អនុវត្តការគ្រប់គ្រងសន្តិសុខអាកាសចរណ៍កម្រិតទី ១ ដើម្បី​បម្រើ​មហាសន្និបាត​បក្ស

(VOVWORLD) - ដើម្បីបម្រើមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ នោះ សន្តិសុខអាកាសចរណ៍នឹងត្រូវបានអនុវត្តន៍វិធានការគ្រប់គ្រងបង្កើននៅកម្រិតទី ១ នៅតាមអាកាសយានដ្ឋាន។
អនុវត្តការគ្រប់គ្រងសន្តិសុខអាកាសចរណ៍កម្រិតទី ១ ដើម្បី​បម្រើ​មហាសន្និបាត​បក្ស - ảnh 1រូបថតៈ vov.vn

យោងតាមប្រធាននាយកដ្ឋានអាកាសចរណ៍វៀតណាមលោក Dinh Viet Thang បានឲ្យដឹងថា ការធានាសន្តិសុខសុវត្ថិភាពដាច់ខាត ក្នុងគ្រប់កាលៈទេសៈគឺជា តម្រូវការខ្ពស់បំផុតសម្រាប់កម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការងារបម្រើការរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣។ ដើម្បីចូលរួមចំណែកក្នុងការធានាសន្តិសុខនិងសុវត្ថិភាពដាច់ខាត ហើយបម្រើតម្រូវការធ្វើដំណើរជូនប្រជាជន ព្រមទាំងបម្រើមហាសន្និបាតបក្សនោះ ប្រធាននាយកដ្ឋានអាកាសចរណ៍បានស្នើឲ្យទីភ្នាក់ងារអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនអាកាសចរណ៍បរទេស ដែលប្រតិបត្តិការនៅតាមអាកាសយានដ្ឋានវៀតណាម ត្រូវអនុវត្តន៍វិធានការគ្រប់គ្រងសន្តិសុខអាកាសចរណ៍តាមបទបញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ