modi និងគណបក្សរបស់ខ្លួនគ្មានជម្រើសណាមួយផ្សេងទៀតគឺត្រូវ
ធ្វើសកម្មភាពដើម្បីយកឡើងវិញតួនាទីមហាអំណាចនិងតំលៃភូមិសាស្ត្រនយោបាយ
យុទ្ធសាស្ត្ររបស់ខ្លួនឡើយ។
ពិនិត្យអំពីភូមិសាស្ត្រ ឥណ្ឌាស្ថិតនៅសមុទ្រឥណ្ឌាដ៏ទូលំទូលាយ ត្រួតពិនិត្យទាំង
ស្រុងខ្សែផ្លូវសមុទ្រកើត-លិច សសៃឈាមនៃខឿនសេដ្ឋកិច្ចសកលលោក។ ចំពោះបញ្ហាពិភពលោក ឥណ្ឌាបានដើរតួនាទីសំខាន់ក្នុងការបង្កើតតុល្យភាពរវាងបណ្ដាអនុភាព។
ដល់ពេលឥណ្ឌាមិនអាចរក្សាទស្សនអព្យាក្រិតបានឡើយ ថែមទាំងត្រូវពិនិត្យដ៏ម៉ត់ចត់
អំពីតួនាទីរបស់ខ្លួនក្នុងសកលលោកមួយ។ កសាងសម្ព័ន្ធភាពរុស្ស៊ី-ចិន-ឥណ្ឌាឬ
សហប្រតិបត្តិការជាមួយអាមេរិកដើម្បីរារាំងសុប៉ិនចិនជាបញ្ហាដែលនាយករដ្ឋមន្ត្រី Modi
ត្រូវគិតគូជ្រើសរើស។ បន្ទាប់ពីឡើងកាន់អំណាចលោក Modi បានជ្រើសរើសជប៉ុនជា
ប្រទេសដំបូងសំរាប់ដំណើរទស្សនកិច្ចនៅឯបរទេស។និងនាបច្ចុប្បន្នគឺដំណើរទស្សនកិច្ច
ទៅបណ្ដាប្រទេសទីលានក្រោយរបស់ឥណ្ឌាបានធ្លាយចម្លើយសំរាប់យុទ្ធសាស្ត្រការទូត
របស់រដ្ឋអំណាចនាយករដ្ឋមន្ត្រី Modi៕
ANH HUYEN