ទស្សនីយភាពបរិវេណដ៏មនោរម្យក្នុងកេហដ្ឋានរបស់ស្តេចចុងក្រោយនៅវៀតណាម Vy An/Vnexpress -   14 មិថុនា 2016 | 09:00:00 (VOVworld)-ត្រូវបានព័ទ្ធជុំវិញដោយព្រៃស្រល់ស្អាតអស្ចារ្យ កេហដ្ឋាន I ជាកន្លែង ដែល ស្តេច Bao Dai (ជាស្តេចចុងក្រោយនៅវៀតណាម) ធ្លាប់រស់នៅដែលមាន ស្ថាប័ត្យកម្មអឺរ៉ុប បុរាណ ដោយបង្អួចនិងកៅអីដាក់រៀបតាមសងខាងផ្លូវចូល បរិវេណ។ កេហដ្ឋាន I នេះស្ថិតនៅវិថី Tran Quang Dieu ខ័ណ្ឌទី១០ ទីក្រុង Da Lat ដែលមានចម្ងាយពីមជ្ឈមណ្ឌលប្រហែល៤គីឡូម៉ែត្រប៉ែកអាគ្នេយ៍ និងលើ កំពូលទួលស្រល់មានកំពស់ជាង១.៥០០ម៉ែត្រ។តាំងពីពេលបើកទ្វារឲ្យ ទស្សនិកជនចូលទស្សនានាខែកញ្ញាឆ្នាំ២០១៥មក គេហដ្ឋាន I នេះ បាន ក្លាយទៅជាទីមកដល់មិនអាចរំលងបានឡើយនៅពេលទស្សនាក្រុង Da Lat ម្តងៗ។ ដំបូងឡើយ គេហដ្ឋាននេះជាគេហដ្ឋានរបស់អាជីវកបារាំង Robert Clement Bourgery និងបានសាងសង់នាឆ្នាំ១៩២៩។ គេហដ្ឋាននេះ ស្ថិត លើទួលស្រល់មួយសម្លឹងចុះទៅជ្រលងភ្នំ ស្តេច Bao Dai បានសាងសង់អាគារមួយ សួនឧទ្យាន អាងហែលទឹក និង ទីបង្អង់ដំណើរពេលទៅប្រមាញ់សត្វនៅតាមជ្រលងភ្នំ គេហដ្ឋាន I មានទំហំ១៨ហិកតា ក្នុងនោះ អាគារសម្រាប់ស្នាក់នៅគឺ ៨១៨ ម៉ែត្រក្រឡាដោយមានបន្ទុកធំតូច១២។ នេះជាសំណងស្ថាប័ត្យកម្មស្អាតបំផុត នៅក្រុង Da Lat នាសម័យនោះ។ ជ្រើសរើសទីនេះជាទីស្នាក់ការកណ្តាលគឺដោយសារទេសភាពនៅ ទីនេះស្អាតនិងស្ងប់ស្ងាត់ ផ្លូវចូលអមដោយដើមស្មាច់ហើយទស្សនិកជនអាចគុយគនកៅអីដែក តាមបែបអឺរ៉ុបនៅតាមផ្លូវ ទស្សនិកជនអាចទស្សនាបរិវេណទាំងអស់តាមបង្អួចនៅជាន់ទី២នៃ គេហដ្ឋាននេះ Vy An/Vnexpress Tag VOVworld vovទស្សនីយភាពបរិវេណមនោរម្យកេហដ្ឋានរបស់ស្តេចចុងក្រោយនៅវៀតណាម ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi