ទស្សនាស្ពាន Long Bien នៅទីក្រុងហាណូយ
Hachi8 -  
(VNexpress) /  
(VOVworld) - ត្រូវបានកសាងឡើងចាប់តាំងពីដើមសតវត្សរ៍ទី២០ ស្ពាន Long Bien
មានរយៈបណ្ដោយចំនួន២២៩០ម៉ែត្រឆ្លងទន្លេក្រហមបានក្លាយទៅជានិមិត្តរូបប្រវត្តិ
សាស្ត្រដែលធ្វើសក្ខីភាពនៃការផ្លាស់ប្ដូរជាច្រើននៅរដ្ឋធានីហាណូយ។ក្រោយពីរយៈ
ពេល១១០ឆ្នាំ មក ទោះបីរងការខូចខាតពីសង្គ្រាមចំនួន២ក្ដី តែស្ពាន Long Bien នៅ
ស្ថិតស្ថេរដូចជាស្មារតីក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាមតស៊ូដើម្បីឯករាជ្យ
និងសេរីភាព។
|
ស្ពាន Long Bien ជាស្ពានដែកដំបូងឆ្លងទន្លេក្រហមដែលតភ្ជាប់ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ
Long Bien នៅទីក្រុងហាណូយ។ស្ពាននេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ ១៨៩៨ដល់ឆ្នាំ១៩០២គូប្លង់ដោយជនជាតិបារាំង ហើយយកឈ្មោះថាស្ពាន Doumer ជាឈ្មោះ របស់អភិបាលឥណ្ឌូចិន Paul Doumer។ |
|
ស្ពាននេះជាទីកន្លែងល្អសំរាប់ពលរដ្ឋរស់នៅជុំវិញហាត់ប្រាណនៅពេលព្រឹកព្រលឹមឬពេលថ្ងៃលិច។ |
|
ឈរនៅលើស្ពាន Long Bien លោកអ្នកអាចឃើញស្ពាន Chuong Duong។តំបន់ដី សណ្ដនៅខាងក្រោមគឺជាទីកន្លែងដើម្បីដាំចេក ពោត និងបន្លែផ្សេងៗ។ |
|
ជណ្ដើរតភ្ជាប់ស្ពាន Long Bien ជាមួយចំរៀកដី |
|
ស្ពាននេះជាទីកន្លែងល្អដើម្បីគយគន់ទិដ្ឋភាពនៅពេលអរុណរះនិងពេលអស្តង្គត។ |
|
ស្ពាននេះត្រូវទទួលរងការខូចខាតជាច្រើនក្នុងសង្គ្រាមចំនួន២។ |
|
មិនត្រឹមតែមានតំលៃខាងចរាចរណ៍ប៉ុណ្ណោះទេ ស្ពាន Long Bienជានិមិត្តរូបមួយក្នុង ចំណោមនិមិត្តរូបនៃទីក្រុងហាណូយដោយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនកុះករមកទស្សនា៕ |
Hachi8
-VNexpress