ទទួលបុណ្យចូលឆ្នាំថ្មីជាមួយជន រួមជាតិ Thai នៅខេត្ត Dien Bien TRONG PHU -   (VOV Online) /   11 កុម្ភៈ 2014 | 19:15:18 ខេត្ត Dien Bien គឺជាខេត្តមួយក្នុងចំណោមខេត្តនៅភាគខាងជើងវៀតណាមដែលមាន ជនរួមជាតិជាជនជាតិ Thai ជាច្រើនគេក្នុងប្រទេស (២ សែននាក់)។ ជនរួមជិត Thai នៅទីនេះមានទំនៀម ទំលាប់ទទួលបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី ២៥ ខែទី ១២ ដល់ទី ១០ ខែទី ១ តាមច័ន្ទគតិ។ ក្នុងរយៈពេលនោះ ជនរួមជាតិជាជនជាតិ Thai ប្រមូលផ្តុំ រៀបចំសកម្មភាពសិល្បៈនិងល្បែងកំសាន្តប្រជាព្រិយដូចជា៖ ពិធីជបលៀង របាំ ចោលយូង ជាដើម។ យុវជនយុវនារីទៅទស្សនាពីភូមិមួយដល់ភូមិមួយ។ ដំណើរទស្សនានេះគឺជាឱកាស ដើម្បីជន រួមជាតិជាជនជាតិ Thai លេងកំសាន្តបន្ទាប់ពីមួយឆ្នាំធ្វើការនិងជាឱកាស ដើម្បីយុវជនបុរសនិងស្រីជួបណាតីស្វែងយល់គ្នាទៅវិញ ទៅមក៕ រូបថតមួយចំនួនស្តីអំពីពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Dien Bien។ ក្នុងរយៈពេលប៉ុន្មានថ្ងៃទទួលបុណ្យចូលឆ្នាំថ្មី ជនជាតិ Thai ជានិច្ចកាលជួបជុំគ្នាលេង កំសាន្ត។ ជនរួមជាតិ Thai តែងតែអញ្ជើញភ្ញៀវនានាចូលរួមទទួលបុណ្យចូលឆ្នាំថ្មីជាមួយគេ។ យុវជនចំនួន ២ នាក់កំពុងប្រកួតក្នុងល្បែងរុញដំបង។ កុមារាកុមារីក៏បានចូលរួមល្បែងកំសាន្តដូចជា៖ ចោលយូង “បិទភ្នែក-ចាប់ពពែ” ។ ល្បែង “បិទភ្នែក-ចាប់ទា”៖ អ្នកទទួលជោគជ័យកំពុងលើកកូនទាឡើងខ្ពស់។ បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីយុវជនប្រុសស្រីបង្ហាញមនោសញ្ចេតនារបស់ខ្លួន។ យុវជនយុវនារីជាជនជាតិ Thai នៅភូមិ Men (ខេត្ត Dien Bien) កំពុងសម្តែងរបាំប្រពៃណី។ របាំអង្រែ ប្រពៃណីរបស់ប្រជាជននៅតំបន់ព្រៃភ្នំភាគពាយព្យវៀតណាម៕ TRONG PHU -VOV Online Tag VOV Worldទទួលបុណ្យចូលឆ្នាំថ្មីជាមួយជនរួមជាតិ Thai ខេត្ត Dien Bien ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi