ទីក្រុងហាណូយភ្លឺចិញ្ចែងចិញ្ចាចមុនឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានី
HUY PHUONG -  
(VOV.VN) /  
VOV.VN - ក្នុងប៉ុន្មានថ្ងៃនេះ បណ្ដាវិថីនៅមណ្ឌលរដ្ឋធានីហាណូយរបស់វៀតណាមត្រូវបាន តុបតែងយ៉ាងស្អាតបាតដោយនិងអំពូលភ្លឺងសំដៅរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃ ទិវារំដោះរដ្ឋធានីហាណូយ។
|
កម្មករកំពុងតុបតែងលំអរទីក្រុងហាណូយក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០១៤) និងលើកទី ១៥ នៃទិវា “ទីក្រុងដើម្បីសន្តិភាព”។ |
|
ការតុបតែងដោយផ្កាដើមឈើនិងពន្លឺអំពូលនៅទីក្រុងហាណូយត្រូវឲ្យបានសម្រេចមុន ថ្ងៃទី ២ តុលា។ |
|
រួមជាមួយប្រព័ន្ធអំពូលបំភ្លឺដងវិថីច្រើនត្រូវបានតុបតែងដោយផ្កាស្រស់។ |
|
ប៉ាណូមួយដែលត្រូវបានតូបតែងនៅតំបន់ជុំវិញ Ho Guom - បឹងសងដូវវិញ។ |
|
សម្របខ្លួនជាមួយបរិយាកាសនោះ ស្ថាប័នគ្រួសារនានាបានព្យួរទង់ជាតិមុខផ្ទះកាលពី ប៉ុន្មានថ្ងៃ ចុងខែកញ្ញា។ |
|
តាមដងវិថីនានានៅទីក្រុងហាណូយទង់ជាតិនិងទង់បក្សត្រូវបានព្យួរលើបង្គោល ភ្លើង។ |
|
ជាពិសេស ឆាកធំមួយកំពុងតម្លើងនៅទីលាននៃរូបសំណាកស្តេច Ly Thai To ។ ជាកន្លែងដែលសកម្មភាពរំលឹកខួបអនុស្សរវរីយ៍នៃទិវារំដោះ រដ្ឋធានីហាណូយនឹង ប្រព្រឹត្តទៅ។ |
|
ប្រព័ន្ធអំពូលបំភ្លឺតុបតែងត្រូវបានសម្រេចលើវិថី Hàng Khay នៅទីក្រុងហាណូយ |
|
បន្ទាប់ពីសម្រេច ប្រព័ន្ធអំពូលភ្លើងបំភ្លឺចំរុះពណ៌ត្រូវបានបើកបំភ្លឺក្នុងឱកាសរំលឹកខួប អនុស្សរវរីយ៍ លើកទី ៦០ នៃទិវារំដោះរដ្ឋធានី។ |
|
វិថី Đinh Tiên Hoàng ត្រូវបានតុបតែងដោយរូបភាពនាគដ៏ពិសិដ្ឋ។ |
|
វិថី Tràng Tiền ភ្លឺចិញ្ចែងចិញ្ចាចនាពេលរាត្រី។ |
|
ប៉ាណូបំភ្លឺ “រំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានីហាណូយ” ត្រូវបាន បើកនៅលើវិថី Bà Triệu ក្នុងរយៈពេលច្រើនថ្ងៃកន្លងមក។ |
|
រូបភូគោលរួមជាមួយសត្វព្រាប (និមិត្ដរូបរបស់សន្តិភាព) ត្រូវបានបង្កើតឡើងលើវិថី Ngo Quyen។ |
|
អក្សរ “ហាណូយ-ទីក្រុងដើម្បីសន្តិភាព” បានលេចចេញនៅកន្លែងជាច្រើននៅក្នុងទីក្រុង៕ |
HUY PHUONG
-VOV.VN