ឥណ្ឌា-វៀតណាម រួមគ្នាឆ្ពោះទៅសឋន្តិភាពនិងភាពសម្បូរុងរឿង

Vovworld-វៀ​តណាមនិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៧មករាឆ្នាំ១៩៧២
និងទំនាក់ទំនងដៃគូលើគ្រប់វិស័យឈានចូលសតវត្សទី២១នាឆ្នាំ២០០៣។ក្នុងឱកាស
ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយក-រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅឥណ្ឌានាខែក​ក្កដាឆ្នាំ២០០៧​​  ភាគីទាំង២បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍
ស្តីពីការបង្កើតទំនាក់ទំនងយុទ្ឋសាស្រ្តវៀតណាមឥណ្ឌា។នេះជាការបោះជំហានក្នុង
ទំនាក់ទំនងដ៍ល្អប្រសើរដែលបានសាកល្បងតាមរយះកំណាត់ផ្លូវប្រវត្តិសាស្រ្តនានានៃ
ប្រទេសទាំង២និងប្រជាជាតិទាំង២។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីបង្កើតសន្ទុះអោយ​កិច្ចសហប្រតិបត្តិការទ្វេភាគី។

រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ច​​កាលអះអាងថា៖ការផ្តល់អាទិភាពសំរាប់
ការពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ឋសាស្រ្តលើគ្រប់​វិស័យ
ជាមួយឥណ្ឌាជាគោលនយោបាយមុនក៍ដូចជាក្រោយរបស់រដ្ឋាភិបាលនិងប្រជាជនវៀត
ណាម។រីឯខ្លួនវិញ​​  ភាគីឥណ្ឌាចាត់ទុកវៀតណាមជាសរសរស្នូលក្នុងគោលនយោបាយ
ឆ្ពោះទៅទិសខាងកើតរបស់ខ្លួនជានិច្ច។ការពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង
កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាគោលនយោបាយរបស់គណះបក្សទាំងឡាយ
នៅប្រទេសឥណ្ឌា។ប្រទេសទាំង២ក៍មានទស្សនះរួមនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិត
រមួតនៅក្នុងបណ្តាវេទិការតំបន់និងអន្តរជាតិទៀតផង។ស្តីពីទំនាក់ទំនងរវាងប្រទេស
ទាំង២នាសព្វថ្ងៃ   ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន  ផ្នែកនិងប្រជាជននៃប្រទេសទាំង២
សុទ្ឋតែអះអាងថា៖នោះជាទំនាក់ទំនងពិសេស។លោក Vu Quang Diem  អតីតឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌានិងជាអនុប្រធានសមាគមមិត្តភាពវៀតណាមឥណ្ឌា
ចាត់ទុកថា៖“  ទំនាក់ទំនងវៀតណាមឥណ្ឌាគឺល្អណាស់។នេះជាមូលហេតុដែលភាគី
ទាំង២អាចសហប្រតិបត្តការជាមួយគ្នាលើគ្រប់វិស័យ។ការពិតជាក់ស្តែងបានបញ្ជាក់
ច្បាស់ថា៖ទំនាក់ទំនងទ្វេភាគីវៀតណាមឥណ្ឌា បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលជិត
ៗនេះ។ខ្ញុំជឿជាក់មាំមួនថា៖តាមរយះដំណើរទស្សនកិច្ចជាន់ខ្ពស់ក្នុងនោះដំណើរទស្ស
នកិច្ចឥណ្ឌាលើកនេះ របស់ លោកអគ្គលេខា Nguyen Phu Trong   នឹងបានលើកកំពស់
ទំនាក់ទំនងនេះ១កំរិតថែមទៀត។“

នាបច្ចុប្បន្ននេះ​​ទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរវាងប្រទេសទាំង២ត្រូវបានពង្រីកប្រកប
ដោយប្រសិទ្ឋភាពដោយឈរលើសរសរគន្លឹះចំនួន៥គឺនយោបាយ-ការពារជាតិសន្តិសុខ-សេដ្ឋកិច្ចពាណិជ្ជកម្ម-វ​ប្បធម៌និងការងារបណ្តុះបណ្តាលប្រភពធនធានមនុស្ស។អំពីទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ឥណ្ឌាទទួលស្គាលវៀតណាមជាប្រទេសមានខឿន
សេដ្ឋកិច្ចទីផ្សារ។តំលៃប្រា​ក់ពាណិជ្ជកម្ម ទ្វេភាគីនាឆ្នាំ២០១២គឺ៤ពាន់លានដុល្លារអាមេរិក។ប្រទេសទាំង២ខិតខំប្រឹងប្រែងនាំ តំលៃប្រា​ក់ពាណិជ្ជកម្មឡើង៧ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០១៥។លើវិស័យការពារជាតិសន្តិសុខ ភាគីទាំង២បង្កើនការផ្លាស់ប្តូរគណះប្រតិភូ​ កិច្ចសហប្រតិបត្តិការក្នុងការងារបណ្តុះបណ្តាលនិងព័ត៌មាន។ល។

          

ឥណ្ឌា-វៀតណាម  រួមគ្នាឆ្ពោះទៅសឋន្តិភាពនិងភាពសម្បូរុងរឿង - ảnh 1
លោកអគ្គលេខា Nguyen Phu Trong និងលោកស្រី  Preeti Saran ឯកអគ្គរដ្ឋទូត
ឥណ្ឌាប្រចាំវៀតណាម(រូបថតVNA)

ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាសស្រ្តថែមទៀត 
ដោយឈរលើទំនាក់ទំនងដ៍ល្អប្រសើរនេះ ដំណើរទស្សនកិច្ចឥណ្ឌាលើកនេះ របស់ លោក
អគ្គលេខា Nguyen Phu Trong មានអត្ថន័យដ៍សែនសំខាន់។មុន ដំណើរទស្សនកិច្ចលោក
ស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមបានអះអាងថា៖“  ដំណើរទស្សនកិច្ច
 របស់ លោកអគ្គលេខា Nguyen Phu Trong នឹងគូសសម្គាល់ជំហានអភិវឌ្ឍន៍ថ្មី១ក្នុង
ទំនាក់ទំនងវៀតណាមឥណ្ឌា។នេះជាដំណើរទស្សនកិច្ចឥណ្ដាលើកទី២ របស់លោក
Nguyen Phu Trong ។ប្រការនេះបានសរអោយឃើញថា៖ទំនាក់ទំនងខាងនយោបាយរវាង
ភាគីទាំង២បានឈានឡើងកំពស់ថ្មី១។   “
ដំណើរទស្សនកិច្ចឥណ្ដា របស់លោកអគ្គលេខា  Nguyen Phu Trongគឺសំដៅលាតត្រដាង
អនុវត្តសក​ម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម​ បង្កើនទំនាក់ទំនងជាមួយ
ឥណ្ឌា។ដំណើរទស្សនកិច្ចក៍ជួយជំរុញនិងបើកទូលាយទំនាក់ទំនងរវាងបក្ស​កម្មុយនិស្ត
វៀតណាមជាមួយគណះបក្សនយោបាយនានានៅឥណ្ឌាក៍ដូចជាប្រជាជននៃប្រទេសទាំង
២ រិតបន្តឹងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមឥណ្ឌាលើគ្រប់វិស័យនិងឆ្ពោះទៅ
អនាគតដ៍ល្អប្រសើរនៃប្រជាជាតិទាំង២ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ