សិក្ខាសាលាតាមអនឡាញស្តីពី“ មហាសន្និបាតលើកទី ១៣ របស់បក្ស និងបណ្ដាសញ្ញាសម្គាល់លេចធ្លោ”
(VOVWORLD) - មហាសន្និបាតលើកនេះបានដាក់ចេញចក្ខុវិស័យវែងឆ្ងាយ ដោយមានការតម្រង់ទិសដៅជាក់ស្ដែង។ ឯកសារនៃមហាសន្និបាតលើកនេះបានផ្ដោតសំខាន់លើបំណងប្រាថ្នាអភិវឌ្ឍន៍។
សិក្ខាសាលាតាមអនឡាញស្តីពី“ មហាសន្និបាតលើកទី ១៣ របស់បក្ស និងបណ្ដាសញ្ញាសម្គាល់លេចធ្លោ” |
ដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងរំលឹកខួបលើកទី ៩១ ឆ្នាំ នេះទិវាបង្កើតបក្ស (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២១) នារសៀលថ្ងៃទី ៣ ខែកុម្ភៈកាសែតអេឡិចត្រូនិចរបស់បក្សកុម្មុយនីស្តវៀតណាមបានរៀបចំសិក្ខាសាលា តាមអនឡាញស្តីពី“ មហាសន្និបាតលើកទី ១៣ របស់បក្ស និងបណ្ដាសញ្ញាសម្គាល់លេចធ្លោ”សំដៅវាយតម្លៃលើលទ្ធផល ជាពិសេសគឺសញ្ញាសម្គាល់លេចធ្លោរបស់មហាសន្និបាត។ ព្រមទាំងលើកឡើងពីបញ្ហានិងខ្លឹមសារសំខាន់ៗក្នុងការនាំសេចក្ដីសម្រេចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅ។ អង្គសិក្ខាសាលាបានអះអាងថា ឯកសារនៃមហាសន្និបាតលើកទី ១៣របស់បក្សត្រូវបានរៀបចំយ៉ាងហ្មត់ចត់ តាមបែបវិទ្យាសាស្ត្រ ដែលស្ដែងចេញពីការអនុវត្តថ្មីរបស់ប្រទេសជាតិ។ សាស្ត្រាចារ្យបណ្ឌិត Phung Huu Phu អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានមានប្រសាសន៍ថា៖ “មហាសន្និបាតលើកនេះបានដាក់ចេញចក្ខុវិស័យវែងឆ្ងាយ ដោយមានការតម្រង់ទិសដៅជាក់ស្ដែង។ ឯកសារនៃមហាសន្និបាតលើកនេះបានផ្ដោតសំខាន់លើបំណងប្រាថ្នាអភិវឌ្ឍន៍។ នេះគឺជាសញ្ញាសម្គាល់អំពីមហាសន្និបាតអំពីការប្ដេជ្ញាចិត្ត ស្នារតីផ្លាស់ប្ដូរថ្មីឆ្ពោះទៅមុខជាមួយយុគសម័យផងដែរ”៕