ឱកាសមាសសំរាប់ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់

ឱកាសមាសសំរាប់ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់ - ảnh 1
ឱកាសមាសសំរាប់ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់ (Reuters)

        Vovworld-នេះជាវង់ចរចារមានចរិតលក្ខណៈសំរេចកំណត់ដើម្បីអ៊ីរ៉ង់និង
បណ្ដាមហាអំណាចឈាន​ទៅកិច្ចព្រមព្រៀចុងក្រោយសំដៅបញ្ចប់ជំលោះអំពី
កម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់​ក្នុងអំឡុង១២ឆ្នាំកន្លងមក។ មុននោះដោយមិនអើពើរ
ដល់ការខំប្រឹងប្រែងរបស់​ភាគី​ទាក់ទិននានា បណ្ដាការចរចារអំពីកិច្ចព្រមព្រៀង
យូរអង្វែងដើម្បីរារាំង​កម្មវិធី​នុយគ្លេអ៊ែរបស់ Tehran សំដៅប្តូរយកការជួយឧបត្ថម្ភ
និងលុបចោល​វិធានការដាក់ទណ្ឌកម្មមិនទាន់ទទួលលទ្ធផលចុងក្រោយឡើយ។

បណ្ដាការខ្វែងគំនិតពិបាកដោះស្រាយ

        បន្ទាប់ពីហួសកាលកំណត់ទី២០កក្កដា អ៊ីរ៉ង់និងក្រុម P5+1 បានឯកភាព
​ពន្យា​ពេលចរចារដើម្បីដោះស្រាយបញ្ហាគន្លឹះ។ ប៉ុន្តែជិត៤ខែបានកន្លងផុតទៅ​
ប៉ុន្តែភាគីនានាមិនទាន់បង្រួញគំលាតការខ្វែងគំនិតបានឡើយ។ ហេតុនេះ​ហើយ
រាល់ក្តីសង្ឃឹមកំពុងបានផ្អែកទៅលើការចរចារលើកនេះ សង្ឃឹមទទួល​បាន​កិច្ច
ព្រមព្រៀងចំកាលកំណត់ថ្ងៃទី២៤វិច្ឆិកាដូចនឹងភាគីនានាបានដាក់​ចេញ។ ក្រឡែក
មើលឡើងវិញដំណើរការចរចារក្នុងច្រើនឆ្នាំកន្លងមកអាចបាន​ឃើញបណ្ដាភាគី
ទោះបិជាទៅបានកំណាត់ផ្លូវដ៏វែងប៉ុន្តែនៅមានការខ្វែងគំនិតនៅបញ្ហាគិន្លឹះស្មុគ
ស្មាញនិងរស៊ើបមួយចំនួន។ នោះជាការការខ្វែងគំនិតអំពី​ទ្រង់​ទ្រាយសមត្ថភាព
ពង្រីកនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ ក្នុងនោះមានបញ្ហាឡប្រតិកម្ម​នុយគ្លេអ៊ែទឹកធ្ងន់នៅ
Arak កាលកំណត់សុពលភាពនៃកិច្ចព្រមព្រៀង​ទ្រង់​ទ្រាយ​កាត់បន្ថយការដាក់
ទណ្ឌកម្មជាដើម។

សុឆ័ន្ទះជាប្រការសំរេចកំណត់

        ទោះបីដូច្នេះក្តី មិនអាចបដិសេធបានថា ក្នុងអំឡុង១០ឆ្នាំកន្លងមក គ្មាន​ពេល
ណាដំណើរការចរចារបានទៅឆ្ងាយដូច្នេះឡើយ។ ភាគីទាំងពីរបានមាន​ការ​ជឿជាក់
គ្នាទៅវិញទៅមកដើម្បីធ្វើឲ្យដំណើរការចរចារ ទោះបីជាមិនទាន់​ទទួលបានកិច្ច
ព្រមព្រៀងចុងក្រោយប៉ុន្តែមិនអាចផ្ទុយទៅវិញបានឡើយ។​ សុឆ័ន្ទះនោះបានជួយ
ឲ្យការជឿជាក់គ្នាទៅវិញទៅមកកំពុងបានកសាង ភាគី​ទាំង​ពីរកាន់តេបានខិតមក
ជិតគ្នាជាង។

        មុននឹងវង់ចរចារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាន
ប្រកាសថា ប្រសិនបើមានសុឆន្ទះពីភាគី P5+1 អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច​ឆ្លើយ​តប
និងឈានទៅកិច្ចព្រមព្រៀងមួយ។ ប្រសិនបើគ្មានសុឆន្ទះពី P5+1 អ៊ីរ៉ង់​នៅតែចង់
មានដំណោះស្រាយមួយសំរាប់បញ្ហានុយគ្លេអ៊ែ ប៉ុន្តែមិនដើរផ្ទុយនឹង​ផលប្រយោជន៍
ជាតិឡើយ។ ខណៈពេលនោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស​លោក Phillip Hammond
បានចាត់ទុកថា បណ្ដាភាគីអាចទទួលបានកិច្ច​ព្រម​ព្រៀងអំពីកម្មវិធីនុយគ្លេអ៊ែរបស់
អ៊ីរ៉ង់មុនថ្ងៃទី២៤វិច្ឆិកា។ រីឯរដ្ឋមន្ត្រីការបរទេស​អាមេរិកលោក John Kerry បានចាត់
ទុកថា នេះជាឱកាសប្រវត្តិសាស្ត្រដែល​អ៊ីរ៉ង់​មិនអាចបោកចោលឡើយ។

កាសមាសសំរាប់កិច្ចព្រមព្រៀងនុយគ្លេអ៊ែលើគ្រប់វិស័យ

        ជាច្បាស់ណាស់ថា សុឆ័ន្ទះពីភាគីទាំងពីរមានស្រាប់។ ក្នុងពេលនេះ ប្រការ​ចាំ
បាច់បំផុតគឺបណ្ដាភាគីត្រូវឆ្លៀតយកឱកាសក្នុងសកម្មភាពជាក់ស្ដែង។

        ក្នុងកាលៈទេសៈអស្ថិរភាពដំបន់កាន់តេកើនឡើងដោយមានការគំរាម​កំហែង​
ពីរដ្ឋឥស្លាមស្វ័យប្រកាស (IS) ការទទួលបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែ​លើគ្រប់
វិស័យ​មិនត្រឹមតែជួយបញ្ចប់រយៈពេល៣៥ឆ្នាំអមិត្តរវាងអ៊ីរ៉ង់និងលោកខាងលិច
ប៉ុណ្ណោះទេ​ថែមទាំងបើកចេញឱកាសសហប្រតិបត្តិការជាច្រើនរវាង​វ៉ាស៊ីងតោន
និង Tehran ក្នុង​នោះមានសង្គ្រាមប្រឆាំង IS។ អាមេរិកនិង​លោក​ខាង​លិចកំពុង
យល់ព្រមនឹង​ស្ថានភាព​ជាក់ស្ដែងថា ប្រទេសសាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ដើរតួនាទី
សំខាន់ក្នុងការ​ដោះស្រាយបញ្ហានានានៅដំបន់មជ្ឈឹម​បូព៌ា។ ហេតុនេះហើយ​នេះ
ជាឱកាស​មាស​ដើម្បីអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាន​កិច្ចព្រមព្រៀងមួយលើគ្រប់
វិស័យយូរអង្វែង​នាំមក​នូវផលប្រយោជន៍សំរាប់ភាគីទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ