|
ស្រការនាគ Tien Giang(Image:Internet) |
Vovworld-ឆ្នាំនេះទោះបីមានអាយុ៧០ឆ្នាំក្តី តែលោក Huynh Ly -យុទ្ធជនពិការ
ថ្នាក់លេខ៣/៤នៅភូមិ Phu Khuong B ឃុំ Phu Kiet ស្រុក Cho Gao ខែត្រTien Giang
រវល់ខ្លាំង នឹងកិច្ចការគ្រួសារនឹងសង្គមកិច្ចជានិច្ច។ ប្រជាជនក្នុងស្រុករំលឹកដល់
លោកដោយការ គោរព។រីឯយុវជនចាត់ទុកលោកជាគំរូដើម្បីរៀនសូត្រធ្វើតាម។
ក្នុងរយះពេលជាង២០ឆ្នាំកន្លងមកគិតតាំងពីថ្ងៃចូលនិវត្ត លោក Huynh Ly
ទទួល បន្ទុកជាលេខាសាខាបក្សភូមិចំនួន៣ នឹងសកម្មចូលរួមការងារសង្គមនៅ
តំបន់ផង។ ទទួលបន្ទុកតួនាទីណាកក៏ដូច្នេះដែរ លោកសុទ្ធតែពង្រីកអត្តចរិត”
យុទ្ធជនអុំហូ” បំពេញ ឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ជូន។ជាពិសេស លោក
បានរួមវិភាគទានយ៉ាងសកម្ម ក្នុងការកសាងបក្ស ចលនាប្រជាជនកសាងជនបទថ្មី អភិវឌ្ឌ្យន៏សេដ្ឋកិច្ចគ្រួសារ។
នៅភូមិ Phu Khuong B នាសព្វថ្ងៃ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ៣% តែ
ប៉ុណ្ណោះ។ ផ្លូវគមនាគមជនបទ១០០%បានក្រាលកៅស៊ូឫចាក់បេតុង។ការរស់នៅ
ធូរធារគ្រាន់បើរបស់គ្រួសារលោកនាបច្ចុប្បន្នគឺជាលទ្ធផលនៃសេចក្តីប្តេជ្ញាចិត្តរួច
ផុតពីភាពក្រីក្រលំបាក។មុននេះពេលទើបមានគ្រួសារប្តីប្រពន្ធលោកត្រូវ ជួលដី
គេដើម្បីដាំដំណាំរួមផ្សំនឹងចិញ្ចឹមជ្រូកមេ។ដោយចរិតឧស្សាហ៏ព្យាយាមស៊ូលំបាក
សន្សំសំចៃ ដើមទុនកើនឡើងជាបណ្តើៗ។ហើយប្តីប្រពន្ធលោកទិញដីស្រែបាន
២,៥កុង។ ពីនោះគ្រួសារយុទ្ធជនពិការនេះមានលក្ខណះពង្រីកការផលិតតាមរូប
សណ្ឋានចំការ-ស្រះ-ទ្រុង។នោះគឺរូបសណ្ឋានចិញ្ចឹមជ្រូកមេដោយផ្សារភ្ជាប់នឹង
ការចិញ្ចឹមត្រី នឹងដាំ ដំណាំរួមផ្សំ ដើមឈើលំអរ។សេដ្ឋកិច្ចគ្រួសារស្ថិរភាពលោក
កាន់តែមានលក្ខណះចូលរួម ការងារសង្គមថែមទៀត។លោកចែករំលែកថា៖
“ខ្ញុំរំពឹងគិតថា៖ខ្ញុំមានការទទួលខុសត្រូវរួមជាមួយបក្សភាគកសាងភូមិឃុំឲ្យកាន់
តែសម្បូររុងរឿង កសាងគ្រួសារខ្លួនឲ្យមានជីវភាពរស់នៅកាន់តែធូរធារគ្រាន៊បើ។ “
ក្នុងរយះពេលជិត៣០ឆ្នាំចូលរួមការតស៊ូប្រឆាំងពូកចក្រព័ត្តអាមេរិកលោក
Huynh Ly បានបង្កើតស្នាដៃជាច្រើន នឹងត្រូវរងរបូសធ្ងន់ចំនួន៨លើក។គិតតាំង
ពីឆ្នាំ១៩៨៦មក លេខាសាខាបក្សភូមិ Huynh Lyនៅទទួលបន្ទុកជាអ្នកមើលថែ
ឈាបនដ្ឋានឃុំ Phu Kiet ផង។លោកសកម្មរួមកំលាំងកាយចិត្ត ចលនាប្រជាជន
រួមប្រាក់រួមថ្ងៃពលកម្មដើម្បី កសាងឈាបនដ្ឋានឲ្យស្កឹមស្កៃ។លោកប្រាប់ឲ្យដឹង
ថា៖ ” បណ្តាយុទ្ធជនពលីដែលសំរាកនៅទីនេះ ក៏ដើម្បីប៉ុព្វហេតុរំដោះជាតិ ។វិល ត្រឡប់មកស្រុកកំណើតវិញខ្ញុំទទួលរ៉ាប់រងការងារនេះដើម្បីមើលថែផ្នូរបណ្តាយុទ្ធ
ជន លីបានល្អជាង។“
សកម្មចូលរួមរាល់ការងារសង្គម ពាក្យសំដីដើរទន្ទឹមនឹងការធ្វើ លោក Huynh
Lyត្រូវបានបក្សភាគ រដ្ឋអំណាចទុកចិត្ត នឹងប្រជាជនកោតគោរព ។លោក Doan
Cong Truc អនុប្រធានសមាគមអតិតយុទ្ធជនឃុំPhu Kietនិយាយថា៖ “យុទ្ធជន
ពិការ Huynh Ly ជាមនុស្សសកម្ម១រូប។រាល់ភារកិច្ចដែលបានប្រគល់ជូន សមមិត្តបំពេញយ៉ាងល្អ។សមមិត្តជាគំរូ សំរាប់សមាជិកសមាគមអតិតយុទ្ធជននឹងទាំង
ប្រជាជនរៀនសូត្រធ្វើតាម“ ។
នាសព្វថ្ងៃគ្រួសារលោក Huynh Lyបានមានការរស់នៅធូរធារគ្រាន់បើ។បណ្តា
កូន លោកបានរីកធំធាត់។ក្នុងនោះកូន ២នាក់កំពុងសឹក្សាឧត្តមសឹក្សានៅទីក្រុង
ហូជិមិញ នឹង កូនប្រុស១រូបទៀតជានាយទាហានកងទ័ព។ក្នុងជន្មាយុ៧០ឆ្នាំ តែ
ស្មារតី ទឹកចិត្តខ្លៀវក្លា របស់យុទ្ធជនពិការរូបនេះនៅតែបញ្ចេញពន្លឺជានិច្ច៕