ជីវភាពរស់នៅរបស់សមណសិស្សនៅពុទ្ធិកៈវិជ្ជាស្ថានវៀតណាម
(VOV) - ដោយស្ថាបត្យកម្មដ៏វិសេសវិសាល ពុទ្ធិកៈវិជ្ជាស្ថានវៀតណាមគឺជាមហា វិទ្យាល័យពិសេសមួយក្នុងចំណោមមហាវិទ្យាល័យនៅប្រទេសវៀតណាម។
នៅពុទ្ធិកៈវិជ្ជាស្ថាន នាសព្វថ្ងៃ មានសមណសិស្សចំនួន ៤ រយនាក់ កំពុងសិក្សាក្នុង
ថ្នាក់ឧត្តមសិក្សា (មានថ្នាក់រៀនចំនួន ៤) និងថ្នាក់មន្យមសិក្សាជាន់ខ្ពស់ (មានថ្នាក់
រៀនចំនួន ១)។ វិជ្ជាស្ថានជ្រើសរើសសមណសិក្សក្នុងរយៈពេល ៤ ឆ្នាំ ម្តង ដើម្បី
បណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាប័ត្រលើវិស័យព្រះពុទ្ធសាសនា។ ក្រោយពីបញ្ចប់ការ
សិក្សានៅទីនេះ សមណសិក្សម្នាក់ៗអាចធ្វើការក្នុងក្រុមប្រឹក្សារដ្ឋបាលសមាគម
ពុទ្ធសាសនាវៀតណាមឬជាទីប្រឹក្សានៃក្រសួងវប្បធម៌ ក្រសួងអប់រំ ឬ ធ្វើជា
អធិការតាមបណ្ដាវត្ត ជាដើម។
ត្រូវបានបង្កើតជាផ្លូវការឆ្នាំ ១៩៨១ វិជ្ជាស្ថានមុននេះជាសាលាពុទ្ធសាសនាជាន់ខ្ពស់ វៀតណាមស្ថិតនៅវត្ត Quan Su ត្រូវបានបំណស់ទីមកនៅភូមិ Ve Linh ឃុំ Phu Linh
ស្រុក Soc Son ទីក្រុងហាណូយនាឆ្នាំ ២០០៦។
លើផ្ទៃដី ១១ ហិកតា វិជ្ជាស្ថានគឺប្រជុំសំណង់ស្ថាបត្យកម្ម១ រួមមាន៖ សារមន្ទីពុទ្ធ
សាសនា វត្ត Non Nuoc ថ្នាក់រៀនធំនិងអន្តេវាសិកដ្ឋាន។ ក្រៅពីបរិយាកាសសុខដុម
រម្យនា ជីវភាពរស់នៅទីនេះពោរពេញទៅដោយសាមគ្គីភាពសប្បាយរីករាយរបស់
សមណសិស្សជាច្រើនដែលកំពុងរៀនសូត្រដើម្បីក្លាយទៅជាព្រះអង្ឃឆ្នើម។
|
ដោយការបទប្រាក់សាលាចំនួន ២ លានដុង/ឆ្នាំ សមណសិស្សនៅវិជ្ជាស្ថានពុទ្ធសា សនាវៀតណាមសុទ្ធតែត្រូវបានផ្គត់ផ្គង់តាហូចចុនិងស្នាក់សាស្រ័យ។ |
|
លក្ខណៈសម្បត្តិដើម្បីបានចូលរៀនននៅវិជ្ជាស្ថានគឺសមណសិស្សត្រូវមានអាយុពី ២០ ឆ្នាំ ដល់ ៣៥ ឆ្នាំ បញ្ចប់អនុវិទ្យាល័យពុទ្ធសាសនានិងត្រូវបានសមាគមពុទ្ធសាសនា ក្រុងខេត្តឧទ្ទេសនាម
ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរៀនសូត្រក្នុងវិទ្យាស្ថានពុទ្ធសាសនានេះ។ |
|
សមណសិស្សទាំងអស់ត្រូវរស់នៅក្នុងអន្តេវាសិកដ្ឋាននិងរៀនសូត្រក្នុងមួយថ្ងៃពីរពេលនិងសំរាក់នៅ
ថ្ងៃអាទិត្យ។ សមណសិស្សនៅទីនេះរៀនសូត្រដ៏ត្រឹមត្រូវនិងមានស្មារតី រៀនសូត្រខ្ពស់។ |
|
សាមគ្គីភាពនិងការជួយឧបត្ថម្ភទៅវិញទៅមករវាងសមណសិស្សដែលជាចំណុចលេចធ្លោរបស់
សិស្សានុស្សិសនៅវិទ្យាស្ថាន។ |
|
ពេលវេលាសំរាក់ដ៏សប្បាយរីករាយបន្ទាប់ពីម៉ោងរៀន។ |
|
ជារៀលរាល់ថ្ងៃ សមណសិស្សធ្វើពិធីសូត្រធម៌ចំនួន ២ ងង (នាម៉ោងទី ៥ និង ម៉ោងទី ១៧)។ វិជ្ជាស្ថានគ្មានវិស្សមកាល សមណសិស្សនៅទីនេះសំរាកក្នុង បុណ្យតេតប្រពៃណីឬក្នុងថ្ងៃពិធីបុណ្យពុទ្ធសាសនា។ ក្នុងប៉ុន្មានថ្ងៃចុងសប្តាហ៍ សមណសិស្សត្រលប់ទៅវត្តរបស់ខ្លួន។ |
|
អន្តេវាសិកដ្ឋានរបស់វិទ្យាស្ថានស្អាតបាតនិងស្ថៀមស្ថាត់។ |
|
ដើម្បីរក្សាសកម្មភាពនៅក្នុងវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថានបានបែងចែកការងារ សំរាប់ក្រុមនិមួយៗទទួលការរ៉ប់ទេភារកិច្ចផ្សេងៗគ្នា។ |
|
ជារៀលរាល់ឆ្នាំ ថ្ងៃមហាឡារឹករបស់វិទ្យាស្ថានគឺពិធីបុណ្យពុទ្ធសាសនា ពិធី Vu lan និង ពិធីបាំងកូល ជាដើម។ ក្រៅពីនោះ វិទ្យស្ថាននៅមានការរៀបចំបណ្ដាសិក្ខសាលា ដំណើរទស្សនាផ្សេងៗ សំរាប់សមណសិស្សផងដែរ៕ |