ឧបាយកលទន្រ្ទានកាន់កាប់សមុទ្រខាងកើត ដោយមិនអើពើនឹងច្បាប់អន្តរជាតិ

(VOVWORLD) -ចាប់ពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ក្រុមនាវា Haiyang Dizhi ៨ របស់ចិនបានធ្វើប្រតិបត្តិការស្រាវជ្រាវប្រេង និងឧស្ម័នជាបន្តបន្ទាប់ ហើយពង្រីកប្រតិបត្តិការរបស់ខ្លួននៅតំបន់ថ្មប៉ប្រះទឹក Tu Chinh - Vung May ដែលស្ថិតនៅក្នុងតំបន់សេច្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ ប្រតិបត្តិការរបស់ក្រុមនាវាចិនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ដែលបានចែងច្បាស់ក្នុង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលវៀតណាម និងចិនសុទ្ធតែជាប្រទេសហត្ថលេខី។

 

ឧបាយកលទន្រ្ទានកាន់កាប់សមុទ្រខាងកើត ដោយមិនអើពើនឹងច្បាប់អន្តរជាតិ - ảnh 1

រំលោភបំពានលើអធិបតេយ្យភាពនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម

តំបន់ផ្ទះរន្ទា DK១ ក្នុងនោះមាន តំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ២០០ ម៉ាយ ពីខ្សែបន្ទាត់មូលដ្ឋាន ហើយស្ថិតនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមទាំងស្រុង។ នេះគឺជាដែនសមុទ្រ ដែលត្រូវបានចែងក្នុង UNCLOS ១៩៨២។ ដែនសមុទ្រនេះគ្មានជម្លោះជាមួយប្រទេសណាមួយឡើយ ហើយក៏ គ្មានជម្លោះជាមួយចិនដែរ។ សាស្ត្រាចារ្យរងបណ្ឌិត Le Van Cuong អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ នៃក្រសួងនគរបាលវៀតណាមបានលើកច្បាស់ ថា៖ “អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ បានចែងថា នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់បណ្ដាប្រទេសនោះ នៅពេលដែលបរទេសចង់ស្រាវជ្រាវ ធ្វើអាជីវកម្ម ឬនេសាទ គឺត្រូវសុំការអនុញ្ញាតពីប្រទេសសាមី។ បើគ្មានការយល់ព្រមពីប្រទេស សាមីនោះ គឺទង្វើទាំងនេះបានរំលោភបំពានលើច្បាប់អន្តរជាតិ រំលោភលើអធិបតេយ្យភាពនិង រំលោភលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់ប្រទេសដែលមាន តំបន់ សេដ្ឋកិច្ចផ្តាច់មុខ។ ហេតុដូច្នេះហើយ ការដែលចិនបានបញ្ជូន ក្រុមនាវា Haiyang Dizhi ៨ ទៅស្រាវជ្រាវនៅតំបន់ ថ្មប៉ប្រះទឹក Tu Chinh របស់វៀតណាម កឺ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ UNCLOS ១៩៨២ និង សេចក្តីប្រកាសស្តីពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលចិនបានចុះហត្ថលេ ខាជាមួយបណ្ដាប្រទេសអាស៊ាននៅកម្ពុជា”។

ហេតុផល ដែលចិនបាននាំចេញដើម្បីការពារអំពើរំលោភបំពានលើដែនសមុទ្រវៀត ណាមរួមមាន ២ ចំណុច។ ទីមួយគឺ ពួកគេកំពុងធ្វើការស្រាវជ្រាវលើរបស់ដែលហៅថា “ ដែនសមុទ្រប្រវត្តិសាស្ត្រ៖ ខ្សែបន្ទាត់ ៩ ត្រេ ដែលជាអធិបតេយ្យភាពរបស់ចិនតាំងពីបុរាណកាលមក”។ ខ្សែបន្ទាត់ ៩ ត្រេ (ហៅម្យ៉ាងទៀតថាបន្ទាត់រាងអក្សរយូ) នេះ គឺជាឈ្មោះ ដើម្បីចង្អុលបង្ហាញខ្សែបន្ទាត់ដែនសមុទ្រនៅលើសមុទ្រខាងកើត ដែលចិនបានប្រកាសអធិបតេយ្យភាពជាឯកតោភាគី ហើយត្រូវបាន តុលាការអចិន្រ្តៃយ៍នៃអាជ្ញាកណ្តាល (PCA) ច្រានចោលនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ដោយផ្អែកលើហេតុផលថា“គ្មានមូលដ្ឋានគតិយុទ្ធចំពោះការដែលចិនបានលើកឡើងអំពីសិទ្ធិប្រវត្តិ សាស្ត្រលើធនធាន ដែលស្ថិតក្នុងដែនសមុទ្រនៃខ្សែបន្ទាត់ ៩ ត្រេ។ លោក Li Linghua អ្នកប្រាជ្ញមួយរូបអំពីច្បាប់សមុទ្ររបស់ចិនធ្លាប់បានលើកឡើងយ៉ាងច្បាស់ថា៖ ចិនបានធ្វើព្រងើយកន្តើយចំពោះស្មារតីជាមូលដ្ឋាននៃ អនុសញ្ញា UNCLOS ដោយលើកឡើងគោលការណ៍នៃ ខ្សែបន្ទាត់ ៩ ត្រេ ដែលផ្ទុយនឹងបទបញ្ញត្តិរបស់ UNCLOS ឆ្នាំ ១៩៨២ គឺមិនអាចទទួលយកបានឡើយ។

ធ្វើព្រងើយកន្តើយចំពោះច្បាប់អន្តរជាតិ

ការដែលចិនបានគូស ខ្សែបន្ទាត់ ៩ ត្រេតាមទំនើងចិត្ត ដោយរំលោភបំពានលើ ៦០% នៃដែនសមុទ្ររបស់វៀតណាម ដែលជាដែនសមុទ្រគ្មានជម្លោះរបស់វៀតណាម ណាមឲ្យក្លាយទៅជាដែនសមុទ្រជម្លោះគឺខុសច្បាប់ទាំងស្រុង ដោយមិនមានច្បាប់អន្តរជាតិទទួលស្គាល់ឡើយ។ សាលក្រមរបស់ PCA ក្នុងករណីហ្វីលីពីនបានប្ដឹងតវ៉ាចិន - បានច្រាលចោលទាំងស្រុងនូវការទាមទាវអំពីខ្សែបន្ទាត់ ៩ ត្រេរបស់ចិន។ ទោះបីជាចិនមិនចូលរួមក្នុងបណ្តឹងតវ៉ានេះ ព្រមទាំងប្រកាសថា មិនទទួលយកសាលក្រមនេះក៏ដោយ ប៉ុន្ទែឯកសារគតិយុត្តនេះនៅតែមាន សុពលភាពដដែល។ សាលក្រមនេះបានអះអាងថា ខ្សែបន្ទាត់ ៩ ត្រេ គឺគ្មានមូលដ្ឋានគតិយុត្ត ពោលគឺវាគ្មានតម្លៃអ្វីណាមួយ ដើម្បីចិនទាមទាសិទ្ធិក្នុងការធ្វើអាជីវកម្មលើធនធានធម្មជាតិនៅទីនេះ។ ហេតុដូច្នេហហើយ ចិនគ្មានដែនសមុទ្រស្របច្បាប់ណាមួយ ដែលមានជម្លោះជាមួយវៀតណាមនៅ ផ្ទះរន្ទា DK១ ដែលក្នុងនោះមាន តំបន់ថ្មប៉ប្រះទឹក Tu Chinh ផងដែរ។

អំពីឧបាយកលរបស់ចិន លោកសាស្រ្តាចារ្យ Alexander Vuving មកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសន្តិសុខ អាស៊ី - ប៉ាស៊ីហ្វិក របស់អាមេរិកបានវាយតម្លៃថា៖ “ចិនបាននាំចេញទស្សនៈមួយដាច់ដោយឡែក អំពីច្បាប់សមុទ្រអន្តរជាតិពួកគេ មានការទាមទារយ៉ាងទទឹងទទែងអំពីអធិបតេយ្យភាពនៅលើសមុទ្រខាងកើត ដោយរំលោភបំពាន់លើច្បាប់អន្តរជាតិ។ ចិនបានប្រើអំណាចដោយឯកតោភាគី ដើម្បីគៀប សង្កត់លើ ច្បាប់អន្តរជាតិ និងកែប្រែច្បាប់ តាមការចង់បា នរបស់ ខ្លួន។ ពួកគែចង់ដាក់សម្ពាធទៅលើវៀតណាម និងបណ្ដាប្រទេស អាស៊ាន ផ្សេងៗទៀត ដើម្បីចាប់បង្ខំឲ្យបណ្ដាប្រទេសត្រូវអនុម័តលើ ក្រមប្រតិបត្តិ តំបន់ នៅសមុទ្រខាងកើត (COC) តាមទស្សនៈរបស់ចិន”។

ប្រតិបត្តិការអូសបន្លាយរបស់ក្រុមនាវាចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមក្នុងប៉ុន្មានថ្ងៃកន្លងទៅ គឺសំដៅ បង្កើត ស្ថានភាពថ្មី ពោលគឺជម្លោះនៅក្នុងដែនសមុទ្រស្របច្បាប់របស់វៀតណាម ដែល គំរាមកំហែង សន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងដែនសមុទ្រវៀតណាម។ នេះជាជំហានថ្មីដ៏គ្រោះថ្នាក់ សំដៅដាក់សម្ពាធឲ្យវៀតណាមត្រូវទទួលយកវិធីធ្វើអាជីវកម្មរួមគ្នា។ ប៉ុន្តែគោលការណ៍ធ្វើអាជីវកម្មរួមនេះ គឺជាអន្ទាក់អធិបតេយ្យភាព ដោយប្រែក្លាយដែនសមុទ្រស្របច្បាប់របស់ប្រទេសដទៃ ទៅជាដែនសមុទ្រដែលមានជម្លោះ ហើយបន្ទាប់មកធ្វើការទន្ត្រានកាន់កាប់។ ជំហាននេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទន្ត្រានកាន់កាប់សមុទ្រខាងកើត គ្រប់គ្រងធនធានធម្មជាតិទាំងស្រុង ក្នុងខ្សែបន្ទាត់ ៩ ត្រេ ដោយស្រូបយក ៧៥ % នៃសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ