ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់

(VOVworld) - ក្រោមឥទ្ធិពលនៃខ្យល់មូសុងភាគឦសាន នារាត្រីថ្ងៃទី២៤និងព្រឹក
ថ្ងៃទី២៥ មករា នៅឃុំ ទីប្រជុំជនស្ទើរតែទាំងអស់នៃស្រុក Meo Vac ខេត្ត Ha Giang
ភាគខាងជើងវៀតណាម មានព្រិលធ្លាក់យ៉ាងខ្លាំង។លោក Ho Mi Vu ប្រធានសមា
គមកសិករឃុំ Can Chu Phin ស្រុក Meo Vac បានឲ្យដឹងថា នេះជា វគ្គត្រជាក់និងមាន
ព្រិលធ្លាក់យ៉ាងខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមក។រីឯលោក Nguyen Danh Toan ដែល
ជាគ្រូបង្រៀននៅសាលាមធ្យមសិក្ខាបថមភូមិ Can Chu Phin បានសំណេះសំណាល
ថា គិតតាំងពីរថ្ងៃលោកចាប់ផ្ដើមមករស់នៅទីនេះបំពេញការងារ នេះជាឆ្នាំដំបូង
ដែលស្រុក Meo Vac ត្រជាក់ដូច្នេះនិងមានព្រិលធ្លាក់។សីតុណ្ហ ភាពនៅឃុំនានាគឺ
ពី០ដល់២អង្សាសេ ជាពិសេសមានពេលខ្លះធ្លាក់ដល់-៤អង្សាសេ។
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 1
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 2
ព្រិលធ្លាក់ដណ្ដប់ពេញដំបូងផ្ទះនិងជម្រាលភ្នំ។

នៅឃុំ Can Chu Phin វាលស្រែ ដំបូលផ្ទះ និងភ្នំថ្មមានពណ៌សស្គុះ។វគ្គព្រិលធ្លាក់
នេះក៏ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវដើមឈើ និងដំណាំរបស់ប្រជាជន។ជីវភាពរស់
នៅរបស់ប្រជាជននៅឃុំ Can Chu Phin ផ្អែកទៅលើការដាំដំណាំ ចញ្ចឹមសត្វ ហេតុ
នេះហើយការដែលព្រិលធ្លាក់ដូច្នេះនឹងបណ្ដាលឲ្យជីវភាពរស់នៅរបស់ប្រជាជន
នៅទីនេះជួបការលំបាកជាច្រើន។

ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 3
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 4
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 5
ព្រិលធ្លាក់បណ្ដាលឲ្យដំណាំរបស់ប្រជាជនទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 6
របៀបបញ្ឆេះរថយន្តដោយការដាំទឹកក្ដៅរបស់ជនរួមជាតិ Meo Vac។

ដើម្បីធានាសុខភាពឲ្យប្រជាជននិងបង្ការប្រឆាំងភាពត្រជាក់សំរាប់ហ្វូងសត្វ
ស្រុក Meo Vac បានបញ្ជាណែនាំឲ្យឃុំ ទីប្រជុំជននានា ធ្វើការឃោសនា ណែនាំ
ឲ្យប្រជាជនកុំចាកចេញពីផ្ទះក្នុងរយៈពេលសីតុណ្ហភាពចុះទាប។ព្រមទាំង ផ្ទុក
បម្រុងប្រភពចំណីអាហារ ហើយបិទបាំងទ្រុងសត្វចញ្ចឹមផងដែរ។

ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 7
ប្រជាជនយកស្មៅឲ្យគោស៊ី។
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 8
ជនរួមជាតិ Meo Vac ប្រយុទ្ធនឹងភាពត្រជាក់ - ảnh 9
កុមារស្នាក់នៅក្នុងផ្ទះដើម្បីរក្សាកំដៅឬប្រសិនបើចេញក្រៅផ្ទះគឺពួកវាត្រឹមតែលេងនៅសំយាប
ជុំវិញផ្ទះប៉ុណ្ណោះ។


ប្រតិកម្មទៅវិញ

ផ្សេងៗ