មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ របស់​បក្ស​នឹង​បើក​សម្ពោធ​នាថ្ងៃទី ២២ ខែមករា

(VOVWORLD) - គណកម្មការឃោសនាអប់រំមជ្ឈឹមបានចេញផ្សាយបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលព័ត៌មាន បទប្បញ្ញតិលម្អិតសម្រាប់អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេស ក្នុងដំណើរការ សំភាសន៍ ថតសំលេង យកព័ត៌មាន ថតរូបនិង ចូលរួមសន្និសីទសារព័ត៌មាន។
មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ របស់​បក្ស​នឹង​បើក​សម្ពោធ​នាថ្ងៃទី ២២ ខែមករា - ảnh 1ប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong  (រូបថត៖ VNA)

មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សនឹងបើកសម្ពោធនាថ្ងៃទី ២២ ខែមករាខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (NCC) ។ គណកម្មការឃោសនាអប់រំមជ្ឈឹមបានចេញផ្សាយបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលព័ត៌មាន បទប្បញ្ញតិលម្អិតសម្រាប់អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេស ក្នុងដំណើរការ សំភាសន៍ ថតសំលេង យកព័ត៌មាន ថតរូបនិង ចូលរួមសន្និសីទសារព័ត៌មាន។ រហូតមកដល់ពេលនេះ មានអ្នកយកព័ត៌មាន និងអ្នកបច្ចេកទេស ក្នុងស្រុក ជិត ៥០០ នាក់ និងអ្នកយកព័ត៌មាន អ្នកនិពន្ធនាយក និងអ្នកបច្ចេកទេសជាង ៦០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀតណាមបានចុះឈ្មោះប្រតិបត្តិការនៅ មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ