អ្នកលើកទឹកចិត្តវប្បធម៌អានសៀវភៅ

(VOVWORLD) -  អស់រយៈពេល៤០ឆ្នាំកន្លងទៅនេះ អ្នកស្រាវជ្រាវសៀវភៅលោក Vu Kim Dien ជានិច្ចកាលរក្សាទំលាប់អានសៀវភៅដើម្បីបង្កើនចំណេះដឹងសំរាប់ខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ  លោក នៅលៃទុកពេលវេលាដើម្បីពិគ្រោះផ្ដល់យោបល់ជួយមិត្តអ្នកអានស្វែងរកសៀវភៅដែលគេចង់អានទៀតផង។ ប្រការនេះបានរួមចំណែកពង្រីកវប្បធម៌អានសៀវភៅក្នុងសង្គម។

អស់រយៈពេល៤០ឆ្នាំកន្លងទៅនេះ អ្នកស្រាវជ្រាវសៀវភៅលោក Vu Kim Dien ជានិច្ចកាលរក្សាទំលាប់អានសៀវភៅដើម្បីបង្កើនចំណេះដឹងសំរាប់ខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅលៃទុកពេលវេលាដើម្បីពិគ្រោះផ្ដល់យោបល់ជួយមិត្តអ្នកអានស្វែងរកសៀវភៅដែលគេចង់ អានទៀតផង។ ប្រការនេះបានរួមចំណែកពង្រីកវប្បធម៌អានសៀវភៅក្នុងសង្គម។

        ចំពោះមជ្ឈដ្ឋានអ្នកស្រាវជ្រាវសៀវភៅនៅទីក្រុងហាណូយ នរណាក៍ស្គាល់ដល់លោក Vu Kim Dien ជាអ្នកស្រាវជ្រាវសៀវភៅជជុះមួយរូបដែរ។មនុស្សច្រើនហៅលោកថា”អ៊ំ Dien សៀវ ភៅចាស់”។ ដោយសារការជក់ចិត្តនឹងសៀវភៅបានជានៅទីណាមានសៀវភៅល្អៗគឺលោកទៅ ដល់ទីនោះដើម្បីអាន។ លោក Vu Kim Dien រៀបរាប់ថា ក្នុងវ័យ៨ឆ្នាំលោកចាប់ផ្ដើមចូលចិត្តអានសៀវភៅ។ នាគ្រាដំបូងលោកអានសៀវភៅវៀតណាម ហើយជាបណ្ដើរៗលោកអានសៀវភៅអក្សរសាស្រ្តអន្តរជាតិមកពីរុស្ស៊ីនិងបារាំង។ ក្រៅពីសៀវភៅអក្សរសាស្រ្ត លោកក៏អានសៀវ ភៅ លើវិស័យវិទ្យាសាស្រ្តបច្ចេកទេស វិទ្យាសាស្រ្តសង្គម សិល្បៈនិងវិចិត្រកម្មដើម្បីស្វែងយល់ចំណេះវិជ្ជា។ ចំពោះលោក Dien សៀវភៅមួយក្បាលជាប្រធានបទមួយវិស័យមួយឆ្លុះបញ្ចាំងពីជីវភាពរស់នៅហើយក៏ជាឃ្លាំងចំណេះវិជ្ជាសំរាប់មនុស្សសិក្សាស្រាវជ្រាវផងដែរ។ ឥឡូវនេះទោះបីជាមានអាយុជាង៧០ឆ្នាំហើយក្ដីតែលោកនៅតែជក់ចិត្តនឹងការអានសៀវភៅដដែល។លោក Vu Kim Dien បានថ្លែងថា

       “នៅក្នុងជីវិត គ្មានការជក់ចិត្តណាឧត្តុងឧត្តមជាងការចូលចិត្តអានសៀវភៅទេ។ ពេល អានសៀវភៅល្អខ្ញុំមិនចេះនឿយណាយទេហើយចង់អានឡើងវិញទៀត”។

        នាឆ្នាំ១៩៦០ លោក Vu Kim Dien ចាប់ផ្ដើមស្រាវជ្រាវសៀវភៅព្រមទាំងបើកហាងសៀវ ភៅជជុះមួយកន្លែងនៅផ្ទះលេខ៣៥២វិថី Thuy Khue ក្រុងហាណូយ។ នៅក្នុងហាងចង្អៀតនេះ លោកដាក់តាំងសៀវភៅគ្រប់ប្រភេទរាប់ពាន់ក្បាលដែលទាក់ទាញមិត្តអ្នកអានជាច្រើននៅទីក្រុងហាណូយមកទិញនិងផ្លាស់ប្ដូរសៀវភៅ។ តាមលោក Nguyen Van Ngoc ជាអតិថិ ជនមួយរូបបានឲ្យដឹងថា

    “នៅហាងនេះមានសៀវភៅជាច្រើនលើវិស័យប្រវតិ្តសាស្រ្ត ភូមិសាស្រ្ត កសិណសាក្សីព្រឹត្តិការនិងវិស័យផ្សេងៗទៀតដែលកម្រមាន។ ខ្ញុំបានទៅរកទិញសៀវភៅចាស់នៅកន្លែងជាច្រើនហើយតែមកដល់ហាងនេះខ្ញុំពេញចិត្តណាស់ដោយរកបាននូវសៀវភៅដែលខ្លួនចង់បាន”។

អ្នកលើកទឹកចិត្តវប្បធម៌អានសៀវភៅ - ảnh 1អ្នកស្រាវជ្រាវសៀវភៅលោក Vu Kim Dien  

          ក្រៅពីការបំពេញបន្ថែមសៀវភៅសំរាប់ហាង លោក Vu Kim Dien ក៏ពិគ្រោះយោបល់និងឧទ្ទេសនាមសៀវភៅដែលមានខ្លឹមសារល្អៗជាមួយមិត្តអ្នកអានពេលគេមករិះរកសៀវភៅម្ដងៗ។ ចំពោះយុវជន លោកប្រដៅឲ្យអានស្នាដៃអក្សរសាសាស្រ្តរុស្ស៊ីនិងបារាំងព្រោះតាមលោក ថាអក្សរសាស្រ្តនៃប្រទេសទាំងពីរនេះសម្បូរលក្ខណៈមនុស្សសាស្រ្ត។លោក Vu Kim Dien បានថ្លែងថា

        “មកពីអានសៀវភៅទើបយើងមានចំណេះដឹងពិតៗ។ ខ្ញុំក៏ផ្ដែផ្ដាំដល់មិត្តអ្នកអានវ័យក្មេងដែរថា ពេលនៅក្មេងគួរតែអានប្រលោមលោក រីឯពេលចាស់ទុំហើយគួរតែអានរឿងខ្លីនិងកំណាព្យខ្លី។ ប្រសិនបើគ្មានវប្បធម៌អានគឺចំណេះវិជ្ជារបស់យើងមានតិចតួចណាស់”។

        លោក Vu Kim Dien បាននិយាយថានាសម័យបច្ចេកវិទ្យាព័ត៌មានអភិវឌ្ឍយ៉ាងលឿនសព្វថ្ងៃ គឺមានមនុស្សជាច្រើនបានបោះបង់ចោលទំលាប់អានសៀវភៅបោះពុម្ភ។ ហេតុនេះហើយលោកចង់ឲ្យមានបន្ថែមអ្នកស្រលាញ់សៀវភៅ គោរពវប្បធម៌អាន។ ព្រោះសៀវភៅជាទា្វរនាំព្រលឹងមនុស្សទៅកាន់ពិភពល្អស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ