២០១៣-ឆ្នាំសាកល្បងរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama

២០១៣-ឆ្នាំសាកល្បងរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (Getty)

 
       Vovworld-ប្រទេសអាមេរិកបានចាប់ផ្ដើមឆ្នាំ២០១៣ជាមួយជំនៀជឿជាក់
ទៅលើការ ជាប់ឆ្នោតអាណត្តិទី២របស់ប្រធានាធិបតី Barack Obama។ ប្រជាជន
អាមេរិក សង្ឃឹមថា ក្នុងរយៈពេល៤ឆ្នាំខាងមុខ ប្រទេសអាមេរិកនឹងឈានទៅ
ដំបន់បំភ្លឺ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច អត្រាបាត់អាជីពថយចុះ​ចំណូលប្រជាជនបាន
កើន ឡើង រួមជាមួយផលប្រយោជន៍សង្គមនាំមកនូវលក្ខណៈរស់នៅល្អជាងនវ
សំរាប់ពួកគេ។ និង លើស្ថានភាពជាក់ស្ដែងនោះ ក្នុងឆ្នាំដំបូងនៃអាណត្តិទី២ លោក
ប្រធានាធិបតី Barack Obama ជានិច្ចកាលអនុវត្តកិច្ចសន្យាជាមួយអ្នកបោះឆ្នោតក្នុង
ពេលដែល កំណត់សេដ្ឋកិច្ចជាស្នូល ព្រមទាំងខំប្រឹងប្រែងបង្រួញគំលាតខ្វែងគំនិត
រវាង​សមាជិកសភានានាក្នុងរដ្ឋសភាដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលកំពុងបាន
ដាក់ចេញចំពោះប្រទេសអាមេរិក។ ប៉ុន្តែអាចឃើញថា ការខំប្រឹងប្រែងរបស់​​លោក
Barack Obama នៅមិនទាន់ទទួលបានលទ្ធផលដូចនឹងបំណង​នៅឡើយ។ ការខ្វែង
គំនិតផ្ទៃក្នុងគណបក្សទាំងពីរបានធ្វើឲ្យសេចក្តីសំរេចចិត្តស្ទើរតែទាំងអស់អំពីកិច្ចការ
ក្នុងប្រទេសនិងកិច្ចការបរទេសនៃ​ប្រទេសនេះធ្លាក់ក្នុងភាពទាល់ច្រក។

ការខ្វែងគំនិតដ៏ជ្រាលជ្រៅខាងនយោបាយនិងហិរញ្ញវត្ថុ

        បញ្ហាផ្ទៃក្នុងធំៗរបស់ប្រទេសអាមេរិកក្នុងឆ្នាំ២០១៣ដូចជាកាត់បន្ថយការ​ខាត
បង់ថវិការរដ្ឋ កំណែទម្រង់កំរិតពន្ធកែលំអរប្រព័ន្ធធានារាប់រងសុខាភិបាលជា​ដើម ជាបណ្ដាបញ្ហាមានចរិតលក្ខណៈបន្ទាន់ប៉ុន្តែក្នុងឆ្នាំកន្លងមកមិនបានកត់​សម្គាល់​ការប្រែប្រួលសកម្មណាមួយឡើយ។ លេចធ្លោបំផុតគឺកម្មវិធីកែលំអរ​ប្រពន្ធ​ធា
នារាប់រងនិងថែមទាំផ្នែកសុខាភិបាលរឺបានហៅថា Obamacare។ នេះជាជំហាន​ពិបាកបំផុតនឹងចំណាយកំលាំងច្រើនបំផុតរបស់ប្រធានាធិបតីលោក Barack Obama ខណៈដែលក្រមច្បាប់នេះចូលជាធរមាន។ ការ​ប្រឈម​មុខដាក់គ្នារវាងគណបក្ស
ទាំងពីរក្នុងឆ្នាំ២០១៣បាននាំមកនូវផលវិបាកដ៏​ធ្ងន់ធ្ងរ។ ជាលើកដំបូងក្នុងអំឡុង
១៧ឆ្នាំ ស្ថាប័នសហរដ្ឋមួយផ្នែកត្រូវបានបញ្ឈប់​សកម្ម ភាពបុគ្គលិករាប់សែននាក់
ត្រូវសំរាកគ្មានប្រាក់ខែ ក្នុងពេលដែល​ប្រទេសជាតិ​ត្រូវរុញដល់ការក្ស័យធុន។

        ទន្ទឹមនឹងនោះ កត្តាតានតឹងក្នុងសង្គមក៏ជាបញ្ហាឈឺក្បាលរបស់រដ្ឋអំណាច​អាមេរិកក្នុងឆ្នាំ២០១៣ ពេលដែលការបាញ់កាំភ្លើងក្នុងសាលាកើតមានឡើង​ជា
បន្តបន្ទាប់។

វិបត្តិការទូតដែលទាក់ទិនដល់កម្មវិធីចារកម្ម

        ក្នុងឆ្នាំ២០១៣ ករណីធំមួយដែលទាក់ទិនដល់គោលនយោបាយកិច្ចការ​
បរទេស​របស់អាមេរិកគឺករណីអតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក
(CIA) Edward Snowden បានរត់កេចទៅឯបរទេសនិងបែកធ្លាយកម្មវិធីចារកម្ម​
សំងាត់​លើទ្រង់ទ្រាយធំៗរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)។ រាល់
ព័ត៌មាន​ដែលអតីតចារបុរសនេះធ្លាយបានធ្វើឲ្យរដ្ឋអំណាចវ៉ាសីនតោនធ្លាក់ចុល
ក្នុងវិបត្តិ​ការទូតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់
អាមេរិក។ ករណី​ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក-ទ្វិបអឺរ៉ុបត្រូវខូចខាត ធ្វើឲ្យផ្អាក
ការចរចារអំពី​កិច្ច​ព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរមហាអាតឡង់ទិក
(TTIP)។ ក្នុងពេល​នោះទោះបីទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងគ្នាទៅវិញទៅមក
អាមេរិក-ចិនត្រូវបានបង្កើនតាមរយៈ​ជំនួបជាន់ខ្ពស់ជាបន្តបន្ទាប់ក្តី ប៉ុន្តែរាល់សេចក្តី ប្រកាសរបស់អាមេរិកចំពោះ​សកម្មភាពរបស់ប៉េកាំងនៅដំបន់ជំលោះសមុទ្រក៏ធ្វើ ឲ្យទំនាក់ទំនងរវាងមហា​អំណាចទាំងពីរនេះនៅមានភាពខ្វែងគំនិតគ្នានៅឡើយ។

ចំណុចបំភ្លឺក្នុងគំនូរប្រទេសអាមេរិក

        ទោះបីដូច្នេះក្តី មិនបដិសេធថា ក្នុងឆ្នាំ២០១៣ ប្រធានាធិបតីលោក Barack
Obama ទទួលបានសញ្ញាជោគជ័យមួយចំនួនដែរ។ មុនបង្អស់គឺវឌ្ឍន​ភាព​សកម្ម
ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ។ GDP ក្នុងត្រីមាសទី៣ឆ្នាំ២០១៣ទទួលបាន​៣,៦% ខ្ពស់ជាងនឹងកំរិតព្យាករណ៍៣,១%របស់អ្នកជំនាញការ។ នេះក៏ជាល្បឿន​បង្កើន
GDP ខ្លាំងបំផុតរបស់អាមេរិកគិតតាំងពីត្រីមាសទី១ឆ្នាំ២០១២។ សេដ្ឋកិច្ច​មាន
កំណើនបានរួមចំណែកធ្វើឲ្យអត្រាបាត់អាជីពនៅអាមេរិកនាខែវិច្ឆិកាឆ្នាំ​២០១៣
ថយចុះនៅកំរិត៧% កំរិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំ។

        ក្នុងវិស័យកិច្ចការបរទេស ឆ្នាំ២០១៣បានកត់សម្គាល់ជំហានកែលំអរដ៏ច្បាស់​
លាស់​ក្នុងទំនាក់ទំនងរវាងអាមេរិកនិងប្រទេសឥស្លាមអ៊ីរ៉ង់។​ ការលុបចោល​វិធានការ​
សង្គ្រាម យល់ព្រមជាមួយសំណើររបស់រុស្ស៊ីក្នុងនាទីចុងក្រោយដើម្បី​ស្វែងរក
ដំណោះស្រាយការទូតសំរាប់បញ្ហាស៊ីរីក៏ត្រូវបានចាត់ទុកជាការដោះ​ស្រាយមួយ
ប្រសើររបស់ប្រធានាធិបតីលោក Barack Obama ដែរ។

        ឆ្នាំ២០១៤ជាមួយខឿនសេដ្ឋកិច្ចខ្លាំងជាងអាចជាឆ្នាំលោតផ្លោះចំពោះ​ប្រទេស
អាមេរិក។ ប៉ុន្តែដើម្បីធានាកំណើនទូលំទូលាយជាងសំរាប់​ប្រជាជននៅ​មានការងារ
ជាច្រើនត្រូវបានធ្វើ។ រួមជាមួយការបង្កើនកំលាំងពលំក្នុងប្រទេស ស្វែងរកការ
ស្រុះស្រួលចិត្តគំនិតក្នុងបញ្ហាផ្ទៃក្នុងកិច្ចការបរទេសនោះ ប្រទេសអាមេរិក​ត្រូវបន្ត
តាមដានផ្លូវថ្មីឆ្ពោះទៅពិភពលោកសុវត្ថិភាពជាងនេះ។​ នេះក៏ជាការសាកល្បង​មិនតូចចំពោះប្រធានាធិបតីលោក Barack Obama ក្នុងឆ្នាំ​២០១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ