ឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ

(VOV)_មហាសគរស្មើនឹង២/៣ ផ្ទៃ​ទាំងមូលរបស់ផែនដី ​និងជាកន្លែងប្រព្រឹត្តទៅ
សកម្មភាពជាច្រើន នាំមកនូវផលប្រយោជន៍សំរាប់​ប្រទេសនានា។ ដូច្នេះ កិច្ចសហប្រ
តិបត្តិការមានសណ្ដាប់ធ្នាប់ ការយល់ដឹង ​និងការចែករំលែករវាងប្រទេសទាំងឡាយ 
ក្នុងការប្រើប្រាស់សមុទ្រ គឺចាំបាច់ណាស់។ ជំរុញកិច្ចសហប្រិតបត្តិការដើម្បីធានាសន្តិ
សុខសមុទ្រ បង្កើតបរិយាកាសស្ថិរភាពដើម្បីអភិវឌ្ឍន៍ ប្របដោយភាពសម្បូររុងរឿង 
ជាផលប្រយោជន៍ និងជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងឡាយដែលពាក់ព័ន្ធ។

ឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ - ảnh 1
ឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ

ក្នុងសភាពការណ៍ បណ្ដាប្រទេសលើពិភពលោកបានប្រកួតប្រជែងជា​មួយគ្នានេះ 
សមុទ្រកំពុងក្លាយទៅជាចំណុចសំខាន់ដើម្បីដណ្ដើមបានឧត្តម​ភាព។ ចំពោះស្ថាន
ភាព សមុទ្រខាងកើត និងសមុទ្រហ្វាទុង នាពេលថ្មីៗនេះ មានបំរ៉ែបំរូលជាច្រើន 
ពិសេសគឺការពូនជ្រុំ កែប្រែ និងកសាងកោះសិប្ប​និមិ្មត និងសកម្មភាពអះអាង
អធិប្បតេយ្យភាព ដោយមិនពឹងផ្អែកទៅលើច្បាប់អន្តរជាតិបានបង្កើនភាពតាន
តឹងពីមួយថ្ងៃទៅមួយថ្ងៃ។​ដូច្នេះ ការស្វែងរកយន្តការសហប្រតិបត្តិការដើម្បីកាត់
បន្ថយជំលោះ កិច្ចសហប្រតិបត្តិការ មានផលប្រយោជន៍ដូចគ្នា នឹងជាកក្តាចាំ
បាច់បំផុត។

ស​ន្តិសុខសមុទ្រ៖ការយកចិត្តទុកដាក់រួមជួរមុខ

ដំណាងជាង១៨០នាក់ មកពីទ្វីបអាស៊ី និងអឺរ៉ុប បានពិភាក្សាអំពីបញ្ហា​សន្តិសុខ
សមុទ្រ ក្នុងក្របខ័ណ្ឌសិក្ខាសាលា៖ សន្តិសុខ និងការអភិវឌ្ឍន៍លើសមុទ្រ៖ កិច្ចសហប្រ
តិបត្តិកាអន្តរជាតិ និងការចែករំលែកបទពិសោធន៍អាស៊ី-អឺរ៉ុប បានប្រព្រឹត្តទៅនៅ
ទីក្រុង Ha Long ខេត្ត Quang Ninh ភូមិភាគខាង​ជើង​វៀតណាម ក្នុងសប្ដាហ៍មុន 
បានសរអោយឃើញនូវការយកចិត្តទុកដាក់កាន់តែច្រើន ពីប្រទេសនានាក្នុងនិង
ក្រៅតំបន់ ចំពោះតម្រូវការអំពីបរិយាកាស​សមុទ្រសន្តិសុខ សន្តិភាព និងស្ថិរភាព។

ក្នុងរយៈពេល២ថ្ងៃ សិក្ខាសាលាប្រព្រឹត្តទៅ អង្គសន្និសីទជាច្រើនបានពីភាក្សាអំ
ពីវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសន្តិសុខសមុទ្រ​ប្រពៃណី និងក្រៅប្រ
ពៃណី អះអាងថា៖កិច្ចសហប្រតិបត្តិការគឺជាការចាំបាច់បំផុត។ ​បណ្ឌិត Dang Dinh
 Quy
អនុរដ្ឋមន្ត្រីការបរទេស បានអះអាងថា៖​

​          សន្តិសុខសមុទ្រដើរតួនាទីកាន់តែសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ។  ក្នុងពេល
ជាមួយគ្នានោះ គ្រោះអាសន្នអំពីជំលោះនៅលើសមុទ្រក៏បានកើន​ឡើង ធ្វើអោយ
ធ្លាក់ចុះក៏ដូចជាគំរាមកំហែងទៅលើកិច្ចសហប្រតិបត្តិការ និងទំនុក​ទុកចិត្តរវាង
ប្រជាជាតិនានា ក្នុងបញ្ហាការពារសន្តិសុខសមុទ្រ និងបរិយកាសសមុទ្រ ដូចនាសព្វថ្ងៃ។

ក៏ក្នុងសិក្ខាសាលាលើកនេះ មតិរបស់បណ្ដាអ្នកជំនាញការ សាស្ត្រាចារ្យជួរមុខនៃ
ទ្វីបទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ ចែករំលែក
ព័ត៍មាន និងបទពិសោធន៍។ មតិជាច្រើនបានចាត់ទុកថា៖​ បណ្ដាប្រទេសនៅទ្វីប
អាស៊ី អាចសិក្សារៀនសូត្របទពិសោធន៍របស់យន្តការសន្តិសុខសមូហភាព ដែលបាន
កំពុងអនុវត្តនៅទ្វីបអឺរ៉ុប។ ទន្ទឹមនឹងនោះ មតិជាច្រើនក៏បានចាត់ទុកថា៖ អាស៊ាន
កំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខសមុទ្រជាច្រើន ដូចជា៖ ភេរវកម្ម ចោលសមុទ្រ 
និងអំពើហឹង្សាផ្សេងៗទៀត។ ដូច្នេះ ប្រទេសទាំងនេះកសាងប្រព័ន្ធព័ត៍មានសម
ស្របមួយជាការចាំបាច់ ចំពោះ​សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍។ បណ្ឌិត​ Felix
 Heiduk អ្នកជំនាញការ​ នៃវិទ្យាស្ថានបណ្ដាបញ្ហាសន្តិសុខអន្តរជាតិអាល្លឺម៉ង់ បាន
ចាត់ទុកថា៖​​

ខ្ញុំចាត់ទុកថា៖ ដើម្បីរួចផុតពីស្ថានភាពគ្មានក្របខ័ណ្ឌ យើងត្រូវស្វែង​រក​
ក្របខ័ណ្ឌថ្មីចំពោះជំលោះ ជៀសវាងការប្រកួតប្រជែង គោលនយោបាយស្ដីពី​អធិ
បតេយ្យភាពនិងឆ្ពោះទៅកិច្ចសហប្រតិបត្តិការនានា។

ជំរុញការកសាងទំនុកទុកចិត្តនិងកិច្ចការបរទេសបង្ការការពារ

បញ្ហាកាត់បន្ថយជំលោះ កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ជាថ្មីម្តង
ទៀត ក្លាយទៅជាប្រធានបទស្នូល នៅសន្និសីទពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន 
-ចិន ដែលទើបនឹងបានប្រព្រឹត្តទៅនាថ្ងៃទី១៤មិថុនា នៅប្រទេសចិន។​ ភាគីទាំង
ឡាយបានបង្ហាញនូវការប្តេជ្ញាចិត្តនយោបាយខ្ពស់ ដើម្បីធានាសន្តិភាព និងសន្តិ
សុខនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងអនុវត្តវិធានការ
កសាងទំនុកទុកចិត្ត និងកិច្ចការបរទេសបង្ការ គោរពគោលការណ៍ជាសារវ័ន្តរបស់
ច្បាប់អន្តរជាតិ ពិសេសគឺគោរពដំណើការគតិយុត្តិ និងកិច្ចការបរទេស ដោះស្រាយ
ជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។

អាច​ឃើញបានថា៖ ក្នុងគ្រប់ទំនាក់ទំនងសហប្រតិបត្តិការ ឬនៅតំបន់​ស
មុទ្រណាមួយ គឺការធានាអនុវត្តច្បាប់អន្តរជាតិតែងតែជាកក្តាស្នូល។ ជាច្បាស់
លាស់ថា៖ បណ្ដាប្រទេសឆ្នេរសមុទ្រ និងប្រទេសទាក់ទិននានាក្នុង​តំបន់​កំពុងប្រ
ឈមមុខនឹងឱកាសសហប្រតិបត្តិការជាច្រើនដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ
សន្តិសុខសមុទ្រដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ