១០០ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីបារាំង Francois Hollande គ្មានភាពផ្អែមល្ហែម។

១០០ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីបារាំង Francois Hollande គ្មានភាពផ្អែមល្ហែម។ - ảnh 1
១០០ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីបារាំង Francois Hollande គ្មានភាពផ្អែមល្ហែម។


       VOV-មុនបង្អស់អាចអះអាងថា ក្នុងរយៈពេល៣ខែកន្លងទៅ ប្រធានាធិបតី​របស់គណៈបក្សសង្គម Francois Hollande បានរួមជាមួយរដ្ឋាភិបាលថ្មីអនុវត្ត​ភ្លាមៗបណ្ដាគោលនយោបាយដែលលោកបានសន្យាក្នុងការប្រជែងសម្លេង
ឆ្នោត។ ក្នុងខែឧសភា ត្រឹមតែ២សប្ដាហ៍ក្រោយពេលបានជ្រើសតាំងប្រធានាធិបតី ថ្មីរបស់គណៈបក្សសង្គមបានឲ្យអនុវត្តការកាត់បន្ថយ៣០%នៃប្រាក់ខែរបស់បណ្ដា
រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល ចុះហត្ថលេខាលើឯកសារមួយអំពីបែបបទ​សកម្មភាពកាតព្វកិច្ច របស់រដ្ឋាភិបាល ប្រកាសដកកងទ័ពបារាំងចេញពីអាហ្វហ្គានីស្ថានជាដើម។​ ដល់ខែ មិថុនានិងខែកក្កដា ក្រោយពេលភាគីឆ្វេង​និយម​ដណ្ដើមបានជ័យជំនះក្នុងការបោះ
ឆ្នោតនិតិបញ្ញាត្តិ រដ្ឋាភិបាលរបស់លោក​ Hollande បានអនុវត្តបន្ថែមគោលនយោបាយ ថ្មីជាច្រើនគួរឲ្យយកចិត្តទុកដាក់គឺ​បង្កើនប្រាក់ខែ ស្ដារអាយុចូលនិវត្តគឺ៦០ឆ្នាំក្នុង មុខរបរមួយចំនួនជាដើម។ នាថ្ងៃទី​១សីហាកន្លងទៅ រដ្ឋាភិបាលរបស់លោក
Hollande បានចេញសេចក្តីសំរេច​សំខាន់​មានអត្ថន័យនិមិត្តសញ្ញាដ៏ខ្ពស់និងត្រូវបាន ប្រជាជនបារាំងរង់ចាំគឺកាត់បន្ថយ​ប្រាក់ខែប្រមាណ៣០%របស់ប្រធានាធិបតីនិង
នាយករដ្ឋមន្ត្រី។

        រាល់ការខំប្រឹងប្រែងរបស់លោក Hollande និងរដ្ឋាភិបាលថ្មីត្រូវបានប្រជាជន
​វាយ​តំលៃខ្ពស់។ ជាពិសេស លោក Hollande បានបង្ហាញរូបភាពប្រធានាធិបតី​សាមញ្ញម្នាក់ផ្ទុយនឹងរបៀបរស់នៅរបស់ប្រធានាធិបតីអាណាត្តិមុន លោក Sakozy។ ទន្ទឹមនឹងរាល់គោលនយោបាយដែលបានអនុវត្តនោះ មានប្រការជា​ច្រើន​ដែល ប្រជាជនរងចាំប៉ុន្តែរដ្ឋាភិបាលថ្មីមិនទាន់ធ្វើបាន។ ការអរិចិត្តបំផុតក្នុង​សាធារណៈមតិ បារាំងក្នុងរយៈពេលកន្លងទៅគឺការបណ្ដេញពលករជាច្រើននាក់នៅសម្ព័ន្ធក្រុមហ៊ុនធំៗ
ជាច្រើនរបស់បារាំង ពិសេសគឺ Peugeot Citroen បាន​ប្រកាសកាត់បន្ថយពលករប្រមាណ ៨ពាន់នាក់។ រដ្ឋាភិបាលរបស់លោក Hollande​ត្រូវរិះគន់គឺយឺតយាវនិងអសកម្មក្នុងការ ជ្រៀតជ្រែកចូលបណ្ដាផែនការកាត់បន្ថយពលករនោះ។ ស្ថានភាពសន្តិសុខអស្ថិរភាព បានបង្កើននៅកន្លែងមួយចំនួនរបស់​បារាំងក៏ធ្វើឲ្យរដ្ឋាភិបាលរបស់គណៈបក្សសង្គម ត្រូវទ្រាំទ្រការរិះគន់របស់​សាធារណៈមតិ។

        ប៉ុន្តែសាធារណៈមតិចាត់ទុកថា​ផ្លូវរបស់ប្រធានាធិបតី Francois Hollande ទើប​នឹងបានចាប់ផ្ដើមនិងនៅចំពោះមុខគឺនៅវែងឆ្ងាយនិងពេញទៅដោយការលំបាក។
បញ្ជីឈ្មោះ​បណ្ដាការងារដែលលោកនិងរដ្ឋាភិបាលរបស់លោកត្រូវអនុវត្តគឺច្រើន។
ដើមដំបូង​គឺក្នុងរយៈពេល៣ខែខាងមុខត្រូវទប់ស្កាត់ការដំឡើងថ្លៃប្រេងស៊ាំង អនុវត្ត
ហូត​ពន្ធ​៧៥%ដូចជាលោកបានសន្យាទៅលើបណ្ដាមុខសញ្ញាមានចំណូលជាង១
លាន Euro ក្នុងមួយឆ្នាំ ជំរុញការងារធ្វើនិងឱកាសមានផ្ទះនៅចំពោះយុវជន។ កែលំអរ​សន្តិសុខក៏ជាអាទិភាពធំមួយដែលរដ្ឋាភិបាលរបស់លោក Francois Hollande ត្រូវយក ចិត្តទុកដាក់ដែរ។ ប៉ុន្តែមុនបង្អស់ ការសាកល្បងធំបំផុតចំពោះលោក Hollande គឺ ទន្ទឹមនឹងរូបភាពប្រធានាធិបតីសាមញ្ញធម្មតានោះលោកត្រូវ​បង្ហាញ​នូវសម័ត្ថភាព ដឹកនាំខ្លាំងក្លាជាង។ ទន្ទឹមនឹងរូបភាពរបស់ខ្លួននោះ ប្រធានាធិបតី Francois Hollande ត្រូវលើកកំពស់រូបភាពរបស់ប្រទេសបារាំង ដើម្បីស្ដារប្រទេស​បារាំងខ្លាំងមួយក្នុង
សហភាពអឺរុប ប្រគួតប្រជែងជាមួយរូបភាពប្រទេស​អាល្លឺម៉ង់​ដែលកំពុងបាន ស្ងើចសរសើរនៅទ្វិបអឺរុបដោយសារបានឈររឹងមាំក្នុងវិប័ត្ត​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ។

        រយៈពេល១០០ថ្ងៃកាន់អំណាចរបស់លោក Hollande បានកន្លងផុត ក្រឡេក​
មើលឡើងវិញ ការលំបាកគឺមិនតិចប៉ុន្តែប្រជាជនបារាំងកំពុងទទួលស្គាល់វាយ​តំលៃសកម្មរាល់ការងារដែលអ្នកដឹកនាំរបស់វិមាន ​Elysse កំពុងបង្ហាញតាម​កិច្ច​សន្យារបស់ខ្លួនចំពោះអ្នកបោះឆ្នោត។ កំណាត់ផ្លូវថ្មីនៅចំពោះមុខនៅមាន​ការ​
លំបាកជាច្រើន ពិសេសគឺខឿនសេដ្ឋកិច្ចទ្វិបអឺរុបកំពុងក្នុងដំណាក់កាលលំបាក តើប្រទេសបារាំងអាចឆ្លងផុតពីវិប័ត្តដែររឺទេ? ចំឡើយនៅចំពោះមុខប៉ុន្តែ​សាធារណៈ​
មតិជឿជាក់ថា​ កំណាត់ផ្លូវនោះនឹងងាយស្រួលជាងក្នុងពេល​ប្រធានាធិបតី Francois
Hollande កំពុងមានការស្រុះចិត្តគំនិត ជឿទុកចិត្ត​របស់​ប្រជាជននៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ