ដំណើរទស្សនានៅភូមិបុរាណ Cuu
ខុសពីដោយឡែកពីរូបភាពទេសភាពនៅបណ្ដាភូមិជនបទប្រពៃណីរបស់វៀតណាម
ភូមិ Cuu ឃុំ Van Tu ស្រុក Phu Xuyen (ទីក្រុងហាណូយ) ល្បីឈ្មោះដោយបណ្ដាភូមិ
គ្រឹះបុរាណស្អាត មានក្បូក្បាច់រចនាជាលក្ខណៈបារាំងនាដើមសតវត្សទី ២០។
អ្នកភូមិ Cuu ល្បីឈ្មោះដោយមុខរបរកាត់ដេរ។ នាអតីតកាល អ្នកកាត់ដេរនៅភូមិ
Cuu គ្រាន់តែកាត់ដេរសំលៀកបំពាក់សំរាប់ជនបារាំងនិងអ្នកមាននៅទីក្រុងហាណូយ
តែប៉ុណ្ណោះ។ អាស្រ័យដោយមុខរបរនេះ អ្នកភូមិ Cuu បានក្លាយទៅជាមូលធនស្តុត
ស្តម ដែលមាន ហាងកាត់ដេរជាច្រើននៅទីក្រុងហាណូយផងនិងទីក្រុង Sai Gon
(បច្ចុប្បន្នជាទីក្រុង ហូជីមិញ) ផង។
គ្រានោះ បណ្ដាអាគារនៅទីក្រុងហាណូយ ឬ ទីក្រុង Hai Phong (ភាគខាងជើង
វៀតណាម) សុទ្ធតែត្រូវបានកសាងតាមស្ថាបយ្យកម្មបារាំង។ ដោយហេតុនេះ
អ្នកភូមិ Cuu បានកសាងភូមិគ្រឹះរបស់ខ្លួនតាមស្ថាបយ្យកម្មពោលខាងលើ។
ដំណើរកសាងនេះបាន ប្រព្រឹត្តទៅក្នុងដំណាក់កាលឆ្នាំ ១៩២០-១៩៤៥។
នាបច្ចុប្បន្ន បណ្ដាភូមិគ្រឹះបុរាណមានក្បូក្បាច់រចនាជាលក្ខណៈវប្បធម៌របស់លោក
ខាងលិចនិងខាងកើតនៅរក្សាបាន។ ភ្ញៀវណាពីគ្របទិសទីដែលបានទៅទស្សនា
នៅភូមិបុរាណ Cuu នឹងមិនអាចបំផ្លេចបានរូបភាពស្រស់ត្រកាលវិសេសវិសាល
នៃភូមិគ្រឹះបុរាណនៅទីនេះឡើយ។
|
ខ្លោងទ្វារបស់វិហារមួយនៅភូមិ Cuu ។ |
|
បណ្ដាខ្លោងទ្វានៃភូមិគ្រឹះបុរាណ។ |
|
ស្វែងកណ្ដាលក្នុងផ្ទះបុរាណមួយក្នុងភូមិ Cuu។ |
ចំណុចភិនភាគបុរាណស្ថាបយ្យកម្មបារាំង។
|
|
ខ្លោងទ្វាភូមិ Cuu គឺជាស្ថាបយ្យកម្មបុរាណខ្ពស់បំផុតនៅភូមិនេះដែលត្រូវបាន កសាងដូចជាសៀវភៅឆំសម្បើមមួយ។
|
|
ស្ពានតូចមួយតភ្ជាប់ផ្ទះចំនួន ២ ខ្នង់របស់លោក Xa Vinh។
|
|
ផ្លូវភូមិនាពេលល្ងាច។ |
|
មកទស្សនានៅភូមិ Cuu ភ្ញៀវទេសចរណ៍មិនត្រឹមតែទាក់ទាញដោយស្ថាបយ្យកម្ម ស្អាតបាតរបស់បណ្ដាភូមិគ្រឹះបុរាណ ប៉ុណ្ណោះទេ ថែមទាំង ដោយបរិយាកាសសុខ ស្ថាន្តត្រាណ នៅទីនេះ ទៀតផង៕ |
|
ផ្ទះបុរាណមួយរបស់លោក Phó Du ដែលត្រូវបានកសាងកាលពីឆ្នាំ ១៩២៩៕ |
|
ភូមិ Cuu នៅរក្សាបានភាពសុខសាន្តត្រាណនរបស់ខ្លួនដ៏ដែល៕ |