Yen Tu - នាពេលអរុណរះនៅវត្តអារាម
DUC ANH -  
(VOV) /  
(VOV5) -ដើមនិទាឃរដូវ មកដល់ Yen Tu ដើម្បីអូចធុប-ទីកន្លែងនេះទទួល
ប្រសិទ្ធិនាមថា៖ ”ប្រភពដើមរបស់ពុទ្ធសាសនាវៀតណាម”ជាទីកន្លែងមកដល់គួរ
អោយជក់ចិត្តរបស់ភ្ញៀវទេសចរ។ មនុស្សជាច្រើនបានឡើងកំពូលភ្នំ Yen Tu ចាប់ពី
ពេលអតុណរះនៅតំបន់ដីពិសិដ្ឋ-វត្ត Dong។Yen Tu មានកំពស់ ១០៦៨ម៉ែត្រ ប្រៀប
នឹងនីវ៉ូទឹកសមុទ្រ នៅភាគខាងជើងប្រទេសវៀតណាម។ ភ្នំ Yen Tu នាបច្ចុប្បន្ន
នៅមានប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ដោយតភ្ជាប់ជាមួយការបង្កើត
និងអភិវឌ្ឍន៍របស់និកាយសាសនា Truc Lam Yen Tu។
នាបច្ចុប្បន្ន Yen Tu បានក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ខាងព្រលឹង រមណី
ដ្ឋានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករពេញមួយឆ្នាំ។
ផ្លូវលំឡើងកំពូលភ្នំ ចំណត់ខ្សែកាបបំរើភ្ញៀវទេសចរណ៍
សិលា”កំពូលភ្នំពិសិដ្ឋ Yen Tu”
រូបបដិមាករស្ពាន់ស្ដេច Tran Nhan Tong ធំបំផុតនៅវៀតណាម នៅភ្នំ
Yen Tu ដោយមានកំពស់ ១៥ម៉ែត្រនិងទម្ងន់ជាង១៣៨តោន
តាមផ្លូវមានផ្ទាំងក្តាណែនាំផ្លូវជាច្រើនសំរាប់ភ្ញៀវទេសចរ
វត្ត Thien Truc ឬមានឈ្មោះផ្សេងគឺវត្ត Dong (វត្តស្ពាន់)។ វត្តមានឈ្មោះដូច្នេះគឺ
ដោយសារវត្តបានធ្វើពីស្ពាន់ទាំងឡាយ។
ព្រឹកព្រលឹមនៅកំពូលភ្នំ Yen Tu
បណ្ដារមណីដ្ឋាននិងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រត្រូវបានសរសេរច្បាស់លាស់
សំដៅបំរើភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
វត្ត Hoa Yen មានឈ្មោះចាស់គឺវត្ត Van Yen ដែលបានប្រជា
ជនហៅកាត់ថាវត្ត Ca ឬវត្ត Yen Tu។ នេះជាវត្តធំ និងស្អាតជាងគេ
នៅក្នុងតំបន់រមណីដ្ឋាន Yen Tu។
ពន្លឺព្រះអាទិត្យដើមដំបូងនៅលើដំបូលវត្ត
ក្រៅពីបណ្ដាសំណង់ពុទ្ធសាសនា Yen Tu នៅទាក់ទាញភ្ញៀវទេសចរដោយទិដ្ឋភាព
ស្អាតនិងរហោស្ថាន។
ក្រោយរយៈពេលមួយថ្ងៃធ្វើដំណើរទស្សនា ភ្ញៀវទេសចរត្រឡប់មកវិញនាពេលល្ងាច៕
DUC ANH
-VOV