អ្នកហាណូយនៅ Lam Dong នឹករលឹកបុណ្យតេតនៅភាគខាងជើង
LAN ANH -  
(vovworld) /  
|
ជនជាច្រើននាក់នៅវេចនំអន្សមដោយខ្លួនឯង(រូបថតInternet) |
Vovworld-ទោះបីជារស់នៅនៅដំបន់ដី Lam Ha បានជាង៣០ឆ្នាំហើយក្តីប៉ុន្តែ
លោកស្រី Vu Thi Tu Quynh នៅនឹករលឹកបុណ្យតេតនៅភាគខាងជើង។លោកស្រី
មានបំងអថា៖ត្រូវបានគយគន់វិថីហាណូយនារាត្រីឆ្លងចូលឆ្នាំថ្មីលោកសស្រី
សំណេះសំណាលថា៖” នាគ្រាដំបូង ពេលរាត្រីឆ្លងចូលឆ្នាំថ្មីមកម្តងៗខ្ញុំសុ្ឋតែ
សំឡឹងមើលមកស្រុកកំណើតនិងយំដោយសារនឹកឪពុកម្តយ។ឥឡូវនេះខ្ញុំនៅ
នឹកដ៍ដែល។នារាត្រីឆ្លងចូលឆ្នាំថ្មីខ្ញុំប្រសិទ្ឋិពរសាច់ញាតិនៅទីក្រុងហាណូយតាម
ទុរសព្ទ “។
ពេលបុណ្យតេតមកម្តងៗលោកស្រីជានិច្ចកាលអប់រំកូនចៅខ្លួនរក្សាឲ្យបាននូវ
ទំនៀមទំលាប់របស់អ្នហាណូយ។លោស្រីចែករំលែកថា៖ “ ខ្ញុំរំពឹងគិត៖ជា
ឪពុកម្តាយយើងគួរណែនាឲ្យកូនចៅធ្វើយ៉ាងម៉េចដើម្បី រក្សាឲ្យបាននូវទំនៀម
ទំលាប់របស់ខ្លួន។នាថ្ងៃទី២៥តេតខ្ញុំរំលឹកកូនចៅលាងស្លឹកប្រទាលសំដៅវេច
នំអន្សម។នាថ្ងៃទី៣០តេត យើងរៀបចំពិធីធ្វើសែនដូនតា“។
|
បរិយាកាសទទួលបុណ្យតេតេតនៅខេត្ត Lam Dong ដំបន់Tay Nguyen
(រូបថតInternet) |
ជាកូនច្បងក្នុងគ្រួសារបង Nguyen Manh Hung យល់បានបំណងប្រាថ្នារបស់អ្នក
ម្តាយខ្លួន។ទោះបីអាសធាតិក្តៅក្តីប៉ន្តែបងនៅទិញប្រហិតមាន់ស្លោរដាំសម្លទំពាំង
ដើម្បីបូជាដូនតានិងកូនចៅយល់ដឹងអំពីប្រភពដើម។បងអោយដឹងថា៖” ដើមមាន
ឬគល់ទឹកមានប្រភពដើមបានជារសៀលថ្ងៃ៣០តេតខ្ញុំរៀបចំពិធីសែនដូនតាក្នុង
បំណងថា៖កូនចៅដឹងអំពី ប្រភពដើមរបស់ខ្លួននិងឆ្ពោះទោស្រុកកំណើត “។
បង Nguyen Van Haiមានស្រុកកំណើតនៅស្រុក Thanh Tri ជាយក្រុងហាណូយរៀប
រាប់ថា៖ ទោះបីជាប់រវល់ជាមួយកិច្ចការវាលស្រែក្តីប៉ន្តែបងនៅវេចនំអន្សមដោយខ្លួន
ឯង។បងអោដឹងថា៖“ តាំងពិពេលមករស់នៅនៅទីនេះមក ថ្ងៃទិ២៩តេតណាខ្ញុំក៍វេច
នំអន្សមដែរ “។
លោកតាPham Van Trongអាយុ៨២ឆ្នាំជានិច្ចកាលចាត់ថា៖ទំនៀមទំលាប់របស់ដូនតា
មិនគួរលុបចោលទេ។ប្រការសំខាន់គឺនៅបុណ្យតេតយើងរៀបចំពិធីសែនដូនតានិង
ទៅជូនពរឆ្នាថ្មីលោកតាលោកយាយនិងះអ្នកជិតខាង។លោកតាPham Van Trong
អោយដឹងថា៖ “ នាថ្ងៃតេតយើងខ្ញុំឃើញសប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះនេះជា
ថ្ងៃសំរាប់កូនចៅមកសាកសួរសុខទុក្ខលោកតាលោកយាយនិងមិត្តភក្តិជួបគ្នា “។
ទោះបីរស់ឆ្ងាយស្រុកកំណើតយូរហើយក្តីប៉ុន្តែអ្នកហាណូយនៅLam Dongនៅនឹកអំពីដំបន់ដីរាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តពេលបុណ្យតេតមកម្តងៗ៕
LAN ANH
-vovworld