ប្រជាអាណិកជនមានជំនឿជាក់ទៅលើមហាសន្និបាតលើកទី ១៣ របស់បក្ស
(VOVWORLD) - ស្របតាមមនោសញ្ចេតនានិងជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនក្នុងប្រទេស ឆ្ពោះទៅរកភាពជោគជ័យនៃ មហាសន្និបាតលើកទី ១៣ របស់បក្សនោះ ប្រជាអាណិកជនវៀតណាមនៅបរទេសបានអះអាងអំពីជំនឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស ការយល់ដឹង មោទនភាពជាតិ ហើយមានគោលបំណងចង់រួមវិភាគទានឲ្យបានច្រើនថែមទៀតទៅក្នុងបុព្វហេតកសាង និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
បរិយាកាសស្វាគមន៍មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ វៀតណាម +) |
លោក Luu Thanh Dung ប្រជាអាណិកជនមួយរូបនៅបារាំង (អតីតអគ្គលេខាធិការសមាគមជនវៀតណាមនៅបារាំង) បានឲ្យដឹងថា សហគមន៍អាណិកជនជានិច្ចកាលជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស ប្រទេសជាតិនឹងរក្សាបានឯករាជ្យ ម្ចាស់ការ សន្តិភាព និងបូរណភាពទឹកដីជានិច្ច - នេះគឺជាបំណងប្រាថ្នាដ៏ធំធេងបំផុតរបស់ជនវៀតណាមនៅបរទេសកំពុងឆ្ពោះមកមាតុភូមិ។ ពីសហព័ន្ធរុស្ស៊ី លោកស្រី Nguyen Thi Minh Hanh អ្នកគ្រូជាន់ខ្ពស់នៃមហាវិទ្យាល័យជាតិ St. Petersburg បានឲ្យដឹងថា លោកស្រីតែងតែតាមដានស្ថានភាពជីវភាពរស់នៅ នយោបាយវៀតណាម។ លោកស្រី មានមោទនភាពចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២០ ដូចជា ខឿនសេដ្ឋកិច្ចមានស្ថេរភាព ដោយសម្រេចបានកំណើនជិត ៣% ធានាសន្តិសុខ សង្គម គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងល្អហើយកំពុងធ្វើការសាកពិសោធន៍ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩។ បណ្ដាជោគជ័យរបស់វៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ក្រោយរយៈពេលប៉ុន្មានឆ្នាំនៃការផ្លាស់ប្ដូរថ្មីនោះ បានលើកកម្ពស់កិត្យានុភាពជាតិ ជួយវៀតណាមដើរតួនាទី និងមានឋានៈកាន់តែសំខាន់ មិនត្រឹមតែនៅតំបន់អាស៊ីអាគ្នេយ៍ -មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង៕