ឧបសគ្រលើផ្លូវមកនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។

ឧបសគ្រលើផ្លូវមកនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។ - ảnh 1
ឧបសគ្រលើផ្លូវមកនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។


        VOV-ក្នុងកាយវិកាថ្មីៗនេះ នាថ្ងៃទី២១តុលាដោយមិនអើពើដល់ការរិះគន់
​យ៉ាង​ខ្លាំងក្លារបស់សហភាពអឺរុប (EU) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin
Netayahu បានប្រកាសថានឹងបន្តសកម្មភាពកសាងបណ្ដាទីប្រជុំជននៅ
ជររូសាឡឹម។ អ្នក​ប្រមុខរដ្ឋាភិបាលហ្សីបនេះបានអះអាងយ៉ាងខ្លាំងក្លាក្នុងកិច្ច
ប្រជុំគណៈរដ្ឋមន្ត្រី​ប្រចាំសប្ដាហ៍ថា នេះជារដ្ឋធានីរបស់អ៊ីស្រាអែលនិង Tel Avid
នឹងសាងសង់នៅ​ជ័ររូសាឡឹមបណ្ដាសំណង់ប្រហាក់ប្រហែលដូចជារបៀប
ដែលប្រទេសផ្សេងៗ​ដែលធ្វើនៅរដ្ឋធានីរបស់ខ្លួនដូចជាក្រុងឡុង ប៉ារីស
វ៉ាស៊ីនតោណម៉ូស្គូជាដើម។ មុននោះនាថ្ងៃទី១៨តុលាក្រសួងមហាផ្ទៃ អ៊ីស្រាអែលបានអនុម័តជាផ្លូវការលើ​ផែនការកសាងផ្ទះចំនួនជិត៨០០ខ្នងនៅ
ដំបន់ប្រជុំជន Gilo ស្ថិតក្នុងដំបន់ដែល​រដ្ឋហ្សីបទន្ទ្រានកាន់កាប់កាលពីឆ្នាំ
១៩៦៧​មកនិងក្រោយនោះប្រកាសថានេះជាផ្នែកដែនដី​មួយរបស់ជ័ររូសាឡឹម ប៉ុន្តែមិនបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។

ឧបសគ្រលើផ្លូវមកនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។ - ảnh 2
នាថ្ងៃទី១៨តុលាក្រសួងមហាផ្ទៃអ៊ីស្រាអែលបានអនុម័តជាផ្លូវការលើផែនការកសាងផ្ទះចំនួន
ជិត៨០០ខ្នងនៅដំបន់ប្រជុំជន Gilo ស្ថិតក្នុងដំបន់ដែលរដ្ឋហ្សីបទន្ទ្រានកាន់កាប់កាលពីឆ្នាំ១៩៦៧

        រួមជាមួយនោះ បណ្ដាកាយវិកាផ្សេងៗជាបន្តបន្ទាប់ត្រូវបានរដ្ឋអំណាច Tel
Avid ជួយឧបត្ថម្ភលើគ្រប់វិស័យ។ នាថ្ងៃទី២០តុលានាវាមួយគ្រឿងមានឈ្មោះ
MV Estelle ព្យួទង់ជាតិហ្វាំងឡង់ដែលដឹកបណ្ដាសកម្មជនសង្គមគាំទ្រប៉ាឡេស្ទីន
ក្នុងពេល​នៅឆ្ងាយពីម៉ាត់សមុទ្រដំបន់ Gaza ប្រមាណ៣៥mile ត្រូវបណ្ដានាវារបស់​អ៊ីស្រាអែលវាយប្រហារ។ ក្នុងពេលនោះប្រតិកម្មអំពីការដែលព្រះមហាក្សត្រកាតា
Hamad bin Khalifa al-Thani បានយាងព្រះរាជដំណើរ ទស្សនកិច្ចប្រវត្តិសាស្ត្រទៅ
ដំបន់ Gaza។ នាថ្ងៃទី២៣តុលាបណ្ដាមន្ត្រី Tel Avid បានចោទប្រកាន់ថា ព្រះមហាក្សត្រកាតាបានបំផ្លាញសន្តិភាពក្នុង​ពេល​អនុវត្តព្រះរាជដំណើរទស្សនកិច្ច
នៅ Gaza។

        ជាច្បាស់ណាស់ថាការប្តេជ្ញាចិត្តដើម្បីខឿនសន្តិភាពមួយនៅមជ្ឈឹមបូព៌ានិង​ដំណោះស្រាយរដ្ឋពីររួមស្ថិតស្ថេរនឹងពិបាកក្លាយទៅជាការពិតប្រសិនបើរ Tel Avid បន្តមានសកម្មភាពរារាំងជាច្រើន។ សាធារណៈមតិចាត់ទុកថា រាល់​សកម្មភាពនេះ
របស់ Tel Avid បាននិងកំពុងបំផ្លាញដំណើរការសន្តិភាពដ៏​ស្ដួច​ស្ដើង។​ ពីព្រោះមុន
នោះ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានផ្ញើ​សារលិខិតដោយ​សំណូមពរអ៊ីស្រាអែលអនុវត្តបញ្ហាចំនួន៤រួមមាន គោលការណ៍រដ្ឋពីរផ្អែក​លើ​ខ្សែ
ព្រំដែននាឆ្នាំ១៩៦៧ បញ្ឈប់ការកសាងបណ្ដាទីប្រជុំជនហ្សីប ដោះលែងបណ្ដា​ទណ្ឌិតប៉ាឡេស្ទីននិងលប់ចោលបណ្ដាសេចក្តីសំរេចចិត្តដើរផ្ទុយនឹងកិច្ចសន្យា​ទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០០។ ធ្វើបានដូច្នេះដំណើរការ​សន្តិភាព​នៅមជ្ឈឹមបូព៌ាទើបនឹងបានចាប់ផ្ដើមឡើងវិញ។ ប៉ុន្តែបណ្ដាការខំប្រឹងប្រែង​នោះ​របស់រដ្ឋអំណាចប៉ាឡេស្ទីនត្រូវរងនូវការចាក់ទឹក ត្រជាក់ពីបណ្ដាសកម្មភាពរបស់
អ៊ីស្រាអែល។

        ក្នុងពេលនោះស្ថានភាពនៅប៉ាឡេស្ទីនកំពុងលេចចេញកាយវិកាថ្មី។ នាថ្ងៃទី ២១តុលាបណ្ដាអ្នកគាំទ្រចលនា Fatah របស់ប្រធានាធិបតី Mahmoud Abbas បាន ប្រកាសដណ្ដើមយកជ័យជំនះក្នុងការបោះឆ្នោតដំបន់ជាលើកដំបូង​គិតតាំងពីឆ្នាំ ២០០៦មកនៅត្រើយខាងលិច។ ប៉ុន្តែការបោះឆ្នោតនេះត្រូវចលនា Hamas បដិសេធមិនចូលរួមដោយសារមានជំលោះជាមួយចលនា Fatah។ ប្រការនេះ​សឲ្យឃើញនូវការបែកបាក់ក្នុងផ្ទៃក្នុងរដ្ឋអំណាចប៉ាឡេស្ទីន។ ប្រការនេះបានបន្ត
បន្ថែម​កំលាំងសង្កត់​ចំពោះរដ្ឋអំណាចរបស់លោក Abbas ក្នុងការកាច់ចង្កូតនាវា
សេដ្ឋកិច្ច។

        អាចបានឃើញថាជំលោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនជាសង្គ្រាមរាំរ៉ៃយូអង្វែង​បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកនាបច្ចុប្បន្ន។​ក្នុងច្រើនឆ្នាំកន្លងមកដំណើរការ
​ចរចារ​រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនបានបន្តរុញចូលក្នុងភាពទាល់ច្រក។​នេះ​គឺជាមូលហេតុសំខាន់នាំទៅដល់អស្ថិរភាពនិងជំលោះជាបន្តបន្ទាប់នៅក្នុងដំបន់។
​ ជាមួយ​ការបំរែបំរួលនាបច្ចុប្បន្នសាធារណៈមតិបានចាត់ទុកថាកំណាត់ផ្លូវខាងមុខ
របស់​ខឿនសន្តិភាពនៅមជ្ឈឹមបូព៌ានៅមានការលំបាកជាច្រើន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ