គណៈប្រតិភូបក្ខភាគខេត្ត Dak Lak មានជំនឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតិលើកទី ១៣ របស់បក្ស
(VOVWORLD) - កសាង ខេត្ត Dak Lak ឲ្យកាន់តែសម្បូរធូធា អរិយធម៌ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកសាង Buon Ma Thuot ឲ្យក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen
កិច្ចប្រជុំរបស់ គណៈប្រតិភូបក្ខភាគខេត្ត Dak Lak (រូបថត៖ laodong.vn) |
នៅក្នុងកិច្ចប្រជុំរបស់ គណៈប្រតិភូបក្ខភាគខេត្ត Dak Lak ដែលចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្សកាលពីថ្ងៃទី ១២ ខែមករានោះ លោក Pham Minh Tan លេខារងអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា៖ “ដោយមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ ក្នុងស្មារតីសាមគ្គីភាពនិងឯកភាព គណៈប្រតិភូបក្ខភាគខេត្ត Dak Lak នឹងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារកម្មវិធី ដែលមហាសន្និបាតបក្សលើកទី ១៣ បានកំណត់របស់បក្ស ជាមួយស្មារតីទទួលខុសត្រូវ វិន័យបក្ស ដើម្បីរួមចំណែកដល់ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស យើងខ្ញុំសង្ឃឹមថា ក្រោយជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សនោះ ខេត្ត Dak Lak អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលតភ្ជាប់នឹងការអនុវត្ត សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១៧ អាណត្តិ ២០២០ - ២០២៥ គឺកសាង ខេត្ត Dak Lak ឲ្យកាន់តែសម្បូរធូធា អរិយធម៌ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកសាង Buon Ma Thuot ឲ្យក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ផងដែរ”៕