បញ្ជូលរូបក្នុងគំនូរខ្មុកម្រាក់របស់ Tran Tuan Long
LAN ANH -  
(VOV) /  
(VOV5)-ការតាំងពិព័រណ៌គំនូរខ្មុកម្រាក់ដោយប្រធានបទ”Gia Thanh”របស់ជាង
គំនូរ Tran Tuan Long បានប្រារព្វឡើងនាថ្ងៃទី៨មិនានៅសារមន្ទីរវិចិត្រសិល្បះវៀត
ណាម រដ្ឋធានីហាណូយ។
នេះជាការតាំងពិព័រណ៌រូបភាពស្ដីអំពីជំនឿសាសនាព្រះម៉ែដើមដំបូង បន្ទាប់ពី
ពេល”ជំនឿសាសនាធ្វើសក្ការះព្រះម៉ែ” ត្រូវបាន UNESCO បញ្ជូលក្នុងបញ្ជីរាយនាម”
បេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក។“
ក្រោយរយៈពេល២០ឆ្នាំឧស្សាហ៍ព្យាយាម ជាងគំនូរ Tran Tuan Long បានសម្រេច
វណ្ណកម្មចំនួន២៦ស្ដីអំពីពិធីបញ្ជូលរូប។
ក្នុងពេលបោះជំហានចូលក្នុងពិភពព្រះម៉ែតាមរយៈគំនូររបស់ Tran Tuan Long
ទស្សនិកជននឹងត្រូវទាក់ទាញដោយរូបភាពរបស់អណ្ដាត់ភ្លើងព្រះអាទិទេព្យ និងអ្នក
ចូលរូបនានា។
ឯកអគ្គរដ្ឋទូត Pham Sanh Chau បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀត
ណាមទទួលបន្ទុកបញ្ហានានារបស់ UNESCO អញ្ជើញមកចូលរួមការតាំងពិព័រណ៌នេះ
ហើយចែករំលែកថា៖ ជាងគំនូរ Tran Tuan Long ដណ្ដើមបានជោគជ័យក្នុងប្រធាន
បទ”បញ្ជូលរូប”។ បណ្ដាគំនូរស្អាតទាំងខាងវិចិត្រសិល្បះផង និងបច្ចេកទេសបង្ហាញ
ទៀតផង។ ដូច្នេះ ខ្ញុំវាយតំលៃខ្ពស់ចំពោះការតាំងពិព័រណ៌នេះ។
|
ឯកអគ្គរដ្ឋទូត Pham Sanh Chau បេសកជនពិសេសរបស់
នាយករដ្ឋមន្ត្រីវៀតណាមទទួលបន្ទុកបញ្ហានានារបស់ UNESCO
អញ្ជើញមកចូលរួមការតាំងពិព័រណ៌
|
|
ការតាំងពិព័រណ៌នេះមិនគ្រាន់តែទាក់ទាញមជ្ឈដ្ឋានជាងគំនូ
អ្នកស្រឡាញ់វិចិត្រសិល្បះប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរអន្តរ
ជាតិទៀតផង។
|
|
គំនូរមួយចំនួនក្នុងការតាំងពិព័រណ៌របស់ជាងគំនូរTran Tuan Long |
|
ជាងគំនូរTran Tuan Long
|
ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៧។
LAN ANH
-VOV