ទស្សនាសត្វផ្សោតសម្តែងនៅ ឧទ្យានទឹក Oasis Sea World ថៃ
ឧទ្យានទឹក Oasis Sea World ស្ថិតនៅខេត្ត Chanthaburi ភាគខាងកើតថៃ ចំណុះតំបន់ឈូង
សមុទ្រថៃ។គ្រួសារជនថៃមានដើមកំណើតវៀតណាមបានកសាងឧទ្យាននេះដែលចាប់
ផ្តើមធ្វើសកម្មភាពក្នុងឆ្នាំ ១៩៩០។ នេះគឺជាឧទ្យានទឹកដំបូងនៅថៃ ក្នុងនោះ គេចិញ្ចើម
នឹងរៀបចំនាទីសត្វផ្សោតសម្តែង។
ក្នុងឧទ្យានទឹក Oasis Sea World បណ្ដាសត្វផ្សោតភាគច្រើនត្រូវបានទិញពីអ្នកនេសាទ
ត្រីនានា ដែលចាប់បានដោយចៃដន្យ ក្នុងឈូងសមុទ្រថៃ។ សត្វផ្សោតត្រូវបានហ្វឹក
ហាត់ដ៏ ផ្តិតផ្ចង់។ នាបច្ចុប្បន្ន ឧទ្យានទឹកនេះមានសត្វផ្សោតចំនួន ១១ ក្បាល។
តាមគ្រូបង្ហាត់ហាត់ជនថៃមានដើមកំណើតវៀតណាមឈ្មោះ Nam ដែលធ្វើការនៅ
ទីនេះក្នុងរយៈពេល ៧ ឆ្នាំ បានឲ្យដឹងថា៖ ជារៀលរាល់ថ្ងៃ ការហ្វឹកហាត់សំរាប់សត្វ
ផ្សោតអូសបន្លាយ ក្នុងរយៈពេល ១ ម៉ោង និងសម្រាក់ក្នុងរយៈពេល ១ ម៉ោង។
ដើម្បីសម្តែងចំពោះមុខទស្សនិកជនបណ្ដាសត្វផ្សោតត្រូវហ្វឹកហាត់ក្នុងរយៈពេលជា
ច្រើន។ ក្រៅពីនោះ បណ្ដាវិជ្ជបណ្ឌិតជានិច្ចកាលតាមដាននិងពិនិត្យសុខភាពសំរាប់
សត្វផ្សោត។
អ្នកដឹកនាំកម្មវិធីនាទីសម្តែងសត្វផ្សោតនៅទីនេះ លោកស្រី Pisamai Yuenyong បានឲ្យ
ដឹងថា៖ “ខ្ញុំចូលចិត្តការងារធ្វើនេះណាស់។ ដោយសារ បន្ទាប់ពីមើលសត្វផ្សោតសម្តែង គេនឹងស្រឡាញសត្វផ្សោត និយាយដោយឡែក និងសត្វចតុបាទ និយាយរួម។ តាមនោះ
គេនឹងលើក កំពស់ការយល់ដឹងអំពីកិច្ចការពារសត្វចតុបាទនិងបរិស្ថាន។”
សូមអញ្ជើញលោកអ្នកនាងចូរទស្សនារូបភាពមួយចំនួនក្នុងនាទីសម្តែងសត្វផ្សោតនៅ
ឧទ្យានទឹក Oasis Sea World៖
|
ជារៀលរាល់ថ្ងៃ មនុស្សមកទស្សនាសត្វផ្សោតសម្តែងជាច្រើនកុះករ។ |
|
សត្វផ្សោតជំរៀបសួរស្សនិកជនមុនពេលសម្តែង។ |
|
សត្វផ្សោតរាំតាមភ្លេង។ |
|
ទស្សនិកជនជាច្រើននាក់តាមដានការវិការសម្តែងនិមួយៗនៃសត្វផ្សោត ។ |
|
ទស្សនិកជនសប្បាយរីករាយជាមួយពេលវាលាសម្តេងដ៏អស្ចារ្យនៃសត្វផ្សោត។ |
|
ការសម្តែងនាទីចុងក្រោយជំរៀបលាទស្សនិកជនរបស់សត្ខផ្សោត៕ |