បើកសម្ពោធន៍ស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយវៀតណាម
VOV Mien Trung -  
(VOV Mien Trung) /  
VOV.VN - ក្រោយរយៈពេល ៧ ឆ្នាំសាងសង់ ស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយ
វៀតណាមត្រូវបានបើកសម្ពោធន៍ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០
នៃទិវា រំដោះខេត្ត Quang Nam (ថ្ងៃទី ២៤ មិនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៤ មិនា ឆ្នាំ
២០១៥)។
|
ដើម្បីតបស្នងសងគុណពលីកម្មដ៏ធំធេងរបស់បណ្ដាវីរៈអ្នកម្តាយវៀតណាម នាឆ្នាំ ២០០៤ វិទ្យុសម្លេងវៀតណាមនិងខេត្ត Quang Nam (ភាគកណ្ដាល វៀតណាម) បានបំផុសចលនាកសាងស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយ វៀតណាមតាមរូបភាពរបស់អ្នកម្តាយ Nguyen Thi Thu នៅឃុំ Dien Thang ស្រុក Dien Ban ខេត្ត Quang Nam ដែលមានកូនចៅចំនួន ១១ នាក់ជាយុទ្ធជន ពលី។ |
|
ជាងចម្លាក់ Dinh Gia Thang បានបង្ហាញរូបភាពវីរៈអ្នកម្តាយវៀតណាម តាមរយៈស្តូបរំលឹកវិញ្ញាណក្ខ័ន្ធដោយថ្មក្រានីតដែលមានកំពស់ ១៨,៦ ម៉ែត្រ និងបណ្តោយ ១២០ ម៉ែត្រ ។ |
|
សារៈមន្ទីវីរៈអ្នកម្តាយវៀតណាមដែលស្ថិតក្នុងស្តូបរំលឹកវិញ្ញាណក្ខ័ន្ធ ឧទ្ទេសនាមរូបភាពជីវភាពនិងការវិភាគទានរបស់បណ្ដាវីរៈអ្នកម្តាយចំពោះប្រជា ជាតិ។ |
|
មណ្ឌលស្តូបនៅជាប់ជាមួយបឹងធំមួយដែលមានទំហុំ ១ ពាន់ម៉ែត្រក្រឡា។ |
|
បរិយាកាសស្ថាបត្យកម្មនៅជុំវិញស្តូបវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយវៀតណាមបង្ហាញ តំលៃសិល្បៈខាងព្រលឹងនិងតំលៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។ |
|
បង្គោលចំនួន ៨ ដែលត្រូវបានឆ្លាក់រូបភាពនៃបណ្ដាវីរៈអ្នកម្តាយទាំង ៣ ភូមិភាគរបស់វៀតណាមនិងបណ្ដាយុវនារីស្ម័គ្រចិត្តលើផ្លូវ Truong Son។ |
|
ពីការផ្តើមគំនិតរបស់វិទ្យុសម្លេងវៀតណាម ស្តូបវីរៈអ្នកម្តាយវៀតណាមបាន ក្លាយទៅជាសំណង់សាងមានទ្រង់ទ្រាយជាតិពោពេញទៅដោយអត្ថន័យ ប្រវត្តិសាស្ត្រវប្បធម៌និងសិល្បៈ។ |
|
ស្តូបវីរៈអ្នកម្តាយវៀតណាមត្រូវបានកសាងឡើង នៅភ្នំ Nui Cam ឃុំ Nui Cam ទីក្រុង Tam Ky ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ នេះគឺជា សន្តានចិត្តមោនសញ្ចេតនានិងការដឹងគុណដ៏ធំធេងរបស់ប្រជាជនក្នុងទូទាំងប្រទេសចំពោះ វីរៈអ្នកម្តាយវៀតណាម។ |
|
នាយប់ថ្ងៃទី ២៤ មិនា បានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះខេត្ត Quảng Nam និងពិធីបើកសម្ពោធន៍ស្តូបវិញ្ញាណក្ខ័ន្ធ វីរៈអ្នកម្តាយវៀតណាម។ |
|
រួមជាមួយគ្នាកនោះ កម្មវិធីសិល្បៈពិសេសរំលឹកខួបអនុស្សារវរីយ៍ព្រឹត្តិការណ៍ នេះក៏ត្រូវបានរៀបចំឡើងផងដែរ៕ |
VOV Mien Trung
-VOV Mien Trung