|
ឥណ្ឌាបង្កើនយុទ្ធសាស្ត្រការទូតពហុទិសដៅ (AFP) |
Vovworld-នេះជាលើកដំបូងហើយដែលប្រធានាធិបតីឥណ្ឌាលោក Pranab
Mukherjee ទៅបំពេញទស្សនកិច្ចនៅប្រទេសនិងដំបន់ដែនដីចំនួន៣នេះ។ បន្ទាប់
ពីរាល់សកម្មភាពកទូតជាបន្តបន្ទាប់របស់ New Delhi តាំងពីដើមឆ្នាំមក ដោយ
ប្រមូលផ្ដុំភាគច្រើននៅដំបន់ទ្វីបអាស៊ី ដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីខាង
លិចចំនួន៣លើកនេះបន្តបង្ហាញនូវគោលនយោបាយពហុទិសដៅរបស់ឥណ្ឌា។
ដោយមិនត្រឹមតែរួមចំណែកជំរុញទំនាក់ទំនងរវាងឥណ្ឌាជាមួយប្រទេសទាំង៣
ពោលខាងលើប៉ុណ្ណោះទេ ថែមទាំងសំដៅសហប្រតិបត្តិការប្រឆាំងភេរវកម្ម ទន្ទឹម
នឹងនោះបង្ហាញតួនាទីរបស់ឥណ្ឌាក្នុងការស្វែងរកដំណោះស្រាយរដ្ឋ២រវាង
ប៉ាឡេស្ទីននិងអ៊ីស្រាអែលទៀតផង។
ជំរុញទំនាក់ទំនងលើវិស័យទាំងអស់
ជាទូទៅ ប្រទេសអាស៊ីខាងលិចទាំង៣នេះមានតម្រូវការនាំចូលទំនិញដ៏ធំធេង។
បណ្ដាផ្នែកឧស្សាហកម្មផលិតកម្មទំនិញប្រើប្រាស់និងកសិកម្មនៃប្រទេសទាំងបីនេះ
មិនទាន់អភិវឌ្ឍន៍នៅឡើយ ហេតុនេះហើយការប្រើប្រាស់ក្នុងប្រទេសចំណុះទៅលើ
ការនាំចូល។ ហេតុនេះហើយឱកាសដើម្បីឥណ្ឌាបើកទូលាយការនាំចេញទៅទីផ្សារ
នេះគឺធំធេងណាស់ ពិសេសគឺវិស័យកសិផលសេវ៉ាកម្មឧស្សាហកម្ម solfware។
នៅហ៊្យកដានី ជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចក្នុងរយៈពេល៥
ថ្ងៃលើកនេះ ប្រធានាធិបតី Mukherjee បានចូលគាល់ព្រះមហាក្សត្រ Abdullah 2។ ថ្នាក់
ដឹកនាំទាំងពីររូបបានពិភាគ្សាលើបញ្ហាជាច្រើនសំដៅកែលំអរទំនាក់ទំនងនិងជំរុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ ឥណ្ឌាបានសន្យាលៃទុកឲ្យហ៊្យកដានីខ្ទង់
ឥណទានមានតំលៃ១០០លានដុល្លារអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនៅប៉ាឡេស្ទីនក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១២និង១៣តុលា
ប្រធានាធិបតី Mukherjee បានជួបចរចារជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ Mahmoud
Abbas ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Rami Hamdallah។ ក្នុងបណ្ដាជំនួបសន្ទនា
ទាំងនោះ ថ្នាក់ដឹកនាំ New Delhi សុទ្ធតែអះអាងថា ឥណ្ឌាគាំទ្រប៉ាឡេស្ទីនបង្កើតរដ្ឋ
ដោយឡែក។ ឥណ្ឌាចង់ឃើញប៉ាឡេស្ទីនគង់វង្សដោយសន្តិភាពនៅក្បែរអ៊ីស្រាអែល
តាមគោលមាគ៌ារបស់ក្រុមចតុភាគីមជ្ឈឹមបូព៌ានិងតាមសេចក្តីសំរេចចិត្តរបស់ក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បង្កើនសក្ដានុភាពការពារជាតិ
ចាកចេញពីប៉ាឡេស្ទីនប្រធានាធិបតី Mukherjee បានទៅកាន់អ៊ីស្រាអែល ជា
កន្លែងបង្អង់ដំណើរចុងក្រោយក្នុងដំណើរទស្សនកិច្ចនៅអាស៊ីខាងលិច។ នៅទីនេះ
តាមការគ្រោងទុកជាមុន ប្រធានាធិបតី Mukherjee បានចូលរួមប្រជុំជាមួយថ្នាក់ដឹក
នាំជួរមុខនៃប្រទេសម្ចាស់ផ្ទះសំដៅជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យទាំងអស់
ពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងយុទ្ធសាស្ត្រ។
តាំងពីមុនមក ឥណ្ឌានិងអ៊ីស្រាអែលមានទំនាក់ទំនងយោធានិងយុទ្ធសាស្ត្រដ៏
ខ្លាំងក្លា។ អ្នកវិភាគមួយចំនួនបានហៅសម្ព័ន្ធភាពរវាងឥណ្ឌានិងអ៊ីស្រាអែលជា
ទិសដៅថ្មីក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។ ក្រៅពីជាដៃគូសេដ្ឋកិច្ចឈរលំដាប់ថ្នាក់ទី
២របស់អ៊ីស្រាអែលនៅទ្វីបអាស៊ីនោះ ឥណ្ឌាក៏ជាអតិថិជនធំបំផុតទិញនិងប្រើប្រាស់
អាវុធគ្រប់ប្រភេទរបស់អ៊ីស្រាអែលផងដែរ។ មុននឹងដំណើរទស្សនកិច្ចលើកនេះ
ឥណ្ឌាបានបញ្ជាក់ជាផ្លូវការថា បណ្ដាកំលាំងចំណាននៃកងទ័ពប្រទេសនេះនឹងចូល
រួមការធ្វើសមយុទ្ធរួមជាមួយកងទ័ពអ៊ីស្រាអែល។ នេះជាសញ្ញាសឲ្យឃើញថា ទំនាក់
ទំនងយុទ្ធសាស្ត្រនិងការពារជាតិរវាងប្រទេសទាំងពីរកំពុងបានលើកកំរិត។
នាខែមុន រដ្ឋាភិបាលឥណ្ឌាបានអនុម័តលើសំណើរទិញយន្តហោះគ្មានអ្នកបើកបរ
Heron TP ចំនួន១០គ្រឿងនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មអ៊ីស្រាអែល។ តាមគំរោងកិច្ច
ព្រមព្រៀងមានតំលៃ៤០០លានដុល្លារអាមេរិកនេះនឹងបានចុះហត្ថលេខាក្នុងដំណើរ
ទស្សនកិច្ចទៅកាន់អ៊ីស្រាអែលលើកនេះ របស់ប្រធានាធិបតី Mukherjee និងអាវុធ
យុទ្ធភ័ណ្ឌទាំងនោះនឹងបានបញ្ជូនឲ្យឥណ្ឌានាចុងឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Mukherjee ទៅកាន់ប្រទេសអាស៊ីខាងលិច
ចំនួន៣លើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈកិច្ចការកែទម្រង់នៅឥណ្ឌាបន្តបាន
ដំណើរការស៊ីជម្រៅ ទំនាក់ទំនងកិច្ចការបរទេសបានជំរុញដែលលើកកំពស់តួនាទី
របស់ឥណ្ឌានៅដំបន់និងពិភពលោក។ ការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ
ដំបន់អាស៊ីខាងលិចបានសឲ្យឃើញនូវការប្តេជ្ញាយុទ្ធសាស្ត្ររបស់ New Delhi បង្កើន
តួនាទីចំពោះដំបន់ដែលប្រមូលផ្ដុំការប្រកួតប្រជែងរវាងមហាអំណាចនានាក្នុង
សតវត្សទី២១៕