បណ្ដារបត់ប្រវិត្តសាស្ត្រនៅទីលាន Ba Dinh
HA THANH -  
(VOV Online) /  
នៅទីនេះ នាថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានថ្លែងសេចក្តី
ប្រកាស ឯការាជ្យបង្កើតសាធារណៈដ្ឋប្រជាធិបតេយ្យវៀតណាម។
នេះគឺជារដ្ឋ ប្រជាធិបតេយ្យប្រជាជនដំបូងនៅអាស៊ី-អាគ្នេយ៍។
ទីតាំងទីលាន Ba Dinh ស្ថិតនៅភាគខាងលិចបរមរាជវាំងទីក្រុងហាណូយ។
នៅដើមសតវត្សទី ២០ ជនបារាំងបានកសាងសួនផ្កាមួយដោយមានឈ្មោះ៖
Rond Point Puginier ឬបានហៅ ថា៖ ទីលានមូល ឬ សួនផ្កា Puginier។ បន្ទាប់នោះ ក្នុងសម័យរបស់រដ្ឋាភិបាល Tran Trong Kim អភិបាលទីក្រុងហាណូយនិងជា
វេជ្ជបញ្ឌិត Tran Van Lai បានដាក់ឈ្មោះ “សួនផ្កា Ba Dinh” ជំនួសឈ្មោះចាស់ថា
៖ “Rond Point Puginier”.
|
វេជ្ជបញ្ឌិត Tran Van Lai បានដាក់ឈ្មោះ “សួនផ្កា Ba Dinh” ជំនួសឈ្មោះចាស់ថា ៖
“Rond Point Puginier”. |
ទីលាន Ba Dinh គឺជាទីកន្លែងដែលធ្វើជាកសិ្សណសាក្សីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
របស់ប្រទេសជាតិ ជាពិសេសគឺ៖ សរទរដូវបដិវត្តន៍ឆ្នាំ ១៩៤៥ អង្គភាពកងទ័ព
វៀតណាមមក រំដោះទីក្រុងហាណូយឆ្នាំ ១៩៥៤ និងសរទរដូវឆ្នាំ ១៩៦៩ នៅ
សាលប្រជុំ Ba Dinh ប្រជាជាតិវៀតណាមនិងមិត្តភិក្តអន្តរជាតិបានសម្តែង
ការសោកស្តាយចំពោះមរណភាពរបស់លោកប្រធានូជីមិញ។
រហូតមកដល់ពេលនេះ ទីលាន Ba Dinh នៅតែជាមជ្ឈមណ្ឌលនយោបាយ
វប្បធម៌និងជាទីកន្លែងប្រព្រឹត្តទៅបណ្ដាព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ។ នេះក៏ជាទីកន្លែងដែលមាន ទេសភាពនិងមណ្ឌលស្ថាបយ្យកម្មស្អាតបំផុតនៅ
ទីក្រុងហាណូយ។
រូបថតមួយចំនួនអំពីទីលាន Ba Dinh នាបច្ចប្បន្ន៖
|
ទីលាន Ba Dinh ក្រលែកមើលពីវិថី Hoang Van Thu។ |
|
ពិធីគោរពទង់ជាតិនៅទីលាន Ba Dinh ដែលរៀបចំឡើងនៅវេលាម៉ោង ៦ នាព្រឹក ប្រចាំថ្ងៃ។ |
|
ប្រជាជនវៀតណាមនៅគ្រប់ទីសទីនិងភ្ញៀវទេសចរណ៍បរទេសរំលឹកវិញ្ញាណខ័ណ្ឌ លោកប្រធានហូជីមិញនៅប្រាងតំល់សព។ |
|
សំណងវិមានប្រធានរដ្ឋត្រូវបានកសាងនាឆ្នាំ ១៩០២។ |
|
សំណង់សាលា Albert Sarraut នៅលើវិថី Hoang Van Thu ដែលត្រូវបានកសាងឡើង នាឆ្នាំ ១៩១៩។ នាបច្ចុប្បន្ន នេះគឺជាទីស្នាក់ការ នៃមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម។ |
|
ទីស្នាក់ការ “មន្ទីរហិរញ្ញវត្ថុ” ត្រូវបានកសាងឡើងនាឆ្នាំ ១៩២៥។ នាបច្ចុប្បន្ន នេះគឺជា ទីស្នាក់ការរបស់ក្រសួងការបរទេសវៀតណាម។ |
|
គុំជូរដើមឬស្សីនៅក្បែប្រាងតម្កល់សពលោកប្រធានហូជីមិញ។ |
|
ការផ្លាស់វែនយាមមួយរបស់បណ្ដាយុទ្ធជននៃមេបញ្ជាការដ្ឋានការពារប្រាងតម្កល់សព លោកប្រធានហូជីមិញ។ |
|
សំណង់ស្រាលប្រជុំ Ba Dinh ត្រូវបានកសាងឡើងនាឆ្នាំ ១៩៦៣។ |
|
ដងទង់ជាតិលើទីលាន Ba Dinh។ |
|
ទីលាន Ba Dinh នៅក្រោមពន្លឺកម្មស្មើព្រះអាទិត្យនារសៀល។ |
|
ពិធីដង្ហូតទង់ជាតិចុះប្រព្រឹត្តទៅនៅវាលាម៉ោង ៩ យប់ជានាប្រចាំថ្ងៃនៅទីលាន Ba Dinh៕ |
HA THANH
-VOV Online